ភ្នំពេញ ៖ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២លោកបណ្ឌិត មាស សារិន អនុប្រធានអចិន្រៃ្ទយ៍សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជា និងលោក ឯម ម៉ាអូរីន អនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជា បានអញ្ជើញពិធីបិទ វគ្គបណ្តុះបណ្តាល គណៈកម្មការបច្ចេកទេសកីឡា ទូកប្រពៃណី ខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ កម្រិត១...
ភ្នំពេញ ៖ ដោយការកំណត់នូវគោលដៅស្វែង រកមេដាយមាសចំនួន ២ គ្រឿងសម្រាប់ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ និងមហិច្ឆតារ របស់សហព័ន្ធ ដែលរកមេដាយមាស ឲ្យបានលើសនេះនៅថ្ងៃទី៩ ខែធ្នូ ស្អែកនេះ សហព័ន្ធកីឡា ប្រដាល់សកលកម្ពុជា នឹងបញ្ជូនកីឡាជម្រើសជាតិ៨រូប ទៅបោះជម្រំហ្វឹកហាត់រយៈពេល២សប្ដាហ៍ នៅប្រទេសកាហ្សាក់ស្ថាន ។...
ភ្នំពេញ៖លោកនាយកឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទតំណាងឲ្យសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបូកសរុបលទ្ធផលការងារកីឡាជាតិលើកទី៣ ការងារកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២២ និងទិសដៅអនុវត្តឆ្នាំ២០២៣នៅក្រសួងការពារជាតិ។ លោក តែម ម៉ឺន អគ្គលេខាធិការនៃក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទបានមានប្រសាសន៍ថា ការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា...
តំណាងក្រុមបាល់ទះ ដំរីសៀមរាប ថាការយកឈ្នះលើក្រុមម្ចាស់ផ្ទះ មាន់ជល់កំពង់ចាម ២-០ (សិត) នេះគឺដូចទៅនឹងការរំពឹងទុកមុនប្រកួតអីចឹង ដោយសារតែក្រុមដៃគូប្រកួតនៅស្ទើរច្រើនចំណុចកាលពីម្សិលមិញនេះ។ កីឡាករ គង់ សុបាន បានឲ្យដឹងក្រោយបញ្ចប់ការប្រកួតថា ក្រុមម្ចាស់ផ្ទះ មាន់ជល់កំពង់ចាម គឺនៅស្ទើរច្រើនដូចជា ការចាប់សេវា ការធ្វើរនាំង(បាំង) និងការម៉ាត់ផ្ដាច់ជាដើម។ ហេតុនេះហើយទើបក្រុមខ្លួនអាចឈ្នះដាច់ ២-០ (សិត) នេះតែម្ដង។...
បរទេស៖អតីតទីភ្នាក់ងារសំងាត់ CIA របស់អាមេរិកលោក Philip Giraldi កាលពីថ្ងៃម្សិលមិញនេះបានធ្វើការលើកឡើងថា ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky កំពុងបន្តស្វែងរកវិធីសាស្ត្រក្នុងការទាញ សហរដ្ឋអាមេរិក ព្រមទាំងណាតូផង ឲ្យចូលរួមពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងសង្គ្រាម។ លោក Giraldi ដែលបានថ្លែងបែបនេះថា៖នេះគឺជាបំណងដ៏ច្បាស់លាស់របស់លោក Zelensky នៅក្នុងគំនិតរបស់ខ្ញុំ។ក្នុងនោះគាត់ក៏ បានព្យាយាមក្នុងការបាញ់មីស៊ីលឲ្យខុស គោលដៅធ្លាក់ក្នុងប្រទេសប៉ូឡូញដែលបានសម្លាប់មនុស្ស២នាក់ហើយព្រមទាំង បានព្យាយាមសុំឲ្យណាតូចូលរួម អន្តរគមន៍ផង។...
គៀវ៖ ប៉ុន្មានម៉ោងបន្ទាប់ពីអ៊ុយក្រែន បានចាប់ផ្តើមដំណើរការដើម្បីទាញយក និងសាកល្បងប្រព័ន្ធថាមពលរបស់ខ្លួន ដោយឯករាជ្យពីបណ្តាញចែកចាយជាមួយរុស្ស៊ី និងបេឡារុស្ស ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមសង្រ្គាមរបស់លោក ប្រឆាំងនឹងអ៊ុយក្រែន នេះបើយោងតាមមន្ត្រីថាមពលកំពូលអ៊ុយក្រែន។ អនុរដ្ឋមន្ត្រីក្រសួងថាមពលអ៊ុយក្រែនលោក Farid Safarov បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចេញផ្សាយដោយ Kyiv Post កាលពីថ្ងៃអង្គារថា អ៊ុយក្រែន គឺជាផ្នែកមួយនៃបណ្តាញថាមពលរួម...
