អាមេរិក៖នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា អេក្រង់ ProMotion គឺជាមុខងារដ៏ល្អបំផុត មួយក្នុងការ បើកដំណើរការជាមួយស៊េរី iPhone 13 Pro ហើយរីករាយនឹងការអាប់ដេតគួរឲ្យកត់សម្គាល់ ជាមួយនឹងការចេញលក់ iPhone 14 Pro រួមទាំងអេក្រង់បង្ហាញជានិច្ចរបស់ខ្លួន។ ប៉ុន្តែចាប់តាំងពីវាបង្ហាញខ្លួនជាលើកដំបូង មនុស្សមានការងឿងឆ្ងល់ថា នៅពេលណាអេក្រង់បង្ហាញអត្រាធ្វើឲ្យស្រស់ សម្រប ខ្លួនរលោងនឹងធ្វើឲ្យវាទៅ...
ភ្នំពេញ ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ណាហ្គាវើលដ៍បានធ្វើការតុបតែងលម្អដ៏អស្ចារ្យនៅខាងក្នុង និងក្រៅអគារនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន និងផ្តល់ជូនការបញ្ចុះតម្លៃពិសេសជាច្រើនពេញមួយខែមេសានេះ រួមមាន ម្ហូប សេវាកម្មស្ប៉ា កញ្ចប់ស្នាក់នៅសណ្ឋាគារ ។ល។ អបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពសប្បាយរីករាយជាមួយនឹងអាហារប៊ុហ្វេដ៏ពិសេសបែបខ្មែរបូករួមនឹងមុខម្ហូបអន្តរជាតិនៅភោជនីយដ្ឋាន The Pangea (ជាន់ទី១ ណាហ្គាវើលដ៍ទី១) ពីថ្ងៃទី១៤-១៦ ខែមេសា ម្នាក់ ២៨...
ក្លឹបនៅលីគកំពូលអារ៉ាប៊ីសាអូឌីត Al Hilal ត្រូវបាន The Goal ចេញផ្សាយថាបានដាក់សំណើរ សុំចរចាកីឡាករឆ្នើម អាហ្សង់ទីននិងក្លឹប PSG លោក Lionel Messi ហើយជាមួយនឹងកុងត្រាដែលមានតម្លៃខ្ពស់កប់ពពក។ ឱកាសនេះមានន័យថាពិភពលោកនឹងអាចមើលឃើញនូវការប្រកួតប្រជែងសាជាថ្មីរវាងកំពូលកីឡាករ Goat ទាំងពីរគឺ CR7 និង Messi នៅទីនេះខណៈដែលកុងត្រាដែលអាចផ្តល់ជូនកីឡាករ អាហ្សង់ទីន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា កងកម្លាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិកបានចាប់ផ្តើម បើកប្រតិបត្តិការរៀបចំសមយុទ្ធយោធាហើយ ជាមួយនឹងប្រទេសកូរ៉េខាងត្បូង និងក៏ដូចជាប្រទេសជប៉ុនផងដែរ។ ប្រភពដដែលបានបញ្ជាក់ដែរថា ក្នុងនោះគេសង្កេតឃើញថានាវាផ្ទុកយន្តហោះចម្បាំង ដែលដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិក គឺបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកនាំឲ្យសមយុទ្ធយោធានេះ ដំណើរការទៅយ៉ាងរលូននិងគួរឲ្យទាក់ទាញបំផុត។ សមយុទ្ធយោធា ដែលមានការផ្តោតយកចិត្តទុកដាក់សំខាន់ទៅលើការគម្រាមកំហែង ដោយមីស៊ីលនិងនុយក្លេអ៊ែរពីសំណាក់ប្រទេសកូរ៉េខាងជើង ដូច្នេះនាវាផ្ទុកយន្តះចម្បាំងរបស់អាមេរិក ដែលមានសមត្ថភាពខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងនាវាចម្បាំងផង និងមីស៊ីលផងនោះ បានដើរតួយ៉ាងសំខាន់។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា នាវាចម្បាំងមួយគ្រឿងរបស់ប្រទេសរុស្សី បានបំពេញទស្សនកិច្ចនផែអន្តរជាតិ នៃប្រទេស Djibouti ស្ថិតនៅក្នុងទ្វីបអាហ្វ្រិកប៉ែកខាងកើត។ ដំណើរទស្សនកិច្ចដែលធ្វើឡើង ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី រវាងប្រទេសទាំងពីរផងនោះបានធ្វើឡើង តាំងតែពីថ្ងៃទី២៦ថ្ងៃទី២៧និងថ្ងៃទី២៨ខែមិនាមកម្ល៉េះ។ នាវាចម្បាំងទាំងពីរគ្រឿងរបស់រុស្សី ត្រូវបានគេដឹងថាគឺជានាវាដែលប្រតិបត្តិការជាទៀងទាត់ នៅតាមសមុទ្រអាត្លង់ទិកសមុទ្រឥណ្ឌានិងសមុទ្រមេឌីទេរ៉ាណេ ហើយដំណើរទស្សនកិច្ចលើកនេះធ្វើឡើង ដើម្បីការងារផងនិងដើម្បីឲ្យនាវិកបានឈប់សម្រាកលំហែខ្លះផង។ គួរឲ្យដឹងដែរថាជាផ្នែកមួយ នៃដំណើរទស្សនកិច្ចផងដែរនេះ ក្រុមមន្ត្រីមកពីទីក្រុងមូស្គូ និងប្រទេស...
