Event

អ័រគីដេ ខុនដូ ចាប់ផ្តើមបើកវគ្គ ហ្វឹកហាត់កីឡា តៃក្វាន់ដូចុងសប្តាហ៍សម្រាប់កុមារ ដោយឥតគិតថ្លៃ និងបង្រៀនដោយកីឡាករជំនាញ ពីសហព័ន្ធតៃក្វាន់ដូកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន អភិវឌ្ឍន៍ លំនៅដ្ឋាន អ័រគីដេ បានប្រកាសបើកវគ្គហ្វឹកហាត់ កីឡាតៃក្វាន់ដូចុងសប្តាហ៍ ដោយឥតគិតថ្លៃសម្រាប់អាណាព្យាបាល ដែលមានបំណងចង់អោយបុត្រធីតា ចូលរៀនហ្វឹកហាត់ជំនាញកីឡាមួយនេះ នៅទីតាំង ខុនដូ អ័រគីដេ ស្ថិតលើផ្លូវ ២០០៤ ដោយគ្រាន់តែធ្វើការចុះឈ្មោះទុកជាមុនតាមរយៈ link ដែលបានផុសនៅលើហ្វេសប៊ុកផេក Orkide development ជារាងរាល់សប្តាហ៍មុនការបង្រៀនកើតឡើង។

លោក គ្រួច សុភត្ត្រា នាយកគ្រប់គ្រងចាត់ការទូទៅ បានអោយដឹងថា “ការបើកថ្នាក់បង្រៀនជំនាញកីឡាជាបន្តបន្ទាប់នេះ គឺក្នុងគោលបំណងចូលរួម ចំណែកកសាងសមត្ថភាព ធនធានពលរដ្ឋកម្ពុជា ជាពិសេសទៅលើផ្នែកកីឡា និង សិល្បៈ ដើម្បីរៀបចំអោយកុមារកម្ពុជាធំធាត់ឡើង ជាមួយទេព្យកោសល្យដែលពួកគេចូលចិត្ត ហើយនេះវាក៏អាចជាជំហ៊ានចាប់ផ្តើម អោយពួកគេស្គាល់ពីខ្លួនឯងផងដែរ។ ”

លោកបន្តទៀតថា ថ្នាក់ហ្វឹកហាត់ជំនាញ នៅចុងសប្តាហ៍ នៅមានជំនាញផ្សេងៗទៀត ដែលកំពុងរៀបចំអោយកើតមានឡើង ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ដូចជាជំនាញផាត់ពណ៌ គំនូរ និង តន្រ្តីជាដើម ដូច្នេះលោក លោកស្រីដែលចាប់អារម្មណ៍បំពាក់ ជំនាញទាំងអស់នោះដល់បុត្រធីតា លោក លោកស្រី សូមតាមដាន ហ្វេសប៊ុកផេក Orkide development ជាញឹកញាប់ និង ចុះឈ្មោះសំរាប់បុត្រធីតា។

បញ្ជាក់ផងដែរថា ថ្នាក់បង្រៀនជំនាញនៅចុងសប្តាហ៍ទាំងអស់ពី អ័រគីដេ គឺផ្តល់ជូនដោយឥតគិតថ្លៃ។

Most Popular

To Top