បរទេស ៖ សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង កាលពីថ្ងៃអាទិត្យ បានរួមគ្នាច្រានចោលការអះអាង របស់រុស្ស៊ីដែលថា អ៊ុយក្រែនកំពុងរៀបចំ ប្រើគ្រាប់បែកវិទ្យុសកម្ម ហើយបានព្រមានក្រុងម៉ូស្គូ កុំឱ្យប្រើលេសណាមួយ សម្រាប់ការបង្កើនជម្លោះ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក...
“ខ្ញុំចង់បង្កើតភោជនីយដ្ឋានដែលល្អជាងគេនៅក្នុងទីក្រុង ហើយប្រសិនជាអាចនោះគឺល្អជាងគេនៅក្នុងប្រទេសកម្ពុជា និងជាប់នៅក្នុងបញ្ជីភោជនីយដ្ឋានដែលល្អជាងគេទាំង 50 នៅតំបន់អាស៊ីក្នុងរយៈពេលមួយទៅពីរឆ្នាំ” ។ អ្វីដែលបានលើកឡើងនេះគឺជាគោលដៅធំបំផុតរបស់លោក Mario Yufera ដែលជាមេចុងភៅនៅភោជនីយដ្ឋាន El Tapas ដែលជាភោជនីយដ្ឋានប្រចាំសណ្ឋាគារ Hôtel KVL ដែលជាការវិនិយោគថ្មីទៅលើផ្នែកបដិសណ្ឋារកិច្ចរបស់ Vattanac Group។ ភោជនីយដ្ឋាន El Tapas មានការតុបតែងយ៉ាងរស់រវើកដោយប្រើឥដ្ឋការ៉ូអេស្ប៉ាញ...
បឺលីន៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz កាលពីថ្ងៃចន្ទបានប្តេជ្ញាផ្តល់ជំនួយដ៏ទូលំទូលាយក្នុងការកសាងអ៊ុយក្រែនឡើងវិញ រួមទាំងជំនួយសម្រាប់វិស័យកសិកម្ម វិស័យសុខាភិបាល និងការស្តារបណ្តាញថាមពលរបស់ប្រទេសនេះឡើងវិញ។ លោក Scholz បានឲ្យដឹងនៅឯការបើកវេទិកាធុរកិច្ចអាល្លឺម៉ង់-អ៊ុយក្រែន នៅទីក្រុងប៊ែកឡាំងថា “រួមគ្នាជាមួយដៃគូរបស់យើង យើងនឹងគាំទ្រអ៊ុយក្រែន ដរាបណាចាំបាច់” ។ លោកបានបន្តថា ការស្តារប្រទេសឡើងវិញនឹងក្លាយជា “កិច្ចការជំនាន់មួយ”។ ការកសាងអ៊ុយក្រែនឡើងវិញនឹងត្រូវចំណាយប្រាក់ ៣៤៩ពាន់លានដុល្លារអាមេរិក នេះបើតាមការវិភាគចេញផ្សាយកាលពីខែមុនដោយធនាគារពិភពលោក...
ដូហា៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅប្រទេសកាតាបានចោទជាសំណួរជាច្រើន ដែលមិនធ្លាប់មានពីមុនមកក្នុងចំណោមអ្នកគាំទ្រ ជុំវិញបញ្ហាជាច្រើនដូចជាថា តើពួកគេនឹងអាចផឹកស្រា កាន់ដៃជាមួយដៃគូ ឬសូម្បីតែចូលទៅក្នុងរដ្ឋឈូងសមុទ្រឥស្លាម។ នេះគឺជាការណែនាំអំពីច្បាប់ និងទំនៀមទម្លាប់ក្នុងប្រទេសកាតា សម្រាប់អ្នកគាំទ្រនៃការប្រកួតរវាងថ្ងៃទី ២០ ខែវិច្ឆិកាដល់ថ្ងៃទី ១៨ ខែធ្នូ។ ការចូលប្រទេសកាតា៖ ប្រទេសកាតារំពឹងថា នឹងមានមនុស្សយ៉ាងតិចមួយលាននាក់ មកទស្សនាក្នុងអំឡុងការប្រកួតបាល់ទាត់ពិភពលោក...
