អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា កាសស្តាប់ត្រចៀក Reality Pro របស់ Apple ប្រហែលជាប៉ុន្មានខែប៉ុណ្ណោះ ពីការចេញលក់ជាផ្លូវការហើយ ប៉ុន្តែយើងនៅតែឃើញគំនិតសម្ងាត់កំពូលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកនេះលេចចេញជារូបរាងជាក់ជាមិនខាន់ឡើយ។ ការលេចធ្លាយចុងក្រោយបំផុតបង្ហាញពីវិធីមួយបានបង្ហាញលើនៅ Metaverse របស់ Apple ហើយវាជាគំនិតមិនធម្មតាឡើយ។ យោងតាមប៉ាតង់ទទួលបាននាពេលថ្មីៗនេះ (លេខ 2023/0042447 A1)ថា Apple កំពុងស្វែងរកគំនិតនៃការប្រើប្រាស់...
គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា មេដឹកនាំអឺរ៉ុបមួយចំនួនបានបង្ហាញពី “ការត្រៀមខ្លួន” ដើម្បីផ្គត់ផ្គង់ទីក្រុងគៀវ ជាមួយនឹងយន្តហោះ ចម្បាំង ខណៈដែលប្រធានាធិបតីអ៊ុយក្រែន បានបញ្ចប់ដំណើរដ៏កម្រមួយរយៈពេលពីរថ្ងៃនៅខាងក្រៅប្រទេស ដើម្បីស្វែងរកអាវុធថ្មីពីលោកខាងលិច។ លោក ហ្សេឡិនស្គី នៅទីក្រុងណព្រុចសែលបានឲ្យដឹងថា “អឺរ៉ុបនឹងនៅជាមួយយើងរហូតដល់ជ័យជំនះរបស់យើង។ ខ្ញុំបានលឺវាពីមេដឹកនាំអឺរ៉ុបមួយចំនួន អំពីការត្រៀមខ្លួនក្នុងការផ្តល់ឱ្យយើងនូវអាវុធ និងជំនួយចាំបាច់ រួមទាំងយន្តហោះចម្បាំងផងដែរ”។...
បរទេស ៖ លោកប្រធានាធិបតី រុស្សី Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានធ្វើការលើកឡើងថា ក្រុមហ៊ុនយីហោល្បីៗ របស់បរទេស និងក្រុមហ៊ុនអ្នកជំនួញផង បានចាកចេញប្រទេសរុស្សី មិនមែនជាការសម្រេចចិត្ត របស់ពួកគេនោះទេ តែជាការរងសំពាធពីសំណាក់ រដ្ឋាភិបាល របស់ពួកគេប៉ុណ្ណោះ។ លោកបន្តទៀតថា ទោះបីជាយ៉ាងណាក្តី រដ្ឋាភិបាលទីក្រុងមូស្គូ នឹងមិនរារាំង ចំពោះអ្នកណាម្នាក់ឡើយ...
បរទេស៖ ចក្រភពអង់គ្លេស បានផ្តល់អំណោយ ដែលមានជាកាំភ្លើងធំ និងកាំភ្លើងយន្ត និងរថពាសដែកជាងមួយរយគ្រឿងដល់ទីក្រុងគៀវរួចហើយ ហើយឥឡូវនេះអង់គ្លេសក៏បានសន្យាផ្តល់រថក្រោះ Challenger 2 ចំនួន ១៤ គ្រឿង និងកាំភ្លើងស្វ័យប្រវត្តិបន្ថែមទៀត។ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន បានធ្វើដំណើរទៅទីក្រុងឡុងដ៍កាលពីថ្ងៃពុធ ដើម្បីទាមទារបន្ថែមទៀត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថាចក្រភពអង់គ្លេសគ្មានយន្តហោះចម្បាំងដែលត្រូវផ្តល់ឲ្យអ៊ុយក្រែនទេ...
អាមេរិក ៖ សហស្ថាបនិកក្រុមហ៊ុន Apple Apple លោក Steve Wozniak បានមានប្រសាសន៍ថា លោ Elon Musk និងលោក Steve Jobs ទាំង២រីករាយនឹងស្ថានភាព អ្នកដឹកនាំសាសនា ប៉ុន្តែរឿងមួយធ្វើឲ្យពួកគេដាច់ពីគ្នា គឺភាពស្មោះត្រង់នោះ យោងតាមការចេញផ្សាយ ពីគេហទំព័រ MSN...
អាមេរិក ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា សរសៃប្លាស្មាយក្សមួយទំនង ជាបានបែកចេញពីព្រះអាទិត្យ ហើយវិលជុំវិញប៉ូលខាងជើង របស់វាក្នុងខ្យល់ដូចខ្យស់ព្យុះ កំបុតត្បូង ក្រោយអង្គការឃ្លាំមើលថាមវន្ត ព្រះអាទិត្យរបស់ណាសា “NASA” បានចាប់យកព្រឹត្តិការណ៍ដ៏អាថ៌កំបាំងនេះនៅថ្ងៃទី ២ ខែកុម្ភៈ ។ អ្នកព្យាករណ៍អាកាសធាតុ លោកស្រី Tamitha Skov...
អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា កម្មវិធីបង្កើតអត្ថបទបញ្ញាសិប្បនិមិត្ត ChatGPT របស់ OpenAI គឺជាការពេញនិយម សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៣ ហើយអ្នកវិនិយោគកំពុងចូលរួម ចំណែកនៅពេលក្រុមហ៊ុន បច្ចេកវិទ្យាយក្សចាប់ផ្តើមប្រយុទ្ធជាមួយ AI ជំនាន់ក្រោយ ។ ភាគហ៊ុនរបស់ក្រុមហ៊ុនមេ Google Alphabet (GOOGL)ទទួលបានរបាយការណ៍...
អាមេរិក ៖ យោងតាមពាក្យចចាមអារ៉ាម នៅលើបណ្តាញ ទំនាក់ទំនងសង្គមចិន Weibo បានដាក់កម្រិតមុខងារមួយ ចំនួន ចំពោះគ្រឿងបន្លាស់ ត្រូវបានអនុម័តដោយ Apple ថា USB-C នឹងមកដល់ iPhones ជាយថា ហេតុ ហើយអ្វីៗ រហូតមកដល់ពេលនេះ ចង្អុលទៅ iPhone 15...
ខេត្តកោះកុង៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿនចំនួន ២គ្រឿង ចេញទៅអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះ ដែលបានលិចទូកដឹកទំនិញមួយគ្រឿង កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅចំណុច ពយកៀនទឹក ឃុំចម្លងគោ ស្រុកបទុមសាគរ ខេត្តកោះកុង។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៌ឲ្យដឹងថា ជនរងគ្រោះនៅលើទូកនេសាទទាំងអស់ មានចំនួន០៣នាក់ ក្នុងនោះមានម្ចាស់ទូកម្នាក់ កម្មករទូក០១នាក់ និងអ្នករួមដំណើរ០១នាក់ មានឈ្មោះដូចខាងក្រោម៖ ១.ឈ្មោះ ប៉ែន ហៀប អាយុ៤២ឆ្នាំ ជាម្ចាស់ទូក មានទីលំនៅ ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ២.ឈ្មោះ អ៊ុក អៀង អាយុ ២៣ ឆ្នាំ (កូនដៃទូក) ទីលំនៅ ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ៣.ជាអ្នករួមដំណើរ មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ គ្រួសារមកទទួលយកទៅភ្លាមៗ។ តាមការរៀបរាប់របស់ជនរងគ្រោះបញ្ជាក់ថា មូលហេតុដែលនាំឲ្យលិចទូក គឺបណ្តាលមកពី ទឹកហូរចូលទូកលឿន ហើយឧបករណ៏បូមទឹករបស់ទូកបូមអត់ទាន់ ទើបបណ្តាលឲ្យទឹកចូលទូកច្រើនលិចតែម្តង។ សុំបញ្ជាក់ថា សម្ភារៈលើទូករួមមាន គ្រឿងសំណង់ នឹងទំនិញប្រេីប្រាស់មួយចំនួនទៀត ។ បច្ចុប្បន្នជនរងគ្រោះទាំង៣នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព មិនប៉ះពាល់ដល់អាយុជីវិតទេ ចំណែកក្រុមការងារសង្គ្រោះGTVC របស់លោកឧកញ៉ា ក៏កំពុងបន្តនៅកន្លែងកើតហេតុ ដើម្បីជួយប្រមូលទំនិញឡើងវិញជូនជនរងគ្រោះផងដែរ៕
ខេត្តកណ្តាល៖ ក្រុមបាល់ទាត់ស្អាងយើងស្អាត បានលើពានរង្វាន់នៃព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់នារីជ្រើសរើសជើងឯក ថ្នាក់ខេត្តកណ្តាលប្រចាំឆ្នាំ២០២៣ បន្ទាប់ពីយកឈ្នះក្រុមបាល់ទាត់នារីស្រុកកណ្តាលស្ទឹងនៅវគ្គផ្តាច់ព្រ័ត្រ ដោយការប្រកួតតាមផែនការប្រតិបត្តិ ប្រចាំឆ្នាំ២០២៣ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាលនាថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៣នាទីលានបាល់ទាត់ខេត្ត។ ក្នុងឱកាសប្រគល់មេដាយ និងពានរង្វាន់ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់នារី ជ្រើសរើសជើងឯកថ្នាក់ខេត្តកណ្តាលប្រចាំឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមលោកស្រី ឃុន សុខុម អនុប្រធានមន្ទីរអប់រំ យុវជន...