កីឡា

Raphina នឹងជ្រើសយក Barcelona ជំនួស Liverpool

The Sport ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា តារាឆ្នើមរបស់ Leeds United កីឡាករ Raphinha នឹងធ្វើការបដិសេធ
សំណើរពីសំណាក់ក្លឹបហង្សក្រហម Liverpool ដើម្បីចាប់យកឱកាសក្នុងការផ្ទេរទៅចូលរួមជាមួយ នឹង Barcelona ជំនួសវិញ។

កីឡាករប្រេស៊ីលរូបនេះកំពុងមានទីផ្សារខ្លាំងនៅរដូវក្តៅនេះទាំងនៅក្លឹបអង់គ្លេសនិងបណ្តាក្លឹបជាច្រើនទៀតនៅក្នុងតំបន់អឺរ៉ុបហើយជឿជាក់ថា Barcelona នឹងធ្វើការទាក់ទងជាមួយនឹង Leeds ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ទោះបីជាហង្សក្រហម Liverpool បានធ្វើការទំនាកទំនងបានមុនក្តីប៉ុន្តែគេជឿជាក់ ថាអារម្មណ៍របស់កីឡាករគឺនឹងត្រូវធ្វើជាមួយនឹង Barcelona ទៅហើយខណៈដែលក្លឹបអេស្បាញក៏បានត្រៀមកញ្ចប់លុយ ព្រមទាំងយល់ព្រមជាមួយនឹងតម្លៃខ្លួននិងលក្ខខណ្ឌផ្ទាល់ខ្លួនជាច្រើនរួចទៅហើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top