ខាងក្រោមនេះជាកីឡាករបាល់ទាត់ ដើមកំណើតមកពីតំបន់អាស៊ីទាំង១០រូប ដែលមានតម្លៃខ្លួនខ្ពស់បំផុត នេះបើយោងតាមស្ថិតិរបស់ Transfermarkt៖ ១. Son Heung-min៖ ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង កំពុងលេងឲ្យក្លឹប Tottenham Hotspur មានតម្លៃខ្លួន ៧៥លានអ៊ឺរ៉ូ។ ២. Takehiro Tomiyasu៖ ខ្សែការពារសញ្ជាតិជប៉ុន កំពុងលេងឲ្យក្លឹប Arsenal មានតម្លៃខ្លួន ២៥លានអ៊ឺរ៉ូ។...
ភ្នំពេញ៖ លោក សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាកិត្តិយសចូលរួម ពិធីបើកការប្រកួតកីឡាប៉េតង់ ពាន់រង្វាន់វ័យចាស់ និងការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកមួយថ្ងៃ ដែលប្រព្រឹត្តទៅនៅទីលានហ្វឹកហាត់ របស់សហព័ន្ធ នៃពហុកីឡដ្ឋានជាតិអូឡាំពិក រៀបចំឡើងដោយសមាគមប៉េតង់វ័យចាស់ សហការជាមួយបុរីធីវីស្តារ។ ការប្រកួតនេះមានក្លិបចំនួន១៨នាក់ ៨រាជធានីខេត្ត និងក្រសួងចំនួន៣...
ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ប្រកាសបើកវគ្គបណ្តុះបណ្តាលបច្ចេកទេស អជ្ញាកណ្តាលកីឡាវាយកូនឃ្លីលើតុ កម្រិតអន្តរជាតិនៅថ្ងៃ២៨ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បង្រៀនដោយអ្នកជំនាញកីឡាប្រភេទនេះ មកពីសហព័ន្ធកីឡាវាយកូនឃ្លីលើតុអន្តរជាតិ ត្រៀមការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅប្រទេសកម្ពុជា។ លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការនៃសហព័ន្ធ នៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានមានប្រសាសន៍ថា...
កីឡាករខ្សែប្រយុទ្ធ Robert Lewandowski យប់មិញនេះបានស៊ុតបញ្ចូល ក្នុងការប្រកួតលើកទី២ ក្នុងលីគ និងជាប្រកួតជ័យជំនះម្តងទៀត របស់ក្រុម Barcelona ដោយគ្រាប់បាល់សរុប ជាលទ្ធផល៤ទល់នឹង០ ជាមួយនឹងក្រុម Real Valladolidនៅទឹកដី Camp Nou។ Barcelona រកបាន២គ្រាប់ដំបូង តាំងតែពីតង់ដំបូង ដោយក្នុងនោះមួយគ្រាប់រកបានដោយកីឡាករ Lewandowski និងមួយគ្រាប់ទៀតដោយកីឡាករ...
យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បានឈានទៅដល់ការព្រមព្រៀង ក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធប្រេស៊ីល Antony ហើយក្នុងតម្លៃប្រមាណជា៩៥លានអឺរ៉ូ។ នៅពេលដែលការចុះកុងត្រានេះ ធ្វើឡើងរួចរាល់មានន័យថា Antony នឹងក្លាយទៅជាកីឡាករទី៤ ដែលក្លឹបបិសាចក្រហម Man UTD ចុះកុងត្រានាំយកមកចូលរួមក្លឹប នៅរដូវកាលនេះ និងជាកីឡាករទី២ របស់ក្លឹប...
បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសក្រិក បានដាក់ឲ្យត្រៀមប្រតិបត្តិការភ្លាមៗ ក្រោយពេលដែលយន្តហោះចម្បាំងរបស់តួគី បានធ្វើការហោះហើរ ក្បែរទៅនឹងព្រំដែនទឹករបស់ខ្លួន លើសមុទ្រមេឌីទែរ៉ាណេខាងកើត។ ប្រភពដដែលបានឲ្យដឹងដែរថា យន្តហោះតួគីប្រភេទ F-16 បានបើកប្រតិបត្តិការហោះហើរ ក្បែរទៅនឹងសមុទ្រ Aegean និងភាគខាងកើត នៃសមុទ្រមេឌីទែរ៉ាណេ នៅក្នុងដែនសមុទ្រអាកាសអន្តរជាតិ តាំងតែពីថ្ងៃទី២៣ ខែសីហា ខណៈដែលប្រព័ន្ធការពារអាកាស...
