អាមេរិក ៖ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ អឹម អេស អិន បានប្រាប់ឲ្យដឹងថា ជាមួយនឹងស្មាតហ្វូនថ្មី របស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Apple គឺ iPhone 15 ប្រហែលជាអាចបង្ហាញ វត្តមានជាផ្លូវការនៅខែកញ្ញា វាជាពេលវេលាដ៏លំបាកសម្រាប់ iPhone 14 Pro ។...
ភ្នំពេញ – កាលពីថ្ងៃទី ៩ ខែមិថុនា វេទិកាធុរកិច្ចបៃតងប្រចាំឆ្នាំរបស់គណៈកម្មាធិការធុរកិច្ចបៃតងនៃ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) បានប្រមូលផ្តុំអ្នកដឹកនាំដែលមកពីវិស័យឧស្សាហកម្ម អាជីវកម្ម អ្នកផ្តួចផ្តើមគំនិត និងអ្នកបង្កើតគោលនយោបាយដើម្បីពិភាក្សាអំពីវិធីពន្លឿនវឌ្ឍនភាពរបស់ប្រទេសកម្ពុជាឆ្ពោះទៅរកគោលដៅសេដ្ឋកិច្ចបៃតងរបស់ខ្លួន។ វេទិកានេះក៏បានបង្ហាញអំពីការចាប់ផ្តើមនៃយុទ្ធនាការការប្រមូលដបត្រឡប់មកវិញនៅក្នុងប្រទេសកម្ពុជាដែលយុទ្ធនាការនេះបានដាក់សាកល្បងនៅតាមវិស័យអាហារនិងភេសជ្ជៈ និងអាជីវកម្មបដិសណ្ឋារកិច្ចក្នុងស្រុកនៅក្នុងទីក្រុងភ្នំពេញចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២៣។ ក្រោមអធិបតីថ្នាក់ដឹកនាំប្រទេសកម្ពុជានិងភាពជាដៃគូជាមួយក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា វេទិកានេះត្រូវបានបញ្ចប់ដោយការប្រារព្ធពិធីអបអរសាទរដល់ធុរកិច្ច និងសហគ្រិនកម្ពុជាចំនួន ១៤...
ភ្នំពេញ៖ ការប្រគំតន្ត្រីទេសចរណ៍ The Voice x Cambodia Beer Tour Concert បានមកដល់ទីបញ្ចប់ដែលឆាកចុងក្រោយបំផុត ធ្វើនៅក្នុងខេត្តព្រៃវែង ហើយបានរកឃើញ អតិថិជនសំណាង ២រូប ដែលបានឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ម្នាក់១គ្រឿងផងដែរ ពីការចាប់សន្លឹកឆ្នោត។ អតិថិជនទាំងពីររបស់ក្រុមហ៊ុន ខ្មែរ...
ប៉េកាំង៖ បេសកជនចិនម្នាក់ បានរិះគន់កិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរ AUKUS នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដែលធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ លោក Li Song តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំនៅ IAEA បានសង្កត់ធ្ងន់ថា ខ្លឹមសារនៃកិច្ចព្រមព្រៀងនឹងផ្ទេរសារធាតុអ៊ុយរ៉ាញ៉ូម ដែលសំបូរទៅដោយអាវុធជាច្រើនប្រភេទពីសហរដ្ឋអាមេរិក និងអង់គ្លេស ដែលជារដ្ឋអាវុធនុយក្លេអ៊ែរទាំងពីរ ទៅឱ្យសម្ព័ន្ធមិត្តយោធាអូស្ត្រាលីរបស់ពួកគេ ដែលជាប្រទេសគ្មានស្ថានភាពអាវុធនុយក្លេអ៊ែរ។ ក្រោមសម្ព័ន្ធភាពត្រីភាគី AUKUS ដែលបានប្រកាសក្នុងខែកញ្ញា...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានលើកឡើងថា បរទេសនឹងមិនបញ្ជូនកងទ័ពរបស់ពួកគេទៅអ៊ុយក្រែន មុនពេលបញ្ចប់ជម្លោះនោះទេ។ លោក Kuleba បានលើកឡើងថា “រហូតដល់ចុងបញ្ចប់នៃជម្លោះប្រដាប់អាវុធ នៅក្នុងទឹកដីនៃអ៊ុយក្រែន ប្រទេសបរទេសនឹងមិនដាក់ពង្រាយកងទ័ពរបស់ពួកគេនៅក្នុងទឹកដីនៃរដ្ឋរបស់យើងនោះទេ” ។ លោកបានកត់សម្គាល់ថា ភាគីអ៊ុយក្រែនកំពុងស្នើសុំដៃគូរបស់ខ្លួនសម្រាប់អាវុធ មិនមែនសម្រាប់ការបញ្ជូនទាហានរបស់ពួកគេនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
