The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបមេឃខៀវ Man City បានឈានទៅដល់ការបញ្ចុះបញ្ចូលកីឡាករខ្សែការពារឆ្នើមហូឡង់ឆ្នើមបានជោគជ័យក្នុងការបន្តកុងត្រាថ្មីដែលមានរយៈពេលដល់ទៅ៤ឆ្នាំបន្ថែមទៀត។ ប្រភពដដែលបានបន្តទៀតថាកីឡាករខ្សែការពារកណ្តាលរូបនេះនឹងត្រូវបន្តរស់នៅជាមួយនឹងក្លឹបរហូតដល់ឆ្នាំ២០២៧ក្រោយការចរចាគ្នាដែលមានរយៈពេលជាច្រើនសប្តាហ៍កន្លងមករវាងក្លឹបនិងភ្នាក់ងារកីឡាករ។ កីឡាកររូបនេះបានចូលរួមជាមួយនឹង Etihad តាំងតែពីខែសីហាឆ្នាំ២០២០ពីក្លឹប Bournemouth ហើយមកទល់ពេលនេះគាត់បានបង្ហាញខ្លួនអស់រយៈពេល៨០ប្រកួតមកហើយនិងបានដើរតួយ៉ាងសំខាន់ដែលអាចជួយឲ្យក្លឹបលើកពានរង្វាន់កំពូលអង់គ្លេសដល់ទៅ៣រដូវកាលពាន FA Cup មួយនិងពាន Champions Leage ផង៕ ប្រែសម្រួល៖ស៊ុនលី
កីឡាករចំណូលថ្មីរបស់ក្លឹបមេឃខៀវ Man City កីឡាករ Mateo Kovacic បានលើកឡើងនិងសរសើរចំពោះគ្រូបង្វឹកលោក Pep Guardiola ថាគឺជាគ្រូបង្វឹកដែលល្អបំផុតរបស់ពិភពលោក។ The Goal ចេញផ្សាយនៅថ្ងៃនេះបានចេញផ្សាយថា ការសរសើររបស់កីឡាករក្រូអាតរូបនេះបានធ្វើឡើងបន្ទាប់ពីគាត់បានមកចូលរួមក្លឹបនេះទើបតែបាន២សប្តាហ៍ប៉ុណ្ណោះ។ កីឡាករខ្សែបម្រើរូបនេះបានចូលរួមជាមួយនឹង Man City ពីក្លឹបតោខៀវ Chelsea ក្នុងតម្លៃខ្លួនប្រមាណជា២៥លានផោនកាលពីដើមរដូវក្តៅហើយក៏បានបង្ហាញខ្លួនបាន២ប្រកួតភ្លាមៗក្នុងការប្រកួតមិត្តភាពជាមួយនឹងក្លឹបជប៉ុន Yokohama FM...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD ក៏ជាអ្នកដែលបានចាប់អារម្មណ៍ជាមួយនឹងកីឡាករ Sofyan Amrabat ដែលកំពុងលេងឲ្យក្លឹប Fiorentina ផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្លឹបនេះសង្ឃឹមថា នឹងអាចចំណាយលុយដើម្បីចរចាជាមួយនឹងក្លឹបតួគីក្នុងករណីដែលនៅចុងពេលនៃទីផ្សារដោះដូររដូវក្តៅនេះ នៅសល់ហិរញ្ញវត្ថុមួយចំនួនជាមុនសិនពីព្រោះថាមកដល់បច្ចុប្បន្នក្លឹបបានចំណាយអស់ប្រមាណជា១០០លានផោនមកហើយ។ ប្រសិនបើក្លឹបអាចចរចាកីឡាករ Rasmus Hojlund ពីក្លឹប Atalantaដោយនៅសេសសល់លុយខ្លះដើម្បីចំណាយនោះកីឡាករបន្ទាប់របស់ក្លឹបគឺនឹងត្រូវធ្វើជាមួយនឹងកីឡាករខ្សែបម្រើ Sofyan រូបនេះជាមិនខាន៕...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបអាល្លឺម៉ង់ Bayern Munich បានអះអាងហើយថាក្លឹបនៅលីគកំពូលអារ៉ាប៊ីសាអូឌីតពិតជាកំពុងពិភាក្សាជាមួយនឹងកីឡាករ Sadio Mane ពិតមែន។ កីឡាករខ្សែប្រយុទ្ធរូបនេះបានសម្រេចចិត្តហើយថា នឹងចាកចេញពីកីឡាដ្ឋាន Allianz Arena បន្ទាប់ពីបានចំណាយពេលត្រឹមតែ១រដូវកាលប៉ុណ្ណោះ នៅទីនេះក្រោយបានផ្ទេរមកពី Liverpool កាលពីរដូវក្តៅកន្លងមក។ កីឡាករវ័យ៣១ឆ្នាំរូបនេះមិនបានបង្ហាញខ្លួនឲ្យក្លឹប Bayern Munich ឡើយកាលពីប្រកួតមិត្តភាពចុងក្រោយប៉ះនឹងក្លឹបជប៉ុន...
