L’Equipe ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ Lionel Messi ដែលបច្ចុប្បន្ន ទោះបីជាអាចបង្ហាញខ្លួន បានយ៉ាងល្អ ជាមួយនឹង PSG ក្តីប៉ុន្តែជឿជាក់ថាកំពុងពិចារណា ក្នុងការចាកចេញពីបារាំងហើយ ។
ប្រភពដដែល សរសេរទៀតថា កីឡាកររូបនេះ នឹងមិនធ្វើការពិចារណាកុងត្រាថ្មី ណាមួយឡើយ ហើយទោះបីជាកំពុងបន្តទំរង់លេង យ៉ាងល្អក្តី ក្រោយពេលលើកពាន ពិភពលោក ផង ខណៈដែលកុងត្រារបស់គាត់ នឹងត្រូវអស់សុពលភាព នៅត្រឹមដំណាច់ រដូវកាលនេះហើយ។
បច្ចុប្បន្ន PSGកំពុងមានទំរង់លេងខ្លាំង នៅលីគក្នុងស្រុក ដោយឈរនៅកំពូល តារាងមាន៥ពិន្ទុ ដាច់ពីក្រុមលេខរៀងទី Marseille តែទោះបីជាយ៉ាងណាហាក់ ដូចជាមិនសូវមានទំរង់លេងល្អ នៅពានក្រៅស្រុកឡើយ ជាពិសេស Champions League៕
ប្រែសម្រួល៖ស៊ុនលី