បរទេស៖ កងទ័ពសហរដ្ឋអាមេរិក បានជ្រើសរើសអ្នកម៉ៅការការពារជាតិ គឺក្រុមហ៊ុន Bell Textron ដើម្បីផលិតឧទ្ធម្ភាគចក្រវាយប្រហារ និងឧបករណ៍ប្រើប្រាស់ ជំនាន់ក្រោយរបស់ខ្លួន ដោយជ្រើសរើសការរចនាខុសគ្នាខ្លាំង ដើម្បីជំនួសម៉ូដែលរបស់ឧទ្ធម្ភាគចក្រ Apache និង Black Hawk ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ទីបំផុតក្រោយការខាតបង់ជាបន្តបន្ទាប់លោក Elon Musk ដែលធ្លាប់ជាកំពូលមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោកដោយ Forbes នោះកាលពីថ្ងៃពុធម្សិលមិញនេះ គឺបានធ្លាក់ចេញពីបញ្ជីឈ្មោះនេះហើយ។ អាជីវកម្មជាច្រើនរបស់លោកបានខាតបង់ជាពិសេសក្រុមហ៊ុន លក់រថយន្តអគ្គិសនីដែលវាបាន ធ្វើឲ្យភាគហ៊ុនទាំងអស់របស់លោក Musk ដាំក្បាលចុះតគ្នាហើយក្នុងពេល ជាមួយគ្នានេះលោកទើបតែបានជះលុយ ប្រមាណជា៤៤ពាន់លានដុល្លារដើម្បីទិញយកបណ្តាញសង្គមយក្ស Twitter ផងនោះ។ យោងតាមបញ្ជីរបស់ The Forbes ដែលបានចុះឈ្មោះលោក Musk ជាកំពូលមហាសេដ្ឋីមានទ្រព្យច្រើនជាងគេបំផុតលើពិភពលោកតាំងតែពីខែកញ្ញាឆ្នាំ២០២១នោះ...
បរទេស៖ ការរួមភេទមុនរៀបការក្នុងប្រទេសឥណ្ឌូនេស៊ី នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូត ដល់មួយឆ្នាំ បន្ទាប់ពីសមាជិកសភារបស់ប្រទេសនេះ បានអនុម័តការកែប្រែដ៏ធំនៃក្រម ព្រហ្មទណ្ឌរបស់ប្រទេសកាលពីថ្ងៃអង្គារ បើទោះបីជាមានការតវ៉ាពីអ្នកធ្វើយុទ្ធនាការសិទ្ធិមនុស្សក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ច្បាប់ថ្មីដែលនឹងចូលជាធរមានក្នុងរយៈពេល ៣ ឆ្នាំ និងអនុវត្តចំពោះទាំងជនជាតិឥណ្ឌូនេស៊ី និងជនបរទេសដែលមកលេងប្រទេសនេះដូចគ្នា គឺហាមប្រាមរាល់ទំនាក់ទំនងផ្លូវភេទដែលមិនទាន់បានអាពាហ៍ពិពាហ៍ និងក៏ហាមឃាត់គូស្នេហ៍ដែលមិនទាន់រៀបការពីការរស់នៅជាមួយគ្នា ដែលនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល...
ទីបំផុតកីឡាករ Eden Hazard បានប្រកាសដកខ្លួន ចេញពីជម្រើសជាតិប៊ែលហ្ស៊ិក ហើយបន្ទាប់ពីបរាជ័យយ៉ាងអាម៉ាសនៅកាតា ដោយបានធ្លាក់ចេញពីព្រឹត្តិការណ៍នេះ ត្រឹមវគ្គជម្រុះតាមពូល។ ការសម្រេចចិត្តត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមរបស់លោកបានបរាជ័យ ប្រកួតចុងក្រោយបានត្រឹមតែស្មើនឹងក្រុមក្រូអាត ហើយជាលទ្ធផលប៊ែលហ្ស៊ិក បានត្រឹមលេខ៣ក្នុងពូល ត្រូវធ្វើដំណើរត្រឡប់មកផ្ទះវិញ ជាមួយនឹងកំណត់ត្រាដ៏អាក្រក់បំផុតមួយ។ កីឡាករ Hazard របស់ក្លឹប Real Madrid រូបនេះបានបង្ហាញខ្លួនទាំង៣ប្រកួត ប៉ុន្តែមិនអាចជួយក្រុមរកគ្រាប់បាល់...