ព័ត៌មានអន្តរជាតិ

ការវះកាត់កែសម្ផស្សរបស់នាង Winter រងការរិះគន់យ៉ាងខ្លាំងលើបណ្តាញសង្គមយក្សអាមេរិក

កូរ៉េខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាមច្រៀងស្រីនាង Winter សមាជិកក្រុមតារាមច្រៀងស្រីកូរ៉េខាងត្បូង Aespa បានក្លាយជាប្រធានបទក្តៅម្តងទៀត បន្ទាប់ពីអ្នកលេងអ៊ីនធើណេតអះអាងថា នាងបានវះកាត់ច្រមុះ។

ការបង្ហោះថ្មីៗនេះរបស់ Nate Pann ទទួលបានការមើលជាង ៤៤,០០០ ដងទាក់ទងនឹងរូបថតដែលបានបង្ហោះ បណ្តាញសង្គមយក្សអាមេរិក Instagram ។ អ្នកលេងអ៊ីនធើណរតជាច្រើនបានអះអាងថា វាមើលទៅក្រហមដោយសារតែស៊ីលីកូន។

ទោះជាយ៉ាងណាក៏ដោយ អ្នកផ្សេងទៀតបានការពារតារាមច្រៀងស្រីដ៏ស្រស់ស្អាត នាង Winter ដោយបញ្ជាក់ថា នាងមិនដែលទទួលការវះកាត់ទេ។ ទន្ទឹមនឹងនេះ នាងធ្លាប់ប្រឈមមុខនឹងការចោទប្រកាន់ថាបានធ្វើ “ការពិនិត្យឡើងវិញ” លើច្រមុះរបស់នាង៕

Most Popular

To Top