ក្រុមហ៊ុន Chevrolet Cambodia បានរៀបចំព្រឹត្តិការណ៍ដ៏ពិសេស នៃការបង្ហាញរថយន្តស៊េរីថ្មីប្រណិត Chevrolet Trax ឆ្នាំ 2024។ អ្វីដែលទាក់ទាញគឺរថយន្តស៊េរីថ្មីនេះ បានផ្លាស់ប្តូរការរចនាស្ទើរទាំងស្រុង ទាំងផ្នែកខាងក្នុងនិងខាងក្រៅ ជាមួយនូវ ប្រព័ន្ធសុវត្ថិភាពទំនើប បូករួមនឹងតម្លៃសមរម្យស្ទើរមិនគួរឲ្យជឿ។ ព្រឹត្តិការណ៍នេះរៀបចំឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ដោយមានការចូលរួមពី...
អាមេរិក៖ ISS ត្រូវបានបើកដំណើរ ការ កាលខែវិច្ឆិកា ឆ្នាំ១៩៩៨ ក្នុងគោលបំណងរបស់ស្ថានីយ៍ អវកាសអន្តរជាតិ ដើម្បីធ្វើការស្រាវជ្រាវក្នុងបរិយាកាស មីក្រូទំនាញ បម្រើជាកន្លែងសាកល្បងសម្រាប់ប្រព័ន្ធអវកាស និងលើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការជាសកល ក្នុងការរុករកអវកាស ខណៈណាសា មានបំណងកម្ទេច ISS នៅដើមឆ្នាំ ២០៣០ យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik ។ នេះជាលើកដំបូងចាប់...
អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា ទស្សនីយភាពឋានសួគ៌កំពុង រង់ចាំអ្នកមើលផ្ទៃមេឃ ខណៈក្រុមតារាវិទូ បានធ្វើការរកឃើញ ដ៏អស្ចារ្យនៃផ្កាយដុះកន្ទុយ ក្នុងមួយជីវិតមានតែម្តង ដោយមានលក្ខណៈស្រដៀង នឹងយានអវកាស Millennium Falcon ដ៏ល្បីល្បាញក្នុងរឿង “Star Wars” ។ ផ្កាយដុះកន្ទុយចម្លែកនេះ ត្រូវបានគេដាក់ឈ្មោះថា...
អាមេរិក៖ នេះបើយោងតាមសំឡេងផ្តាច់មុខដែលបានឮដោយ Reuters បានឲ្យដឹងថា ដំណឹងដ៏សោកស្តាយសម្រាប់អ្នកគាំទ្រមហាសេដ្ឋីទំាង២នាក់ចំពោះការប្រកួតនោះ វាហាក់បីដូចជាការប្រកួតក្នុងទ្រុងរវាង លោក Mark Zuckerberg និងលោក Elon Musk មិនកើតឡើងនោះទេ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN។ ការថតសំឡេងដែលផ្តល់ជូនទាំងស្រុងចំពោះការចេញផ្សាយ និងភាពភ្ញាក់ផ្អើលដ៏គួរឲ្យអស្ចារ្យលោក Zuckerberg បានប្រាប់បុគ្គលិក Meta នៅសាលប្រជុំរបស់ក្រុមហ៊ុនថា លោកមិនប្រាកដថាវានឹងមកជាមួយគ្នាទេ។...
ប្រទេសប៉េរូ៖ នៅដើមទសវត្សរ៍ឆ្នាំ ១៩០០ បេសកកម្មវិទ្យាសាស្ត្រមួយបានធ្វើឡើងនៅប្រាសាទបុរាណ Machu Picchu របស់ប្រទេសប៉េរូ ធ្វើឲ្យមានការរកឃើញកន្លែងបញ្ចុះសពជាង ១៧០ កន្លែងដោយភាគច្រើនជាផ្នូររាក់ៗលាក់នៅក្រោមផ្ទាំងថ្មជាមួយនឹង វត្ថុសេរ៉ាមិចស្ថិតក្នុងផ្នូរត្រូវបានចោទជាសំណួរអំពីសមាសភាពប្រជាសាស្រ្ត យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik។ ការវិភាគនៃ DNA បុរាណបានបញ្ចេញពន្លឺថ្មីលើប្រវត្តិសាស្រ្ត នៃប្រាសាទបុរាណ Machu Picchu ជាទីក្រុងបាត់បង់ដ៏ល្បីល្បាញនៃ Incas ហើយបានបង្ហាញពីភាពចម្រុះហ្សែនបានរកឃើញក្នុងចំណោមសំណល់បុរាណនៅកន្លែងនោះ។...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ថា ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅ នៅភាគខាងត្បូងនៃប្រទេសអ៊ីតាលី បានចាប់ផ្តើមឆេះរាលដាលដល់ភាគខាងជើង ហើយកាលពីថ្ងៃសុក្រ ខណៈដែលប្រទេសនេះ នៅតែស្ថិតក្នុងការទប់ទល់នឹងអាកាសធាតុដ៏អាក្រក់ ដែលបានបង្កើតបានកំណត់ត្រាថ្មី នៃករណីភ្លើងឆេះព្រៃនេះ ។ ភ្លើងឆេះព្រៃ ភាគច្រើនកើតឡើងនៅកោះភាគខាងត្បូង នៃក្រុង Sicily បានទទួលរងពីភ្លើងឆេះព្រៃរីករាលដាលក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយកាលពីថ្ងៃសុក្រ ភ្លើងឆេះដែលបានកើតឡើងស្រដៀងគ្នានេះដែរ ត្រូវបានគេរាយការណ៍មកថា...