ទ្រីប៉ូលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ថា ក្រសួងសុខាភិបាល របស់ប្រទេសលីប៊ី បានឲ្យដឹង កាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ដោយសារការប៉ះទង្គិចគ្នា នៅក្នុងរដ្ឋធានីទ្រីប៉ូលី ប្រទេសលីប៊ី បានកើនឡើងដល់ ២៣នាក់ហើយ ។ ក្រសួងបានស្នើ ឱ្យមានការពិនិត្យលើកការ វាយប្រហារលើបរិក្ខារពេទ្យ គួរត្រូវបានជៀសវាង ដោយបញ្ជាក់ថា មន្ទីរពេទ្យ...
ម៉ូស្គូ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចុះហត្ថលេខាលើក្រឹត្យមួយ ស្តីពីអត្ថប្រយោជន៍ហិរញ្ញវត្ថុ សម្រាប់អ្នកដែលបានចាកចេញ ពីទឹកដីអ៊ុយក្រែន មកប្រទេសរុស្ស៊ី រួមទាំងប្រាក់សោធននិវត្តន៍ ស្ត្រីមានផ្ទៃពោះ...
ញូវយ៉ក៖ កាសែត The National Interest ដែលជាទស្សនាវដ្តីទំនាក់ទំនងអន្តរជាតិអភិរក្សនិយមប្រចាំពីរខែរបស់អាមេរិកបានរាយការណ៍ថា មិនថានរណាឈ្នះជម្លោះអ៊ុយក្រែនទេ សហរដ្ឋអាមេរិកនឹងជាអ្នកចាញ់យុទ្ធសាស្ត្រ។ របាយការណ៍បានឲ្យដឹងថា បន្ទាប់ពីជម្លោះរុស្ស៊ី-អ៊ុយក្រែន បានផ្ទុះឡើង លទ្ធិប្រជាធិបតេយ្យលោកខាងលិចបានបង្រួបបង្រួមគ្នាយ៉ាងឆាប់រហ័ស ដោយឆ្លងកាត់ការដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយប្រឆាំងនឹងទីក្រុងម៉ូស្គូ រួមទាំងថ្ងៃផុតកំណត់សម្រាប់ការបញ្ចប់ការទិញឥន្ធនៈហ្វូស៊ីលពីប្រទេសរុស្ស៊ី។ ទោះជាយ៉ាងនេះក្តី ទណ្ឌកម្មផ្នែកថាមពលរបស់លោកខាងលិចត្រូវតែមានកម្រិតមួយ “តបតវិញ ដែលបណ្តាលឱ្យមានការរំខានដល់អតិផរណា និងការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ ដែលទីក្រុងប្រ៊ុចសែល ឥឡូវនេះកំពុងតស៊ូ ដើម្បីទប់ទល់នឹងផលវិបាកសេដ្ឋកិច្ច”។...
បរទេស៖ សារព័ត៌មាន Bild របស់ប្រទេសអាល្លឺម៉ង់បានរាយការណ៍ថា ប្រទេសអ៊ុយក្រែន បានទទួលអំណោយយន្តហោះគ្មានមនុស្សបើកចំនួន ៨០០គ្រឿង ដើម្បីប្រារព្ធទិវាឯករាជ្យរបស់ខ្លួនក្នុងសប្តាហ៍នេះ ដែលត្រូវបានរចនាឡើងដើម្បីហោះហើរពីលើគោលដៅ និងទម្លាក់គ្រាប់កាំភ្លើងត្បាល់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា កាសែតនេះបាននិយាយនៅលើបណ្តាញសង្គមជាភាសារុស្សីរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ថា អំណោយនោះមកពីកោះតៃវ៉ាន់។ ការអះអាងនេះត្រូវបានធ្វើម្តងទៀតយ៉ាងទូលំទូលាយ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន។ យន្តហោះគ្មានមនុស្សបើកត្រូវបានផលិតដោយក្រុមហ៊ុន DronesVision...