តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានស្តីបន្ទោសការកត់សម្គាល់ របស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក អំពីកម្មវិធីយោធារបស់ទីក្រុងតេអេរ៉ង់ ដោយលើកឡើងថា ពួកគេមានគោលបំណង លក់អាវុធអាមេរិក។ លោក Nasser Kanaani បានធ្វើការឆ្លើយតបទៅនឹងសារថ្មីៗនេះដោយលោក Antony Blinken ដែលក្នុងនោះលោកបានលើកឡើងថា ពួកគេ “ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរំខាន ដល់សកម្មភាពលទ្ធកម្មយោធារបស់អ៊ីរ៉ង់” នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័រ របស់ក្រសួងការបរទេសអ៊ីរ៉ង់។...
អាមេរិក៖ លោក Dan Nathan ដែលជាវិនិយោគិន បាននិយាយថា ពេលវេលារបស់លោក Elon Musk ដែលកំពុងដំណើរការ ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla បណ្តាញសង្គម Twitter និងក្រុមហ៊ុនអវកាស SpaceX អាចនឹងចប់ក្នុងពេលឆាប់ៗនេះ បន្ទាប់លោកកំពុងរងប្រឈមមុខនឹង សម្ពាធកាន់តែខ្លាំងលើភាគហ៊ុន នេះយោងតាមការ ចេញផ្សាយពីគេហទំព័រ MSN...
បរទេស ៖ លោក Elon Musk ប្រធានប្រតិបត្តិក្រុមហ៊ុន SpaceX និង Tesla ផងនោះបានសារភាពថា លោកធ្លាប់បានបរិច្ចាគលុយ ក្នុងទំហំប្រមាណជា១០០លានដុល្លារ ទៅឲ្យប្រទេសអ៊ុយក្រែន ពិតមែនកាលពីពេលកន្លងមក។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ការអះអាងរបស់លោក Musk បានធ្វើឡើងនៅក្នុងពេល ដែលលោកកំពុងមានជម្លោះ តាមបណ្តាញសង្គមជាមួយនឹងអ្នកនិពន្ធជនជាតិអាមេរិក...
អាមេរិក ៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា លោក Jeff Bezos ត្រូវចំណាយប្រាក់បន្ថែមមួយចំនួនទៀត ដើម្បីបម្រុងទុកកប៉ាល់ដែលមានតម្លៃចំនួន ៥០០ លានដុល្លារ របស់លោក ខណៈលោក Jeff Bezos ស្ថាបនិក និងជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Amazon (AMZN) ទទួលបានរបាយការណ៍...
អាមេរិក ៖ យោងតាមអ្នកខាងក្នុង របស់ក្រុមហ៊ុន Apple បានកត់សម្គាល់ប្រាប់ឲ្យដឹងថា iPhone អាចត្រូវបានជំនួសជាផលិតផលកំពូលរបស់ Apple ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ដោយសារ iPhone ជាផលិតផលដ៏ពេញនិយមបំផុត របស់ Apple មិននិយាយពីផលិតផល ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការកើនឡើងភ្លាមៗ ពីក្រុមហ៊ុនផលិតកុំព្យូទ័រតូចមួយ ទៅជាក្រុមហ៊ុនបច្ចេកវិទ្យា...
បរទេស៖ ពាណិជ្ជកររុស្ស៊ី ជាច្រើននាក់បានឃើញប្រាក់ចំណេញ របស់ពួកគេកើនឡើងកាលពីឆ្នាំមុន បើទោះបីជាមានសម្ពាធ នៃទណ្ឌកម្មរបស់លោកខាងលិច និងស្ថានភាពប្រែប្រួលនៃសេដ្ឋកិច្ច ពិភពលោកយ៉ាងណាក៏ដោយ, នេះបើតាម ទស្សនាវដ្តី Forbes បានរាយការណ៍កាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា បញ្ជីឈ្មោះមហាសេដ្ឋីរុស្ស៊ី ចុងក្រោយបង្អស់របស់ទស្សនាវដ្តី Forbes ឥឡូវនេះរួមមាន...
បរទេស៖ អតីតអ្នកកាសែតជើងចាស់ របស់អាមេរិកលោក Seymour Hersh បានធ្វើការអះអាងកាលពីពេលថ្មីៗនេះ ការផ្គត់ផ្គង់អាវុធរបស់លោកខាងលិច ស្រោចទៅលើប្រទេសអ៊ុយក្រែន នោះបែរជាបច្ចុប្បន្នកំពុងត្រូវបាន លក់ចូលទៅក្នុងទីផ្សារងងឹងទៅវិញ។ លោកបានអះអាងទៀតថា មេបញ្ជាការយោធារបស់អ៊ុយក្រែន ជាច្រើនបាននាំគ្នាប្រមូលលក់អាវុធទាំងនោះ ចូលទៅក្នុងប្រទេសប៉ូឡូញប្រទេសរ៉ូមានី និងបណ្តាប្រទេសមួយចំនួនទៀតផងដែរ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាលោក Seymour Hersh គឺជាម្ចាស់ពានរង្វាន់ Pulitizer...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ខ្លួនសម្រេចចិត្ត ឆ្លុះកញ្ចក់ឲ្យឃើញនូវ សកម្មភាពអរិភាពរបស់អាល្លឺម៉ង់ និងបណ្តេញអ្នកការទូតអាល្លឺម៉ង់ ចេញពីប្រទេសរុស្ស៊ី។ ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “អាជ្ញាធរអាល្លឺម៉ង់ បានសម្រេចចិត្តលើការបណ្តេញចេញ ដ៏ធំមួយផ្សេងទៀតនៃបុគ្គលិក នៃបេសកកម្មការទូតរុស្ស៊ី នៅក្នុងប្រទេសអាល្លឺម៉ង់។ យើងថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពទាំងនេះ របស់ទីក្រុងប៊ែរឡាំង ដែលបន្តបំផ្លាញទំនាក់ទំនងរុស្ស៊ី-អាល្លឺម៉ង់ ទាំងស្រុង”។ ចំនួនបុគ្គលិក អតិបរមានៅក្នុងបេសកកម្មការទូតអាល្លឺម៉ង់...
ភ្នំពេញ៖ សហព័ន្ធខ្មែរ កីឡាហែលទឹក ដោយទទួលបានការសម្រេចពីគណៈ កម្មាធិការជាតិរៀបចំការប្រកួត កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដាក់បញ្ជូលប្រភេទកីឡាបាល់ទឹក (Water Polo) ចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលនឹងរៀបចំឡើងនៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិអូឡាំពិក។ កម្មវិធីខាងលើនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣...
តូក្យូ៖ មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន បានសន្យាជំរុញការអភិវឌ្ឍ យន្តហោះដ្រូនក្រោមទឹក ដើម្បីពង្រឹងសន្តិសុខ ដែនសមុទ្រប្រឆាំងនឹងការបង្កើនការ អះអាងផ្នែកយោធារបស់ប្រទេសចិន នៅក្នុងសេចក្តីព្រាង ដែលបានកែសម្រួលនៃគោលនយោបាយ សមុទ្ររយៈពេល ៥ឆ្នាំរបស់ទីក្រុងតូក្យូ។ នៅក្នុងកំណែថ្មីនៃផែនការមូលដ្ឋាន ស្តីពីគោលនយោបាយមហាសមុទ្រ ដែលនឹងបម្រើជាគោលការណ៍ណែនាំ សម្រាប់គោលនយោបាយ មហាសមុទ្ររបស់ប្រទេសជប៉ុន រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា បានព្រមានថាការ កើនឡើងរបស់ប្រទេសចិន...