បរាជ័យក្នុងលទ្ធផល៦ទល់នឹង១របស់ Spurs ក្រោមស្នាដៃរបស់ Newcastle នឹងក្លាយទៅជាកំណត់ត្រាគួរឲ្យឈឺចាប់មួយសម្រាប់ក្រុមអ្នកគាំទ្រកាលពីប្រកួតយប់មិញ។ ការប្រកួតមិនដល់២១នាទីផង Newcastle អាចបើកឆាកប្រកួតស៊ុតបាន ដល់ទៅ៥គ្រាប់រួចទៅហើយគឺជាកំណត់ មិនធ្លាប់ឃើញឡើយក្នុងប្រវត្តិសាស្ត្រ បាល់ទាត់អង់គ្លេស។ ទោះបីជាយ Kane បានព្យាយាមតាមពីក្រោយ បាន១គ្រាប់វិញក៏ពិតមែននៅដើមតង់ ទី២នាទីទី៤៩ប៉ុន្តែ Newcastle នៅតែសម្រុកតាមថែម ១គ្រាប់ទៀតដោយកីឡាករ Wilson នាទីទី៦៧បញ្ចប់ការប្រកួត Spurs...
The Sky Sports ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាការសម្រេចចិត្តចុងក្រោយរវាងក្លឹប Bayern Munich និងកីឡាករ Thomas Muller នឹងអាចឈានចូលមកដល់ច្រកផ្លូវ បំបែកហើយក្រោយពេលវេលាជាមួយគ្នា អស់រយៈពេលជាច្រើនឆ្នាំរួចមក។ បច្ចុប្បន្ន Muller មិនអាចបង្ហាញខ្លួនក្នុងឈុតដំបូង ជាទៀងទាត់បានទៀតឡើយហើយការពិភាក្សាក៏ កំពុងត្រូវបានធ្វើឡើងផងដែរដោយក្នុងនោះ គ្មានសញ្ញាអំពីការសម្រេចបន្តកុងត្រា ថ្មីនោះឡើយ។ Bayern Munich...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអេស្បាញ លោក Jose Manuel Albares បានប្រាប់ក្រុមប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ កាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលទីក្រុង Madrid នឹងបញ្ចួនរថក្រោះ Leopard 2A4 ចំនួន ៦គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងលោក...
កម្មវិធី Medpro តភ្ជាប់អ្នកជម្ងឺកម្ពុជា ជាមួយនិង បណ្ដារមន្ទីពេទ្យឈានមុខគេនៅវៀតណាម បន្ដនូវការជោគជយ័នៃប្រពន្ធ័កំណត់កាលវិភាគពិនិត្យជម្ងឺ Medpro ឲ្យប្រជាជនវៀតណាម។ Medpro ទើបបើកដំណើរការជាផ្លូវការកម្មវិធីជាភាសាខ្មែរ និង Fanpage https://www.facebook.com/Medpro.Cambodia ដើម្បីជួយប្រជាជនកម្ពុជាមានភាពងាយស្រួលកំណត់កាលវិភាគពិនិត្យ នៅជាង 30 មន្ទីពេទ្យឈានមុខគេនៅវៀតណាម ក៏ដូចជាផ្ដល់នូវបណ្ដារសេវាកម្មជំនួយពិសេសដោយឡែកឲ្យអ្នកជម្ងឺកម្ពុជា ដូចជា ជ្រើសរើសមន្ទីសមស្រប បកប្រែ ការធ្វើដំណើរ...
បរទេស៖ លោក Yevgeny Prigozhin ប្រធានក្រុមហ៊ុន Wagner Group ដែលជាក្រុមហ៊ុន ទាហានស៊ីឈ្នួលបានអះអាងថា កូនប្រុសម្នាក់របស់អ្នកនាំពាក្យវិមានក្រឹមឡាំងគឺ លោក Dmitry Peskov បានបម្រើការនៅក្នុងក្រុមហ៊ុនឯកជនយោធារុស្ស៊ី មួយនេះ។ ថៅកែ PMC បានបញ្ចេញឱ្យដឹងបែបនេះ នៅក្នុងបទសម្ភាសន៍ជួរមុខ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន RT...
