បច្ចេកវិទ្យា

ផ្កាយនឺត្រុង បានបុកគ្នាបង្កើត បានជារង្វង់ល្អ ឥតខ្ចោះ ធ្វើឲ្យអ្នកវិទ្យាសាស្ត្រ មានការងឿងឆ្ងល់

អាមេរិក ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា មនុស្សមានសំណាងអាច ប្រទះឃើញផ្កាយណឺត្រុងចំនួន ២ បុកគ្នា ដោយការប៉ះទង្គិចគ្នា ដំបូងគេ សង្កេតឃើញ តែប៉ុន្មាន ឆ្នាំមុន នៅពេលនេះ អ្នកវិទ្យាសាស្ត្រ បានពិនិត្យយ៉ាងដិត ដល់លើការបុកផ្កាយនឺត្រុង ហើយបានរកឃើញថា វាបង្កើតបានជិតល្អឥតខ្ចោះ ដោយការផ្ទុះរាងស្វ៊ែរ បានធ្វើឲ្យពួកគេជាច្រើន មានការតក់ស្លុត ។

តារាវិទូ Darach Watson បាននិយាយក្នុង សេចក្តីថ្លែងការណ៍មួយថា គ្មាននរណាម្នាក់រំពឹងថា ការផ្ទុះនឹងមើលទៅដូចនេះទេ។ លំហជិតល្អឥតខ្ចោះ ដែលផ្កាយនឺត្រុងបុកគ្នាបង្កើតឡើង បន្ទាប់ពីការផ្ទុះរបស់វា គ្មានន័យអ្វីឡើយ ទោះជាយ៉ាងណាក៏ដោយ ការគណនាដែលអ្នកស្រាវជ្រាវ បានដំណើរការបង្ហាញថា វាពិតជាស៊ីមេទ្រីស្ទើរ តែទាំងស្រុង ។

ការផ្ទុះនោះដោយសង្កេត ឃើញកាលឆ្នាំ ២០១៧ ត្រូវបានគេស្គាល់ថា ជា GW170817 គឺរហូតមក ដល់ពេលនេះ ជារូបរាងលម្អិតបំផុត ដែលយើងបានទទួលនៅការ បុកផ្កាយណឺត្រុងកំពុងផ្ទុះ ដូចនេះមាន ទិន្នន័យជាច្រើន សម្រាប់អ្នកវិទ្យាសាស្ត្រដើម្បីរុះរើ នៅពេលពួកគេព្យាយាម ស្វែងយល់បន្ថែម អំពីការផ្ទុះផ្កាយទាំងនេះ ។ ហើយដោយផ្អែកលើការរកឃើញ បានកត់ត្រាលើការសិក្សាថ្មី នាពេលថ្មីៗនេះ វាមានច្រើនណាស់ ដែលយើងមិនដឹង អំពីការរួមបញ្ចូលគ្នាទាំងនេះ ។

អ្នកស្រាវជ្រាវបានចែករម្លែក ការរកឃើញរបស់ពួកគេលើ ព័ត៌មានថ្មីមួយបានចេញនៅ Nature ពួកគេរៀបរាប់លម្អិតអំពីរបៀប ដែលពួកគេមើលទិន្នន័យ ដោយប្រមូលបានក្នុងអំឡុង ពេលបុកផ្កាយនឺត្រុង និង គីឡូណូវ៉ាជាលទ្ធផលរបស់វា ក៏ដូចជាពួកគេបានរកឃើញ ស្វ៊ែរស្ទើរតែល្អឥតខ្ចោះ ដែលវាបង្កើតនៅពេលទាំង២ប៉ះគ្នា ហើយបញ្ជូនរលក ថាមពលផ្ទុះតាមរយៈលោហធាតុ របស់យើង ។
ពួកគេនិយាយថា លទ្ធផលបង្ហាញ ថា គ្រាប់បែកម៉ាញេទិកមួយប្រភេទ ប្រហែលជាត្រូវបានបង្កើតឡើង នៅពេលថាមពលពីការប៉ះទង្គិច របស់ផ្កាយនឺត្រុងត្រូវ បានបញ្ចេញ បានកើតឡើងនៅពេលផ្កាយធ្លាក់ ចូលទៅក្នុងប្រហោងខ្មៅ ។ វាអាចទៅរួចដោយការ បញ្ចេញថាមពលនោះនាំឲ្យ មានការចែកចាយស្វ៊ែរ នៃសារធាតុពីការផ្ទុះ ៕

Most Popular

To Top