បរទេស៖ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Alexander Novak បានឲ្យដឹងថា ការនាំចេញប្រេងពីរុស្ស៊ីទៅឥណ្ឌា បានកើនឡើង ១៩ដង និងមានចំនួន ៤១លានតោនក្នុងឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ របាយការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងទិនានុប្បវត្តិថាមពល លោក Novak បានហៅគោលនយោបាយថាមពលបច្ចុប្បន្នរបស់រុស្ស៊ីថា “ងាកទៅខាងកើត” ។ លោកបានកត់សម្គាល់ថានៅក្នុងខែឧសភា ឆ្នាំ២០២២ ការផ្គត់ផ្គង់ប្រេងពីប្រទេសរុស្ស៊ីទៅកាន់បណ្តាប្រទេសអាស៊ី មានលើសពីបរិមាណដែលបានបញ្ជូនទៅអឺរ៉ុប...
ទោះបីជាមិនបានបំពេញក្តីស្រម៉ៃក្នុងការលើក ពានរង្វាន់លីគកំពូលអង់គ្លេស Premier League កាលពីរដូវកាលកន្លងមកនេះក្តីប៉ុន្តែគ្រូបង្វឹកលោក Mikel Arteta បានទទួលសិទ្ធគ្រប់គ្រាន់ក្នុងការចំណាយលុយនៅរដូវក្តៅនេះ។ រដូវក្តៅនេះក្លឹបកំពុងតាមចង់បាន Rice ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹបញញួរធំ West Ham ទោះបីជាបានដឹងហើយថាកីឡាកររូបនេះនឹងមិនមានតម្លៃក្រោម១០០លានផោនឡើយ។ កាំភ្លើងធំ Arsenal នៅពេលនេះត្រូវបាន The Goal ចេញផ្សាយថាកំពុងចាប់ផ្តើមដំណើរការចរចាហើយជាមួយនឹង West Ham...
បិសាចក្រហម Man UTD កន្លងមកចុងក្រោយនេះត្រូវបានគេដឹងថា បានកំណត់យកអ្នកចាំទីឆ្នើមរបស់ក្លឹប Porto ម្នាក់ដើម្បីមកចូលរួមក្នុងតំណែង ជាអ្នកចាំទីម្នាក់របស់ក្លឹបក្នុង ការប្រកួតសំខាន់ៗនារដូវកាលក្រោយ។ The Goal បានចេញផ្សាយថាអ្នកចាំទីឆ្នើមរបស់ក្លឹប Porto កីឡាករ Diogo Costa អាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការមកជំនួសតំណែងរបស់កីឡាករ David De Gea ប៉ុន្តែបញ្ហានៅពេលនេះគឺជាតម្លៃខ្លួនរបស់កីឡាកររូបនេះតែម្តង។ ប្រផពដដែលជឿជាក់ថាគ្រូបង្វឹករបស់ក្លឹបលោក...
ភ្នំពេញ ៖ កីឡាការិនីចំបាប់កម្ពុជា ឌិត សំណាង ដណ្តើមបានមេដាយប្រាក់ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាចំបាប់ឆ្នេរខ្សាច់កម្រិតពិភពលោក លើកទី ២ ឆ្នាំ២០២៣ “Beach Wrestling World Series” នៅប្រទេសសឹង្ហបុរី បន្ទាប់ពីចាញ់ កីឡាការិនីចំបាប់ Romania នៅវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២៣។ លោក កាង ដែនពិសិដ្ឋ...
ភ្នំពេញ ៖ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ក្រុមគណៈប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីជនពិការសតិបញ្ញាខ្សោយ ១០ រូបក្រោមការដឹកនាំផ្ទាល់ដោយលោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងជាអនុប្រធាន គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានចេញចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិករដូវក្តៅពិភពលោក “Special Olympics...