យោងតាមការចេញផ្សាយរបស់ The Bild នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្ស Bayern Munich បានធ្វើការអះអាងនិងបញ្ជាក់ប្រាប់អំពី បញ្ជីឈ្មោះកីឡាករគោលដៅសំខាន់ៗ ដែលនឹងត្រូវចរចានៅរដូវក្តៅនេះ។ ប្រភពដដែលបានបន្តទៀតថា ក្រុមមន្ត្រីតំណាងរបស់ក្លឹប Bayern Munich មកដល់ពេលនេះគឺបានចាប់ផ្តើមធ្វើការចរចា និងបង្កើតទំនាក់ទំនងរួចរាល់ហើយ ជាមួយនឹងភ្នាក់ងាររបស់ក្រុមកីឡាករទាំងនោះ។ គេសង្កេតឃើញសម្រាប់តំបន់ប្រយុទ្ធវិញ ក្លឹបបានចាប់ផ្តើមធ្វើការងារជាមួយនឹងគោលដៅទី១ គឺកីឡាករ Victor Osimhen និងបន្ទាប់មកដូចជាកីឡាករ...
Liberty Carz បានផ្ដល់នូវបទពិសោធន៍ទីផ្សារល្អផ្ដាច់គេសម្រាប់អ្នកទិញ និងអ្នកលក់រថយន្ត។ ជាមួយនឹងការខិតខំប្រឹងប្រែងរបស់បុគ្គលិកដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ កម្មវិធីទូរស័ព្ទដៃមួយនេះបានផ្តល់នូវវេទិកា ដ៏ទំនើបដែលជាជំនួយសម្រាប់ដំណើរការទិញ និងលក់រថយន្តគ្រប់ប្រភេទនៅក្នុងដៃលោកអ្នក។ កម្មវិធីទូរស័ព្ទ Liberty Carz ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងទីក្រុងភ្នំពេញ កាលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ដែលជាជំហានដ៏សំខាន់មួយក្នុងការបង្កើតទីផ្សារទិញ និងលក់រថយន្ត នៅក្នុងប្រទេសកម្ពុជា ដែលអ្នកទិញ និងអ្នកលក់អាចទទួលបានបទពិសោធន៍គ្រប់សេវាកម្មដែល Liberty Carz...
យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថាប្រធានក្លឹប PSG លោក Nasser Al Khelaifi កំពុងធ្វើការផ្លាស់ប្តូរការ ប្តេជ្ញាចិត្តក្នុងការថែរក្សាស្ថេរភាពក្លឹបតាមរយៈ ការផ្តោតយកចិត្តទុកដាក់លើកីឡាករឆ្នើមៗ ជាថ្នាលយុវជនជំនួសឲ្យតារាឆ្នើមល្បីៗ ឈ្មោះស្រាប់ក្នុងពិភពបាល់ទាត់។ ដំណឹងនេះបានធ្វើឡើងនៅក្រោយពេល ដែលមានការបញ្ជាក់ថាកុងត្រា បន្តថ្មីរវាងក្លឹបជាមួយនឹងកីឡាករ Lionel Messi គឺទទួលបានត្រឹមលទ្ធផលជាប់គាំងមិនអាច ដំណើរការទៅមុខឡើយហើយសង្ឃឹមថាឱកាស វិលត្រឡប់របស់កីឡាកររូបនេះទៅ...
BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ថា ក្រុមអ្នករុករកក្នុងសមុទ្រជ្រៅ បានរកឃើញបំណែកកប៉ាល់ ដឹកជញ្ជូនរបស់ប្រទេសជប៉ុន ដែលបានលិចនៅក្នុងដែនទឹកនៃប្រទេសហ្វីលីពីន ដោយបានសម្លាប់ទាហាន និងជនស៊ីវិលអូស្ត្រាលីជិត១.០០០នាក់នៅក្នុងសង្គ្រាមលោកលើកទី២ ។ នេះជាគ្រោះមហន្តរាយដែនសមុទ្រ ដ៏អាក្រក់បំផុតរបស់ប្រទេសអូស្ត្រាលី នាវាមុជទឹករបស់សហរដ្ឋអាមេរិក បានវាយប្រហារកប៉ាល់ដោយមិនដឹងថា វាផ្ទុកទៅដោយអ្នកទោសដែលត្រូវ បានចាប់ខ្លួននៅប៉ាពួញូហ្គីណេ ។ កប៉ាល់ Montevideo...
អាល់បាម៉ា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ថា គ្រាប់រ៉ុក្កែត របស់ក្រុមហ៊ុន SpaceX ថ្មីមួយដែលមានឈ្មោះថា Starship បានបំផ្ទុះនៅលើឈូងសមុទ្រម៉ិកស៊ិក ក្នុងរយៈពេល៣នាទីក្នុងការបាញ់បង្ហោះ ជាលើកដំបូងដែលមិនធ្លាប់មានពីមុននោះទេ ។ ក្រុមហ៊ុន SpaceX កំពុងហៅការបាញ់សាកល្បង នេះទទួលបានជោគជ័យ ទោះបីជាលទ្ធផលចុងក្រោយមិនទាន់ល្អប្រសើរក្តី...