ព័ត៌មានអន្តរជាតិ

ប៉ូលីសទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ កំពុងស្នើសុំប្រើប្រាស់រ៉ូបូតប្រយុទ្ធ មានសិទ្ធបាញ់សម្លាប់ឧក្រិដ្ឋជន

បរទេស៖ក្រុមមន្ត្រីប៉ូលីសនៅក្នុងទីក្រុង​ San Francisco ត្រូវបានគេដឹងថាបានធ្វើការស្នើសុំផ្លូវច្បាប់ រួចរាល់ហើយក្នុងការអាចមានសិទ្ធដាក់ពង្រាយកងកម្លាំងរ៉ូបូត ប្រយុទ្ធដែលមានបំពាក់អាវុធផងដើម្បីប្រឆាំងជាមួយនឹងឧក្រិដ្ឋជន។

ក្រុមប៉ូលីសដែលបានដាក់សំណើររួចរាល់ទៅកាន់សាលាក្រុងចំពោះ ការប្រើប្រាស់រ៉ូបូត SFPD ដែលជាប្រភេទរ៉ូបូតឌីសាញឡើងដំបូងក្នុងគោលបំណងសម្រាប់តែកិច្ចការងារដោះគ្រាប់បែក និងឃ្លាំមើលប៉ុណ្ណោះប៉ុន្តែនៅពេលនេះគេអាចកែច្នៃវាទៅជារ៉ូបូតសម្រាប់បង្ក្រាបករណីឧក្រិដ្ឋជនឃោរឃៅជាមួយនឹងអាវុធដែលបំពាក់ជាមួយផងដែរ។

នៅក្នុងឯកសារដែលជាផែនការក្នុងការប្រើប្រាស់ SFPD បានបញ្ជាក់ថារ៉ូបូតនេះនឹងអាចប្រើប្រាស់បាននូវគ្រប់ប្រភេទអាវុធដោយស្វ័យប្រវត្តិប៉ុន្តែក្នុងករណីដែលជាបេសកកម្មដែល គ្រោះថ្នាក់បំផុតប៉ុណ្ណោះត្រូវបានអនុញ្ញាតិដើម្បីអាចកាត់បន្ថយការបាត់បង់ជីវិត សមាជិកប៉ូលីសឬពលរដ្ឋស៊ិវិល៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top