នៅចុងម៉ោងនៃទីផ្សារដោះដូរកីឡាករខ្សែមករាទីបំផុតបិសាចក្រហម Man UTD អាចបន្ថែមបានកម្លាំងសំខាន់ម្នាក់ទៀត ត្រៀមការប្រកួតដែលនៅសេសសល់ក្នុងរដូវកាលនេះធ្វើយ៉ាងណាមានសិទ្ធទៅលេងនៅ Champions League រដូវកាលក្រោយឲ្យបាន។ យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថានៅនាទីចុងក្រោយនេះក្លឹបបានចុះហត្ថលេខា នាំយកបានកីឡាករ វ័យ២៨ឆ្នាំ Sabitzer ពីក្លឹប Bayern Munich ទោះបីជាត្រឹមកុងត្រាខ្ចីជើងក្តី។ កីឡាកររូបនេះធ្លាប់ជាគោលដៅយ៉ាងសំខាន់របស់ Chelsea ជាយូរមកហើយប៉ុន្តែនៅពេលចុងក្រោយនេះក្លឹបមាន...
បន្ទាប់ពីបានចំណាយពេលជាច្រើនម៉ោងក្នុងការពិភាក្សាគ្នារួចមករវាងក្លឹប Chelsea និង PSG កីឡាករម៉ារ៉ុក Ziyech បានហោះ ទៅដល់បារាំងរួចទៅហើយដើម្បីធ្វើការតេស្តសុខភាពប៉ុន្តែអ្វីៗបែរជាមិនបានដូចផែនការទៅវិញ។ ខណៈដែលកីឡាករបានចុះកុងត្រាផ្ទាល់ខ្លួនរួចទៅហើយនោះឯកសារដែលរៀបចំដោយ Chelea បែរជាមានបញ្ហាទៅវិញ ដោយ សារការបញ្ជុនឯកសារខុសដែលជាលទ្ធផលកីឡាកររូបនេះអាចនឹងមិនអាចបង្ហាញខ្លួនឲ្យ PSG តាមកាលកំណត់ បានឡើយ ឬមានន័យថានឹងបន្តលេងនៅអង់គ្លេសជាធម្មតា។ ទោះបីជាយ៉ាងណាក្តីគេបានដឹងថា PSG នឹងធ្វើការប្តឹងផ្តល់ទៅកាន់តុលាការបារាំងដើម្បីឲ្យដោះស្រាយបញ្ហានេះទាំងដែល PSG ធ្លាប់ជួបបញ្ហានេះកន្លងមកដែរជាមួយនឹង...
The Goal នៅថ្ងៃនេះបានចេញផ្សាយថាគ្រូបង្វឹករបស់ក្លឹប Benfica លោក Roger Schmidt បានមកធ្វើការអះអាងហើយថាកីឡាករ Enzo Fernandez នឹងត្រូវចូលរួមជាមួយនឹងក្លឹបតោខៀវ Chelsea ហើយ។ ថ្លែងនៅក្រោយជ័័យជំនះ៣ទល់នឹង០ទៅលើក្រុម Arouca កាលពីថ្ងៃម្សិលមិញនេះលោកគ្រូបង្វឹកបានថ្លែងថា៖ ពួកយើងបានពិភាក្សាគ្នាជាមួយនឹងប្រធាន ក្លឹបហើយពីព្រោះថាកិច្ចព្រមព្រៀងរវាងកីឡាកររូបនេះជាមួយនឹង Chelsea គឺបានធ្វើឡើងរួចរាល់ទៅហើយ។ ដូច្នេះថ្ងៃនេះខ្ញុំនឹងមិននិយាយអំពីកីឡាករ ដែលមិនស្ថិតនៅក្នុងបញ្ជីរបស់យើងទៀតនោះឡើយពីព្រោះ...
ចិន៖ក្រុមហ៊ុន Xpeng Aeroht ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី របស់ក្រុមហ៊ុន Xpeng បាននិយាយកាល ពីថ្ងៃចន្ទថា រថយន្តហោះ X2 ជារថយន្ត EV មាន២កៅអី របស់ខ្លួនបានទទួលលិខិតអនុញ្ញាតហោះហើរ ពិសេសជាផ្លូវការហើយ យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ ជាមួយនេះ រថយន្តហោះ X2 បានក្លាយជាប្រភេទដំបូងគេក្នុងប្រទេសចិនដែលមានវិញ្ញាបនប័ត្រផ្លូវការសម្រាប់សុវត្ថិភាពហោះហើរ។ ជាធម្មតា លិខិតអនុញ្ញាតដែលចេញដោយរដ្ឋបាលអាកាសចរណ៍ស៊ីវិលនៃប្រទេសចិនបញ្ជាក់ថា...
