ខ្សែបម្រើប្រយុទ្ធ Gareth Bale បន្ទាប់ពីចាកចេញពីក្លឹបយក្សអេស្ប៉ាញ Real Madrid ពេលនេះមានក្លឹបដល់ទៅជាង១០កំពុងចាប់អារម្មណ៍លើរូបគេ។ ក្នុងចំណោមទាំងជាង១០ក្លឹប Cardiff ក៏ស្ថិតក្នុងនោះដែរ ដោយពួកគេសង្ឃឹមអាចប្រជែងជាមួយក្លឹបផ្សេងៗដើម្បីនាំយក Bale មកកាន់ក្រុម។ កីឡាករសញ្ជាតិវែលបានចាកចេញពី Madrid ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីកុងត្រារបស់គេអស់ ក្រោយលេងជាមួយក្លឹបរយៈពេល៨រដូវកាល។ ប្រធានក្រុមរបស់ជម្រើសជាតិវែលខាងលើ ទើបតែជួយប្រទេសរបស់ខ្លួនបានឡើងទៅលេងពានរង្វាន់ World Cup...
បរទេស៖យោងតាមការចេញផ្សាយដោយទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កំពូលបុរសមហាសេដ្ឋីលោក Elon Musk នៅសប្តាហ៍នេះបានធ្វើការគម្រាមកំហែងក្នុងការដកខ្លួន ចេញពីកិច្ចព្រមព្រៀង ទិញលក់បណ្តាញសង្គមយក្ស Twitter ដែលមានតម្លៃ៤៤ពាន់លានដុល្លារដោយលើកឡើងពីបញ្ហាមួយដែលលោកមិនសប្បាយចិត្ត។ លោក Musk បានអះអាងនៅក្នុងលិខិតមួយទៅកាន់ ក្រុមអ្នកកាន់ច្បាប់ថាលោកមានសិទ្ធគ្រប់គ្រាន់ ក្នុងការពិនិត្យមើលរាល់ឯកសារទាំងអស់ដែល Twitter មានក្នុងពេលដែលលោកនឹងត្រូវចំណាយ លុយទិញយក Twitter ទៅហើយនោះប៉ុន្តែ ជាក់ស្តែងក្រុមហ៊ុនបែរជាបានរារាំងលោកមិនឲ្យធ្វើការស្រាវជ្រាវនិងសិក្សាទៅលើទិន្នន័យនៃគណនេយ្យរបស់អ្នកប្រើប្រាស់ទៅវិញ។...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ថា មន្ត្រីមួយរូបមកពី ក្រសួងការពារជាតិកូរ៉េខាងត្បូងបានលើកឡើងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានបាញ់ស៊ីលផ្ទៃរាបនៅព្រឹកថ្ងៃចន្ទ នេះ នៅឯឆ្នេរសមុទ្រខាងកើតរបស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីកូរ៉េខាងជើង បានបាញ់គ្រាប់មីស៊ីលផ្លោងរយៈចម្ងាយខ្លី កាលពីថ្ងៃអាទិត្យ ។ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បានដកស្រង់សម្តីរបស់យោធាកូរ៉េខាងត្បូងដែលបានលើកឡើងថាសកម្មភាពនេះគឺជាការបង្ហាញពី...
វ៉ាស៊ីនតោន៖ អាជ្ញាធរបានអះអាងកាលពីយប់ថ្ងៃអាទិត្យថា យន្តហោះចម្បាំងរបស់កងទ័ពជើងទឹកអាមេរិកមួយគ្រឿង បានធ្លាក់នៅវាលខ្សាច់ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ដោយបានសម្លាប់អ្នកបើកយន្តហោះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ពីឡុត Lt. Richard Bullock ដែលត្រូវបានចាត់តាំងឱ្យទៅក្រុម Strike Fighter Squadron (VFA) 113 ដែលមានមូលដ្ឋាននៅ Naval Air Station Lemoore នៃរដ្ឋកាលីហ្វ័រញ៉ា...
ម៉ាឌ្រីដ៖ អ្នកនិពន្ធជនជាតិអ៊ុយរូហ្គាយម្នាក់បានឲ្យដឹងថា វ៉ាស៊ីនតោន មិនមានតួនាទីផ្តល់មេរៀនសីលធម៌ទាំងក្នុង និងក្រៅព្រំដែនរបស់ខ្លួននោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ភាពក្រអឺតក្រទមរបស់សហរដ្ឋអាមេរិក កើតចេញពីភាពល្ងង់ខ្លៅនៃប្រវត្តិសាស្ត្រ ឬប្រហែលជាជំនឿរបស់ខ្លួនក្នុងការបាត់បង់ការចងចាំដ៏ពេញនិយម នេះបើតាមលោក Jorge Majfud អ្នកនិពន្ធ និងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Jacksonville ក្នុងសហរដ្ឋអាមេរិក បានសរសេរនៅក្នុងអត្ថបទមួយកាលពីខែមុន នៅលើគេហទំព័រព័ត៌មានអេស្ប៉ាញ Rebelion ។ បន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតីអាមេរិកលោក ចូ...
