កីឡា

Gonçalo Ramos អាចក្លាយជាកីឡាករ តម្លៃខ្លួនបំបែកកំណត់ត្រារបស់ Man UTD រដូវក្តៅនេះ

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD ទំនងជាអាចនឹងសម្រេចចិត្ត បំបែកកំណត់ត្រាតម្លៃខ្លួន របស់កីឡាករឆ្នើមម្នាក់របស់ក្លឹប Benfica នៅរដូវក្តៅនេះដោយសង្ឃឹមថា អាចបង្កើនទំរង់លេងរបស់ក្រុម ឡើងវិញត្រៀមរដូវកាលក្រោយ។

កីឡាករ Gonçalo Ramos ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Benfica ហើយជឿជាក់ថា នឹងអាចមានតម្លៃរហូតទៅដល់ ៧០ទៅដល់ ១០០លានផោនប្រសិនបើក្លឹបហ៊ានចចារនៅរដូវក្តៅនេះ។

គួរឲ្យដឹងដែរថា កីឡាកររូបនេះរកគ្រាប់បាល់បានទៅដល់ ១៧គ្រាប់ឲ្យ Benfica ពេញមករដួវកាលនេះ ហើយនឹងអាចក្លាយទៅជាកីឡាករថ្លៃបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបលើសកីឡាករថ្លៃបំផុតដែល Man UTD ធ្លាប់មានកន្លងមកគឺកីឡាករ Paul Pogba៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top