អាមេរិក៖ អតីតតំណាងរាស្រ្ត Peter Meijer មកពីរដ្ឋ Michigan Republican បានចោទសួរថា តើវត្ថុដែលត្រូវបានបាញ់ទម្លាក់ពីលើរដ្ឋ Alaska កាលពីថ្ងៃសុក្រ អាចជាវត្ថុហោះមិនស្គាល់អត្តសញ្ញាណ (UFO) ឬយ៉ាងណា ខណៈមន្ត្រីមន្ទីរប៉ង់តាហ្គោន រក្សាភាពស្ងៀមស្ងាត់ជុំវិញ ការគំរាមកំហែងនោះយោងតាមការចេញផ្សាយពីគេហទំព័រ MSN។ លោក Meijer ជាតំណាងឲ្យមណ្ឌលសភាទី ៣...
បរទេស៖ ក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក នៅសប្តាហ៍នេះត្រូវបានគេដឹងថា បានកំពុងព្យាយាមបញ្ចុះបញ្ចួល ក្រុមសមាជិកសភាក្នុងការផ្តល់ មូលនិធិឲ្យកម្មវិធីស៊ើបការណ៍សំងាត់ កំពូលៗចំនួន២ដែលកំពុងដំណើរការ ក្នុងប្រទេសអ៊ុយក្រែន។ ប្រតិបត្តិការយោធាសំងាត់នេះ បានផ្អាកដំណើរការបណ្តោះអាសន្នចាប់តាំង តែពីពេលដែលប្រទេសរុស្សីបានសម្រេចចិត្តបើកប្រតិបត្តិការយោធាពិសេស នៅក្នុងប្រទេសអ៊ុយក្រែនកាលពីឆ្នាំទៅ។ ប្រសិនបើប៉ង់តាហ្គោន អាចនឹងសម្រេចបានតាមផែនការនោះ ប្រតិបត្តិការស៊ើបការសំងាត់នេះ នឹងអាចបន្តដំណើរការរបស់ខ្លួនឡើងវិញនៅក្នុងឆ្នាំ២០២៤ខាងមុខ។ តាមផែនការប៉ង់តាហ្គោន នឹងធ្វើការជួលបុគ្គលិកជំនាញដែលជាជនជាតិអ៊ុយក្រែន ប៉ុន្តែស្ថិតនៅក្រោមការឃ្លាំមើល និងគ្រប់គ្រងដោយក្រុមប្រតិបត្តិការពិសេស ជាយោធាជនជាតិអាមេរិក៕ ប្រែសម្រួល៖ស៊ុនលី
VILNIUS៖ រដ្ឋមន្ត្រីកីឡារបស់ប្រទេស លីទុយអានីបាននិយាយថា ក្រុមមួយនៃប្រទេសចំនួន ៣៥ រួមទាំងសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងអូស្ត្រាលីនឹងទាមទារឲ្យអត្តពលិករុស្ស៊ី និងបេឡារុស្សត្រូវបានហាមឃាត់ ពីកីឡាអូឡាំពិកឆ្នាំ ២០២៤ កាន់តែធ្វើឲ្យស៊ីជម្រៅ នូវភាពមិនប្រាកដប្រជាចំពោះព្រឹត្តិការណ៍កីឡាប៉ារីស យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ចំណាត់ការនេះបង្កើនសម្ពាធ លើគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដែលអស់សង្ឃឹមក្នុងការជៀសវាងព្រឹត្តិការណ៍កីឡាត្រូវបានរហែកដោយជម្លោះ បង្ហូរឈាមកំពុងកើតឡើងក្នុងប្រទេសអ៊ុយក្រែន។លោក Jurgita Siugzdiniene...