អ៊ុយក្រែន ៖ តាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ជំនួយការប្រធានាធិបតី អ៊ុយក្រែន លោក Mykhaylo Podolyak កាលពីថ្ងៃចន្ទ បានហៅគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ (IOC) ថា ជាអ្នកបង្កាត់ភ្លើងសង្គ្រាម បន្ទាប់ពីស្ថាប័ន កីឡាបាននិយាយថា ខ្លួនកំពុងពិចារណា រកវិធីសម្រាប់អត្តពលិក រុស្ស៊ីចូលរួមការប្រកួតកីឡា អូឡាំពិក២០២៤...
ព្រះសីហនុ៖ ជនរងគ្រោះ២នាក់ ដែលលិចទូកបាត់ខ្លួន ក្នុងលម្ហសមុទ្រចន្លោះពីកោះរ៉ុង មកក្រុងព្រះសីហនុ សំណាងល្អ នៅមានជីវិតនៅឡើយ ក្រោយទូកលិចចាប់តាំងពីយប់ទៀបភ្លឺ ថ្ងៃ៣០ មករា ២០២៣ ជនរងគ្រោះទាំង២នាក់ បានប្រើពិដុងទឹកជរ័ បណ្តែតខ្លួនក្នុងក្នុងលម្ហសមុទ្រ អស់រយៈពេលជិត១៤ម៉ោង រហូតដល់ម៉ោងជាង៤ល្ងាចថ្ងៃដដែល ទើបត្រូវបានទូកនេសាទដូចគ្នា ប្រទះឃើញនិងជួយសង្គ្រោះ ពីសមុទ្រនៅចំណុចជិតកោះថាស។ ក្រោយទទួលដំណឹងថា ជនរងគ្រោះនៅមានជីវិត លោកឧកញ៉ា...
Warsar ៖ នាយករដ្ឋមន្ត្រីរបស់ប្រទេស ប៉ូឡូញ លោក Mateusz Morawiecki បានឲ្យដឹងថា ផែនការរបស់ប្រទេសប៉ូឡូញ ក្នុងការចំណាយ ៤ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួនលើវិស័យ ការពារជាតិ នៅឆ្នាំ២០២៣ អាចជាមហិច្ឆតាបំផុត ក្នុងចំណោមរដ្ឋសមាជិកទាំងអស់ នៃអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO)...
ភ្នំពេញ ៖ លោក សេង ប៊ុនសុង ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា និងលោក ដួង មាសចំរើន អគ្គនាយករងអគ្គនាយដ្ឋានកីឡាតំណាងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកអគ្គនាយដ្ឋាន បានអញ្ជើញចូលរួមពិធីបិទ ជាផ្លូវការ នៃព្រឹត្តិការណ៍ការប្រកួតកីឡា ជឺជីតស៊ូជ្រើសរើសជើងឯក ថ្នាក់ជាតិ ឆ្នាំ២០២២ នៅអាគារប៊ូយ៉ុងខ្មែរ ក្នុងពហុកីឡដ្ឋានជាតិ ។...
Welsh ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា អតីតប្រធានក្រុមបាល់ឱបជម្រើសជាតិ Welsh លោក Gareth Thomas បានដោះស្រាយសំណុំរឿងផ្លូវច្បាប់ ជាមួយអតីតដៃគូ របស់លោកដោយបានចោទប្រកាន់ លោកពីបទបោកប្រាស់ ដោយចម្លងមេរោគអេដស៍ ទៅឲ្យលោក ។ លោក Ian Baum បានប្តឹង លោក...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានឲ្យដឹងថា លោកនឹងមិនយល់ព្រម ក្នុងការបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់អ៊ុយក្រែននោះទេ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ លោក បៃដិន បានលើកឡើង នៅក្នុងការឆ្លើយតប ទៅនឹងសំណួរអំពីលទ្ធភាព នៃការសម្រេចចិត្តបែបនេះ នៅពេលដែលលោក...