កូរ៉េខាងត្បូង ៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា សមាជិកក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូង NewJeans នាង Hyein កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីនាងបានបង្ហាញខ្លួនជាសាធារណៈដ៏កម្រនៅថ្ងៃទី២១ ខែមេសា ម៉ោងនៅកូរ៉េ ប្រហែលជាលើកដំបូងរបស់នាងចាប់តាំងពីជម្លោះផ្លូវច្បាប់រវាងក្រុម និង HYBE បានចាប់ផ្តើម។
សមាជិកក្រុម NewJeans រូបនេះត្រូវបានគេប្រទះឃើញក្នុងពិធីខួបកំណើតដែលរៀបចំដោយអ្នកគាំទ្រ ជាកន្លែងដែលនាងបានចំណាយពេល និងប្រាស្រ័យទាក់ទងជាមួយអ្នកគាំទ្ររបស់នាង។ មានពេលមួយ តារារូបនេះត្រូវបានគេឃើញយំនៅពេលដែលអ្នកគាំទ្រចាប់ផ្តើមច្រៀង Happy Birthday ឲ្យនាង។
បន្ទាប់ពីពិធីនេះ អ្នកគាំទ្រមួយចំនួនបានបង្ហោះអំពីបទពិសោធន៍របស់ពួកគេក្នុងការជួប នាង Hyein ផ្ទាល់ ហើយបានលើកឡើងថា នាងមើលទៅមានសុខភាពល្អណាស់។ ពួកគេបានអះអាងថា តារារូបនេះមានកម្ពស់ប្រហែល ១៧៨ សង់ទីម៉ែត្រ!
ការអាប់ដេតនេះបានធ្វើឲ្យអ្នកគាំទ្រមានការងឿងឆ្ងល់ និងមានអារម្មណ៍រំជួលចិត្ត។ ខណៈអ្នកខ្លះមានអារម្មណ៍រំជួលចិត្តដែលបានឃើញសមាជិកក្រុម NewJeans ក្មេងជាងគេធំឡើងបានល្អ អ្នកផ្សេងទៀតកំពុងរវល់និយាយលេងសើចអំពីរបៀបដែល Hanni ជាអ្នកទាបបំផុតនៅក្នុងក្រុម ឥឡូវនេះនឹងមើលទៅដូចនៅក្បែរនាង Hyein៕