ទោះបីជាអាចគ្រប់គ្រងបាល់ បានរហូតទៅដល់៥១ភាគរយក្តីប៉ុន្តែបារាំង មិនមានឱកាសយកឈ្នះជម្រើសជាតិក្រូអាត ឡើយនៅក្នុងការប្រកួតជម្រុះ តាមពូលកាលពីយប់មិញក្នុងពានរង្វាន់ The Nation League ហើយបានត្រឹម១ពិន្ទុចែកគ្នា ត្រឡប់ទៅផ្ទះវិញ។ បារាំងស៊ុតបានដល់ទៅ៥ដង តែចំគោលដៅតែម្តងហើយគ្រាប់បញ្ចូលទី បានកើតឡើងតាំងតែពីពីនាទី៥២ នៃតង់ទីនិងបន្តនាំមុខរហូតដល់នាទីទី៨៣ចុងម៉ោងទៅហើយ ទើបកីឡាករខ្សែការពារបង្កកំហុសតំបន់គ្រោះថ្នាក់បាន បាល់១១ម៉ែត្រ ទៅឲ្យក្រូអាតស៊ុតបញ្ចូលទីដោយកីឡាករ Kramaric ។ លទ្ធផលយប់មិញនេះនៅក្នុងគ្រុបនេះ ដាណឺម៉ាកជាអ្នកនាំមុខគេមាន៦ពិន្ទុ ខណៈដែលអូទ្រីសមាន៣ពិន្ទុឈរនៅលេខរៀងទី២ហើយបារាំងនៅលេខរៀងទី៣...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានក្លឹប Sassuolo ដែលកំពុងលេងនៅលីគកំពូលអ៊ីតាលីលោក Giovavni Carnevali បានអះអាង ហើយថាក្លឹបរបស់លោកកំពុងចាប់ផ្តើមពិភាក្សាជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ពិតមែនជុំវិញបញ្ហាដោះដូរកីឡាករ Gianluca Scamacca។ កីឡាករ Scamacca វ័យ២៣ឆ្នាំកំពុងទទួលបានការទាក់ចិត្តយ៉ាងខ្លាំងពីសំណាក់ក្លឹបធំៗនៅអឺរ៉ុបដូចជាកាំភ្លើងធំ Arsenal និងក្លឹបយក្សរបស់អ៊ីតាលីដូចជា Inter Milan និង AC...
The Sport ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា តារាឆ្នើមរបស់ Leeds United កីឡាករ Raphinha នឹងធ្វើការបដិសេធសំណើរពីសំណាក់ក្លឹបហង្សក្រហម Liverpool ដើម្បីចាប់យកឱកាសក្នុងការផ្ទេរទៅចូលរួមជាមួយ នឹង Barcelona ជំនួសវិញ។ កីឡាករប្រេស៊ីលរូបនេះកំពុងមានទីផ្សារខ្លាំងនៅរដូវក្តៅនេះទាំងនៅក្លឹបអង់គ្លេសនិងបណ្តាក្លឹបជាច្រើនទៀតនៅក្នុងតំបន់អឺរ៉ុបហើយជឿជាក់ថា Barcelona នឹងធ្វើការទាក់ទងជាមួយនឹង Leeds ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ទោះបីជាហង្សក្រហម Liverpool បានធ្វើការទំនាកទំនងបានមុនក្តីប៉ុន្តែគេជឿជាក់...
Google ត្រូវបានតុលាការកាត់ក្តីតម្រូវឱ្យបង់ប្រាក់ចំនួន ៥១៥,០០០ដុល្លារ ដល់អ្នកនយោបាយអូស្ត្រាលីម្នាក់ បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ មិនបានលុបវីដេអូ YouTube ចំនួន២ដែលចៅក្រមបាននិយាយថា បានបង្ខូចកេរ្តិ៍ឈ្មោះ និង ធ្វើឱ្យភាគីរងគ្រោះទទួលរងការឈឺចាប់យ៉ាងខ្លាំង។ ចៅក្រមតុលាការសហព័ន្ធ លោក Stephen Rares បានសម្រេចថាវីដេអូបានបង្ខំឱ្យលោក John Barilaro ដែលជាអតីតអ្នកនយោបាយ ឱ្យបញ្ចប់អាជីពនយោបាយរបស់មុនអាយុ ហើយបានធ្វើឱ្យលោកទទួលរងនូវការគំរាមកំហែងតាមប្រព័ន្ធអ៊ុិនធឺណិត។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត...
អ្នកទីផ្សារនៅកម្ពុជាគួរតែផ្តោតលើការលេងហ្គេមលើឧបករណ៍ចល័ត ដើម្បីពង្រីកវិសាលភាពម៉ាកយីហោរបស់ពួកគេ។ នេះបើយោងតាមការឱ្យដឹងពីក្រុមហ៊ុន Httpool ដែលជាក្រុមហ៊ុនតំណាងផ្លូវការនៅកម្ពុជារបស់ភ្លែតហ្វមបណ្តាញទំនាក់ទំនងសង្គម Facebook, TikTok និង Spotify។ នៅក្នុងការបង្ហោះនាពេលថ្មីៗនេះ ក្រុមហ៊ុន Httpool ពន្យល់អំពីរបៀបដែលអ្នកទីផ្សារអាចពង្រីកទស្សនិកជនគោលដៅ របស់ពួកគេដោយប្រើប្រាស់ឱកាសផ្សាយពាណិជ្ជកម្មដែលផ្តល់ជូនដោយការលេងហ្គេមលើឧបករណ៍ចល័ត។ ការរីកចម្រើនផ្នែកបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស បានធ្វើឱ្យសមត្ថភាពទូរស័ព្ទរបស់យើងមានភាពប្រសើរឡើងយ៉ាងខ្លាំង។ វាគ្រាន់តែជាបញ្ហានៃពេលវេលាប៉ុណ្ណោះ ដែលក្រុមហ៊ុនផលិតហ្គេមត្រូវការ ដើម្បីតាមឱ្យទាន់បច្ចេកវិទ្យាទាំងនេះ ដោយផលិតហ្គេមលើឧបករណ៍ចល័តដ៏អស្ចារ្យ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ របស់ទស្សនិកជននៅទូទាំងពិភពលោក។...