សេអ៊ូល៖ តុលាការកូរ៉េខាងត្បូង កាលពីថ្ងៃសុក្របានកាត់ទោសសមាជិកសភាម្នាក់ ដែលដឹកនាំក្រុមសកម្មជន សម្រាប់ជនរងគ្រោះនៃការកេងប្រវ័ញ្ចផ្លូវភេទ ក្នុងសម័យសង្គ្រាមរបស់ជប៉ុនពីមូលនិធិក្រុមកេងបន្លំ និងពិន័យជាប្រាក់ចំនួន ១៥ លានវ៉ុន (១១,៩០០ ដុល្លារ) ខណៈនាងជម្រះពីការចោទប្រកាន់ផ្សេងទៀត យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ លោកស្រី Yoon Mee-hyang ត្រូវបានចោទប្រកាន់កាលឆ្នាំ ២០២០ លើការចោទប្រកាន់ជាច្រើនពីបទក្លែងបន្លំ និងកេងបន្លំអំឡុងពេលនាងជាប្រធានក្រុម ដែលតស៊ូមតិដើម្បីរស់រានមានជីវិតពីការកេងប្រវ័ញ្ចផ្លូវភេទ...
កូរ៉េ៖ នេះបើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា លោក Lee Soo Man និង HYBE Labels បានចុះហត្ថលេខាលើកិច្ចសន្យាផ្ទេរភាគហ៊ុននៅថ្ងៃនេះ ដែលបណ្តាលឲ្យ HYBE ទិញភាគហ៊ុន ១៤.៨ភាគរយនៃភាគហ៊ុនរបស់ SM Entertainment ក្នុងតម្លៃ ៤២២.៨ ពាន់លានវ៉ុន...
ម៉ែលប៊ន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ថា ប្រទេសអូស្ត្រាលី នឹងដកកាមេរ៉ាឃ្លាំមើលដែលផលិតដោយប្រទេសចិន ចេញពីកន្លែងការពារជាតិជុំវិញការភ័យខ្លាចសន្តិសុខជាតិ ។ ករណីនេះបានកើតឡើង បន្ទាប់ពីការធ្វើសវនកម្មបានរកឃើញបំណែកឧបករណ៍ឃ្លាំមើល ចំនួន៩០០ដែលបង្កើតឡើងដោយក្រុមហ៊ុន Hikvision និង Dahua នៅលើអចលនទ្រព្យរបស់រដ្ឋាភិបាល ។ គួររំលឹកថា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានធ្វើការផ្លាស់ប្តូរស្រដៀងគ្នាកាលពីឆ្នាំមុន...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ថា ក្រុមហ៊ុន SpaceX របស់លោក Elon Musk បានធ្វើការសាកល្បងដ៏សំខាន់មួយ លើប្រព័ន្ធរ៉ុក្កែតថ្មីដ៏ធំរបស់ខ្លួនគឺ Starship ។ វិស្វករបានបង្កើតអ្វីមួយដែលហៅថា “ភ្លើងឋិតិវន្ត” ក្នុងពេលដំណាលគ្នាបញ្ឆេះម៉ាស៊ីន៣១ ក្នុងចំណោម៣៣នៃម៉ាស៊ីននៅមូលដ្ឋាននៃផ្នែកខាងក្រោមរបស់រថយន្ត ។ សូមបញ្ជាក់ថា ការបាញ់សាកល្បងនេះមានរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ...
ភ្នំពេញ៖ មិនធម្មតាឡើយឧកញ៉ាល្បីឈ្មោះ នៅស្រុកខ្មែរនៅព្រឹកថ្ងៃសោរ៍ទី១១ ខែកុម្ភៈ បានអនុញ្ញាតឲ្យកីឡាករគុនខ្មែរដែលកំពុងល្បីខ្លាំង ផ្តាច់ គេ ក្នុងស្រុក ធឿន ធារ៉ា ឡើងជិះ Helicopter ដ៏ប្រណិតលំដាប់ថ្នាក់ដឹកនាំកំពូល ដើម្បីធ្វើដំណើរឆ្ពោះទៅចូលរួមមហាព្រឹត្តិការណ៍ ប្រដាល់ដ៏ធំអស្ចារ្យនៅខេត្តស្វាយរៀង។ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ដែលក្តោបក្តាប់ជំនួញពហុវិស័យ នៅស្រុកខ្មែរ ជាមួយ ធឿន ធារ៉ា និងពិធិករចំនួន២នាក់ បានធ្វើដំណើររួមគ្នាទៅចូលរួមមហាព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ដែលធឿន ធារ៉ា