ព័ត៌មានអន្តរជាតិ

អង់គ្លេស បដិសេធមិនចង់ជំនួសរថក្រោះ Challenger 2 នៅក្នុងប្រទេសអ៊ុយក្រែន ឡើយ

រូបភាពពី៖​ AFP

បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Grant Shapps ដែលទើបតែងតាំងថ្មីរបស់ចក្រភពអង់គ្លេសបានប្រកាសទទួលស្គាល់អំពីការបាត់បង់នៅអ៊ុយក្រែន នៃរថក្រោះប្រយុទ្ធសំខាន់ប្រភេទ Challenger 2 ដំបូងចំនួន១៤គ្រឿងដែលផលិតដោយទីក្រុងឡុងដ៍ទៅកាន់ទីក្រុងគៀវ។

រូបភាពវីដេអូដែលបានចែករំលែកពាសពេញប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃចន្ទបានបង្ហាញពីរថក្រោះ Challenger 2 កំពុងឆេះនៅលើសមរភូមិក្នុងតំបន់ Zaporozhyeហើយ រូបភាពជាភស្តុតាងបន្ថែមទៀតនៃការបំផ្លិចបំផ្លាញរថពាសដែករបស់អង់គ្លេសត្រូវបានផ្តល់យន្តហោះគ្មានមនុស្សបើកដែលឃើញនៅលើបណ្តាញ Telegram របស់រុស្ស៊ីនៅថ្ងៃបន្ទាប់ផងដែរ។

លោកShapps បានថ្លែងនៅក្នុងអំឡុងពេលបង្ហាញខ្លួនផ្ទាល់នៅលើទូរទស្សន៍ Sky News កាលពីថ្ងៃពុធដោយបែបនេះថា៖ខ្ញុំអាចបញ្ជាក់ថាវាពិតជាព័ត៌មានត្រឹមត្រឹវ។វវាអាចជាការបាត់បង់លើកដំបូងនៃរថក្រោះ Challenger 2 ដូចដែលយើងបានដឹងរួចមកហើយ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីនៅ​ពេល​សួរ​ថា​តើ​ចក្រភព​អង់គ្លេស​ មាន​គម្រោង​ផ្តល់​ឱ្យ​ក្រុង​គៀវ​ ជំនួស​រថក្រោះ​ដែល​បាត់​នោះ​ទេ រដ្ឋមន្ត្រី​ការពារជាតិ​បាន​ឆ្លើយ​យ៉ាង​សាមញ្ញ​ថានឹងមិនធ្វើបែបនោះទេ។

គួរឲ្យដឹងដែរថាChallenger 2ជាច្រើនគ្រឿងបានមកដល់ប្រទេសអ៊ុយក្រែន កាលពីប៉ុន្មានខែមុន ប៉ុន្តែរហូតមកដល់ពេលថ្មីៗនេះ មិនទាន់មានរបាយការណ៍ណាមួយអំពីពួកគេត្រូវបានដាក់ពង្រាយនៅលើសមរភូមិនៅឡើយទេ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top