អាមេរិក៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា អង្គអវកាសណាសា “NASA” របស់សហរដ្ឋអាមេរិក គ្រោងនឹងបញ្ជូនអវកាសយានិកស្បែកខ្មៅដំបូងគេទៅភពព្រះច័ន្ទក្នុងបេសកកម្ម Artemis II របស់ទីភ្នាក់ងារអវកាស។ លោក Victor Glover អាយុ ៤៦ ឆ្នាំត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងបេសកកម្ម Artemis II របស់ទីភ្នាក់ងារអវកាសដែលជាបេសកកម្មភពព្រះច័ន្ទដំបូង របស់សហរដ្ឋអាមេរិកអស់រយៈពេលកន្លះសតវត្ស។ Pomona...
អាមេរិក៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា លោកស្រីChristina Koch នឹងក្លាយជាស្ត្រីដំបូងគេ ដែលបានធ្វើដំណើរជុំវិញភពព្រះចន្ទ នៅពេលបេសកកម្ម Artemis II របស់ណាសា “NASA” នឹងចេញនៅឆ្នាំក្រោយ។ Grand Rapids និង រដ្ឋ Michigan ជនជាតិដើមអាយុ ៤៤ ឆ្នាំ...
ភ្នំពេញ៖ក្រោយពីបញ្ចប់ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើស ជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា រួចមក ក្រុមអត្តពលិកប្រភេទកីឡាវ៉ូវីណាមកម្ពុជាបានចេញ ដំណើរចាកចេញពីកម្ពុជា ទៅបោះជំរុំហ្វឹកហាត់នៅប្រទេសវៀតណាម រយៈពេលមួយខែដើម្បីត្រៀមខ្លួនព្រឹត្តការណ៍កីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត។ សមម្រាប់ដំណើរចេញទៅបោះជំរុំហ្វឹកហាត់នោះ ទទួលបានការជូនដំណើរដល់ព្រំដែនកម្ពុជា-វៀតណាមពីសំណាក់ លោក ដួង មាសចំរើន អគ្គនាយករង...
បណ្ដាទន្លេខាងក្រោម ជាទន្លេដែលមានប្រវែងវែងជាងគេលើពិភពលោក៖ ១. ទន្លេនីល (Nile)៖ មានប្រវែង ៦,៦៥០គីឡូម៉ែត្រ ដែលហូរកាត់ ១១ ប្រទេសនៅតំបន់អាហ្វ្រិកខាងជើង។ ទន្លេនេះ ហូរចេញពី បឹង Victoria ហើយចាក់ទៅ សមុទ្រមេឌីទែរ៉ាណេ។ ២. ទន្លេអាម៉ាហ្សូន៖ មានប្រវែង ៦,៤០០គីឡូម៉ែត្រ ដែលហូរកាត់ ៧ប្រទេសនៅទ្វីបអាមេរិកខាងត្បូង...
ខេត្តព្រៃវែង៖ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជាពិសេសដើម្បីជំរុញការផ្សព្វផ្សាយ ក្នុងឱកាសដែលកម្ពុជានឹងក្លាយជាម្ចាស់ផ្ទះ រៀបចំការប្រកួតព្រឹត្តិការណ៍ SEA GAMES លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាពេលខាងមុខនេះ ស.ស.យ.ក.ខេត្តព្រៃវែង បានរៀបចំព្រឹត្តិការណ៍រត់ចម្ងាយ ៥,០០០ ជំហាន ដោយមានការផ្សារភ្ជាប់ជាមួយការដាំដើមឈើចំនួន ៥,០០០ដើម នៅបរិវេណបឋមសិក្សាគោកក្រសាំង ស្ថិតក្នុងស្រុកកញ្ជ្រៀច។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ខៀវ ភារិទ្ធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា...