កីឡា

ក្រូអាត តាមបានស្មើបារាំងវិញ នៅនាទីទី៨៣

ទោះបីជាអាចគ្រប់គ្រងបាល់ បានរហូតទៅដល់៥១ភាគរយក្តីប៉ុន្តែបារាំង មិនមានឱកាសយកឈ្នះជម្រើសជាតិក្រូអាត ឡើយនៅក្នុងការប្រកួតជម្រុះ តាមពូលកាលពីយប់មិញក្នុងពានរង្វាន់ The Nation League ហើយបានត្រឹម១ពិន្ទុចែកគ្នា ត្រឡប់ទៅផ្ទះវិញ។

បារាំងស៊ុតបានដល់ទៅ៥ដង តែចំគោលដៅតែម្តងហើយគ្រាប់បញ្ចូលទី បានកើតឡើងតាំងតែពីពីនាទី៥២ នៃតង់ទីនិងបន្តនាំមុខរហូតដល់នាទីទី៨៣ចុងម៉ោងទៅហើយ ទើបកីឡាករខ្សែការពារបង្កកំហុសតំបន់គ្រោះថ្នាក់បាន បាល់១១ម៉ែត្រ ទៅឲ្យក្រូអាតស៊ុតបញ្ចូលទីដោយកីឡាករ Kramaric ។

លទ្ធផលយប់មិញនេះនៅក្នុងគ្រុបនេះ ដាណឺម៉ាកជាអ្នកនាំមុខគេមាន៦ពិន្ទុ ខណៈដែលអូទ្រីសមាន៣ពិន្ទុឈរនៅលេខរៀងទី២ហើយបារាំងនៅលេខរៀងទី៣ មាន១ពិន្ទុស្មើនឹងក្រូអាតមាន១ពិន្ទុដូចគ្នាស្ថិតនៅ បាតតារាង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top