នឹងត្រូវប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោក ជាមួយនឹងកីឡាករប្រេស៊ីល Thiago (ធី អា ហ្គោ)។ អ្នកឧកញ៉ា លាង ម៉េង ក៏ជាប្រធានអគ្គនាយកក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «មូលហេតុដែលខ្ញុំអញ្ជើញធឿន ធារ៉ា និងពិធីករជិះ Helicopter ដ៏ប្រណិតរបស់ក្រុមហ៊ុន ជីប ម៉ុង គឺដើម្បីបង្ហាញពីស្មារតីគំាទ្រ និងលើកស្ទួយវិស័យគុនខ្មែរ ពិសេសលើកទឹកចិត្តដល់កីឡាករដែលប្រឹងប្រែង នាំយកកិត្តិយសជូនជាតិមាតុភូមិ»។ ធឿន ធារ៉ា ដែលជាកីឡាករគុនខ្មែរ កំពុងមានប្រជាប្រិយភាពខ្លាំងបានបង្ហាញអារម្មណ៍ រំភើបរីករាយជាខ្លាំងដែលបានទទួលយកបទពិសោធន៍ថ្មីអស្ចារ្យ ដែលខ្លួនមិនធ្លាប់ជួបពីមុនមក។ អ្នក លេង ផ្លែ កែង ធឿន ធារ៉ា ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ជីប ម៉ុងដែលបានចូលរួមលើកស្ទួយវិស័យប្រដាល់គុនខ្មែរ ឲ្យកាន់តែល្បីល្បាញលើឆាកអន្តរជាតិ តាមរយៈការនាំយកមហាព្រឹត្តិការណ៍ធំៗជាហូរហែ។ ហ្វ៊េនៗដែលស្រលាញ់គាំទ្រ ចូលចិត្តប្រដាល់គុនខ្មែរកុំភ្លេចចូលរួមទស្សនា ការប្រកួតរបស់ធឿន ធារ៉ា និងកីឡាករគុនខ្មែរជាច្រើនទៀត នៅទីធ្លាផ្លូវថ្នល់ទល់មុខសាលាក្រុងស្វាយរៀងនៅយប់ថ្ងៃសោរ៍ ចាប់ពីម៉ោង៦ល្ងាចតទៅឬទស្សនាតាមកញ្ចក់ទូរទស្សន៍ថោន ឬបន្តផ្ទាល់តាមទំព័រហ្វ៊េសប៊ុកផេកភេសជ្ជៈប៉ូវកម្លាំង វើក WURKZ https://www.facebook.com/WurkzCambodia ។
ចិន៖ នេះបើយោងតាមទីភ្នាក់ងារអវកាសចិន Manned Space Agency បានប្រាប់ឲ្យដឹងថា សមាជិកនាវិកបេសកកម្ម Shenzhou XV របស់ប្រទេសចិនទើបតែបានបញ្ចប់ការឈានជើងដើរលើលំហដំបូងរបស់ពួកគេ យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃសុក្រថា មេបញ្ជាការបេសកកម្មឧត្តមសេនីយ Fei Junlong និងវរសេនីយ៍ឯក Zhang Lu បានបញ្ចប់ការដើរក្នុងលំហអាកាសរយៈពេល ៧ ម៉ោង ហើយបានត្រឡប់ទៅម៉ូឌុលវិទ្យាសាស្ត្រ...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ថា ក្រុមជួយសង្គ្រោះបានបន្តទុកចោលនូវកិច្ចខិតខំ ប្រឹងប្រែងដើម្បីស្វែងរកអ្នកនៅរស់បន្ថែមទៀត ដែលជាប់នៅក្រោមគំនរបាក់បែកនៃអគារដែលបានដួលរលំ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទោះបីជាក្តីសង្ឃឹមតិចតួចក្តី បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំចំនួន២លើកបានវាយប្រហារទីក្រុងរបស់ប្រទេសតួកគី កាលពីថ្ងៃទី៤កន្លងមកនេះ ។ ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏បំផ្លិចបំផ្លាញបានកើនឡើងដល់១៧.១៣៤នាក់នៅទីក្រុងរបស់តួកគី ដោយមានអ្នករងរបួសចំនួន៧១.៨០៦នាក់គិតត្រឹមថ្ងៃព្រហស្បតិ៍ ។ បើយោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្នរបស់ ប្រទេសតួកគី ហៅកាត់ថា (AFAD) បានឲ្យដឹងដូច្នេះ...