ផ្សេងៗ

បុរាណវិទូនៅប៉េរូ រកឃើញសាកសពម៉ាំមីអាយុ ១០០០ឆ្នាំមានសក់វែង និងបែកធ្មេញត្រង់ថ្គាម

រូបភាពពី៖​ AFP

ប៉េរូ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា គ្រោងឆ្អឹង “អដ្ឋិធាតុ” មនុស្សត្រូវបានរកឃើញក្នុងផ្នូរនៃពិធីបុណ្យមួយនៅកន្លែងបូជនីយដ្ឋាននៃ Huaca Pucllana: Adobe និងប្រាសាទពីរ៉ាមីតសាងសងឡើងដើម្បីបម្រើជាកន្លែងបញ្ចុះសពសម្រាប់អភិជននាម័យបុរាណកាលកន្លងមក។

ក្រុមអ្នកបុរាណវិទ្យាដែលមានមូលដ្ឋាននៅទីក្រុង Lima នៃប្រទេសប៉េរូ បានរកឃើញសាកសពម៉ាំមីអាយុ ១,០០០ឆ្នាំនៅកន្លែងបុរាណវត្ថុ Huaca Pucllana មិនត្រឹមតែមានក្បាលសក់ត្រូវបានថែរក្សាយ៉ាងល្អប៉ុណ្ណោះទេ ប៉ុន្តែក៏ថ្គាមវិញមានសកម្មភាពជិតពេញលេញផងដែរ។

សាកសពម៉ាំមី ដែលបច្ចុប្បន្នមិនស្គាល់ភេទ ត្រូវបានគេរកឃើញកប់នៅជាប់នឹងកប៉ាល់សេរ៉ាមិចចំនួនពីរ និងវាយនភណ្ឌ។ នេះបើតាមការលើកឡើងរបស់អ្នកបុរាណវិទូ លោក Mirella Ganoza បាននិយាយថា ខ្ញុំយល់ថា វាគួរឲ្យចាប់អារម្មណ៍ណាស់ដែលនៅចំកណ្តាលទីក្រុង Miraflores នៅកណ្តាលទីក្រុងដែលហ៊ុំព័ទ្ធដោយអគារទំនើបៗ និងសំណង់នានា ទីតាំងដ៏សំខាន់មួយនៅតែត្រូវបានរក្សាទុកបានយ៉ាងល្អ។

លោក Ganoza បន្ថែមថា សាកសពម៉ាំមី ត្រូវបានរកឃើញនៅទីតាំងដែលសភាពអង្គុយដូចមនុស្សនៅរស់រានមានជីវិតជាមួយនឹងជើងកោង។ រូបថតដែលថតពីម៉ាំមី បង្ហាញរូបរាងដោយដាក់ជង្គង់ជិតក្បាល។
វាអាចទៅរួចថា ម៉ាំមីរស់នៅប្រហែល ១,០០០ គ.ស ក្នុងអំឡុងពេលនោះ ប្រជាជន Ychsma រស់នៅក្នុងតំបន់ដូចគ្នានោះ ហើយត្រូវបានគេទទួលស្គាល់ថានឹងសាងសង់ពីរ៉ាមីតជាច្រើនកន្លែង ដែលបម្រើជាលំនៅដ្ឋាន និងមជ្ឈមណ្ឌលរៀបចំពិធី។ ប្រជាជន Ychsma ឬ Ichma បានគ្រប់គ្រងទាំងស្រុងលើឆ្នេរសមុទ្រកណ្តាលនៃប្រទេសប៉េរូនាពេលបច្ចុប្បន្ននេះ រហូតដល់ការងើបឡើងនៃចក្រភព Incan នៅប្រហែលឆ្នាំ ១៤៦៩ នៃគ.ស៕ ដោយ៖លី ភីលីព

Most Popular

To Top