កីឡា

Liverpool បដិសេធសំណើរ ២១លានផោន សុំទិញ Mane ពីសំណាក់ Bayern

The Times ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអង់គ្លេសហង្សក្រហម Liverpool បានធ្វើការបដិសេធសំណើរសុំទិញកីឡាករ Sadio Mane ជាទឹកប្រាក់ប្រមាណជា២១លានផោន ពីសំណាក់ក្លឹប Bayern Munich ។

ប្រភពដដែលក្នុងនោះក៏បានសរសេរដែរថាកញ្ចប់តម្លៃខ្លួនដែលមានរួមទាំងកញ្ចប់ប្រាក់តម្លៃបន្ថែម៤លានផោនផងត្រូវបានស្នើសុំចរចាដោយក្លឹបម្ចាស់ពានរង្វាន់អាល្លឺម៉ង់ Bayern Munich ប៉ុន្តែបែរ
ជាត្រូវបានបដិសេធទាំងគួរឲ្យភ្ញាក់ផ្អើលទៅវិញ។

គេជឿជាក់បានថាកីឡាករ Mane គឺបានត្រៀមខ្លួនរួចទៅហើយដើម្បីអាចចាកចេញពីក្លឹប Liverpool នៅរដូវក្តៅនេះប៉ុន្តែជឿជាក់ថា Liverpool នៅមានបំណងចង់ធ្វើការជាមួយគ្នាបន្តទៀតឬបើមិន
ដូច្នេះទេគឺចង់បានតម្លៃខ្លួនកីឡាករថ្លៃជាងនេះខណៈដែល Bayern Munich គឺបានបាត់បង់កីឡាករខ្សែប្រយុទ្ធជូរមុខ Robert Lewandowski រួចទៅហើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top