កីឡា

Liverpool ចូលរួមប្រជែង យកកីឡាករ Palhinha

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool បានសម្លឹងឃើញកីឡាករឆ្នើមម្នាក់របស់ក្លឹប Fulham ហើយសង្ឃឹមថា នឹងអាចចចានាំយកគាត់ មកចូលរួមក្លឹបនា រដូវក្តៅនេះហើយ។

កីឡាករ Joao Palhinha បច្ចុប្បន្នកំពុងលេងឬដំណឹងថា នឹងអាចចាកចេញពីក្លឹប Fulham ហើយដើម្បីអាចចូលរួមជាមួយ នឹងក្លឹបធំៗមួយចំនួន ដែលក្នុងនោះចុងក្រោយក៏មានវត្តមាន Liverpool ផងដែរ ។

កីឡាករ Palhinha រូបនេះបានបង្ហាញទំរង់លេងយ៉ាងអស្ចារ្យ នៅរដូវកាលដំបូង របស់គាត់ជាមួយនឹង Fulham ដែលធ្វើឲ្យគាត់បានទាក់ទាញ ក្លឹបជាច្រើនផ្សេងទៀតផងដែរ ដូចជា Aston Villa, Bayern Munichនិង Man UTD ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top