ស្ដុកហូម៖ អ្នកការទូតកំពូលរបស់ប្រទេសនេះ បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសស៊ុយអែត នឹងបំពេញតម្រូវការទាំងអស់ក្រោមកិច្ចព្រមព្រៀងជាមួយប្រទេសតួកគី ដើម្បីចូលរួមជាមួយណាតូ ហើយនឹងទម្លាក់ចោល “គោលនយោបាយការបរទេសស្ត្រីនិយម” របស់រដ្ឋបាលមុននេះ។ រដ្ឋមន្ត្រីការបរទេសលោក Tobias Billstrom បានលើកឡើងថា រដ្ឋាភិបាលស៊ុយអែត ចែករំលែកការព្រួយបារម្ភរបស់តួកគី អំពីគណបក្សពលករឃឺដ ឬ PKK ដែលត្រូវបានចាត់ទុកថា ជាអង្គការភេរវករ នៅក្នុងប្រទេសតួកគី អឺរ៉ុប...
នៅថ្ងៃនេះ ក្លឹបអ្នកមាន PSG បានចេញមកបដិសេធ ចំពោះព័ត៌មានបែកធ្លាយ អំពីព័តមានកុងត្រា រវាងក្លឹបនិងកីឡាករ Mbappe ថា វាមិនមែនជាការពិតឡើយ ហើយថែមទាំងព្រមាន ធ្វើការតាមផ្លូវច្បាប់ទៀតផង ចំពោះដំណឹងទាំងនោះ។ របាយការណ៍ ដែលត្រូវបានចេញផ្សាយដោយកាសែត បារាំង Le Parisien បានបង្ហាញថា កីឡាករ Mbappe អាចរកចំណូលបាន...
កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា លោក Jungkook ដែលជាតារាចម្រៀង ស្ថិតនៅសមាជិកក្រុម BTS ត្រូវបានគេ ប្រទះឃើញនៅ មជ្ឈមណ្ឌលអាកាសចរណ៍ Seoul Gimpo Business Aviation Center កំពុងចាកចេញ ពីប្រទេសកូរ៉េខាងត្បូង...
កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា បន្ទាប់ពីនាង Nana បង្ហាញស្នាមសាក់ជាលើកដំបូងរួចមក មានការពិភាក្សាជាច្រើនថា តើពួកគេសាក់ពិតឬអត់ កាលពីខែមុន Nana បានបញ្ជាក់ថា ស្នាមសាក់របស់នាងគឺពិតប្រាកដ ហើយនាងបានជ្រើសរើស យកវាដោយខ្លួនឯង ។ កាលថ្ងៃទី ២៤ ខែតុលា នាង...
បរទេស ៖ អតីតប្រធានាធិបតីរុស្សី លោក Dmitry Medvedev កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការលើកឡើងថា រុស្សីកំពុងតែធ្វើពង្រឹង និងបង្កើនក្បាលគ្រាប់ និងអាវុធរបស់ខ្លួន ជាច្រើនទៀត បូករួមទាំងរថក្រោះមីស៊ីលដ្រូន និងគ្រាប់កាំភ្លើង គ្រប់ធុនផងដែរ។ សេចក្តីថ្លែងការណ៍ របស់គាត់បានធ្វើឡើង បន្ទាប់ពីអតីតប្រធានាធិបតីរូបនេះ បានធ្វើដំណើរទៅទស្សនកិច្ចសិក្សា ជាមួយនឹងរោងចក្រផលិតអាវុធ និងធំជាងគេបំផុតមួយ របស់ប្រទេសរុស្សី...
អង់គ្លេស ៖ លោក Cheddar Man ត្រូវបានគេគិតថា បានរស់នៅជាង ១០,០០០ឆ្នាំមុន គឺជាជនជាតិអង់គ្លេសដំបូងគេត្រូវគេស្គាល់ថា មានពូជពង្សចម្រុះ មកពីក្រុម ២ រកឃើញ ថា ទំនងជាបានធ្វើចំណាកស្រុក ទៅចក្រភពអង់គ្លេស បន្ទាប់ពីផ្ទាំងទឹកកករលាយ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។ DNA ចំណាស់ជាងគេបំផុតមិនទាន់បានស្រង់ចេញពីអដ្ឋិធាតុមនុស្ស...