អតីតអ្នកចាំទីជម្រើសជាតិអ៊ីតាលី Gianluigi Buffon បានបន្តកុងត្រាថ្មីជាមួយ Parmar រហូតដល់ឆ្នាំ២០២៤ នេះមានន័យថាគេ នឹងឈានដល់វ័យ៤៦ឆ្នាំ ពេលដែលកុងត្រានេះបញ្ចប់។ អតីតសមាជិកឈ្នះពាន World Cup វ័យ៤៤ឆ្នាំ បានត្រលប់មកចូលរួមជាមួយ Parmar ដែលកំពុងលេងនៅ Serie B ជាមួយកុងត្រារយៈពេល២ឆ្នាំ កាលពីរដូវក្ដៅមុន។ Buffon ធ្លាប់ឈ្នះពាន...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅថ្ងៃចន្ទថា កងកម្លាំងរុស្ស៊ី បានចូលកាន់កាប់តំបន់ជុំវិញរោងចក្រ ថាមពលនុយក្លេអ៊ែរ Zaporozhskaya ។ កាលពីសប្តាហ៍មុន ទីក្រុងមូស្គូបានគ្រប់គ្រងទីតាំង Chernobyl នៅក្នុងប្រទេសអ៊ុយក្រែន ផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា “កងកម្លាំងរុស្ស៊ី បានកាន់កាប់ទីក្រុង Berdyansk,...
ក្លឹប New York City FC បានប្រកាសកាលពីថ្ងៃចន្ទថា ក្លឹបបានសម្រេចចិត្ត ក្នុងការចុះកុងត្រា នាំយកកីឡាករវ័យទើបតែ១៤ឆ្នាំម្នាក់ មានឈ្មោះថា Maximo Carrizo និងបានធ្វើឲ្យកីឡាកររូបនេះ ក្លាយទៅជាកីឡាករវ័យក្មេងបំផុត ក្នុងប្រវត្តិសាស្ត្ររបស់លីគអាមេរិក។ កីឡាករ Carrizo បានចុះកុងត្រាដែលមានសុពលភាព រហូតទៅដល់ឆ្នាំ២០២៧ និងអាចបន្តរយៈពេលមួយឆ្នាំបន្ថែមទៀត ហើយកំណត់ត្រានេះ ត្រូវបានក្លាយទៅជាកំណត់ត្រាថ្មី...
កុងត្រាថ្មីមិនទាន់បានបន្តនៅឡើយ ប៉ុន្តែកីឡាករខ្សែប្រយុទ្ធ Mbappe ក៏មិនទាន់បានធ្វើការសម្រេចចិត្តណាមួយ ចំពោះអនាគតរបស់ខ្លួន ជាមួយនឹងក្លឹប PSG ឬទៅតាមក្លឹប Real Madrid នៅឡើយដែរ។ យោងតាមការចេញផ្សាយដោយ The Marca បានឲ្យដឹងដែរថា មកដល់ពេលនេះក្លឹប PSG បានកំពុងខិតខំយ៉ាងខ្លាំង ក្នុងការធ្វើការងារធ្វើយ៉ាងណា អាចចរចាកីឡាករ Kylian Mbappe...
The Footmercato ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា មកដល់ពេលនេះ ក្លឹបនៅលីគកំពូលអាមេរិកមួយ កំពុងបង្ហាញចំណាប់អារម្មណ៍ ចំពោះកីឡាករ ខ្សែការពារជើងចាស់ម្នាក់ របស់អេស្បាញ។ ក្លឹបយក្សអាមេរិក LA Galaxy បានដាក់សំណើររួចទៅហើយ ដើម្បីសុំពិនិត្យស្ថានភាពទូទៅ និងលទ្ធភាពនៃការចរចាគ្នា ជាមួយនឹងភ្នាក់ងារ របស់កីឡាករ Sergio Ramos ដែលបច្ចុប្បន្នកំពុងលេង ឲ្យក្លឹបបារាំង...
ប្រសិនបើអ្នកចង់ពាក់អាវវាលក្លៀក តែបែរជាងមិនហ៊ាន ពាក់ដោយសារក្លៀកខ្មៅ ចូរអ្នកឈប់បារម្ភទៀតទៅ។ ដើម្បីឲ្យក្លៀករបស់អ្នកបាត់ នូវស្នាមខ្មៅនិងមានទំនុកចិត្ត ក្នុងការពាក់អាវវាល ចូរក្រឡេកមើលវិធី ខាងក្រោមនេះដូចតទៅៈ ប្រើប្រាស់ថ្នាំស ពីធម្មជាតិៈសារជាតិ អាស៊ីត, សារធាតុប្រឆាំងនិងបាក់តេរី ផ្សេងៗដែលមានក្នុងបន្លែ និងផ្លែឈើអាចជួយឲ្យស្បែក របស់អ្នកភ្លឺរលោងបែបធម្មជាតិ។ ជាមួយគ្នានេះដែរ ដំឡូងបារាំង ត្រសក់ និងក្រូចឆ្មារ អាចកម្ចាត់ស្នាមខ្មៅរបស់ក្លៀកបាន។ -ដំឡូងបារាំងៈ...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នំា២០២២ថា យ៉ាងហោចណាស់មនុស្ស ១០នាក់បានស្លាប់ និងប្រហែល១៣.០០០នាក់ផ្សេងទៀត បានជម្លៀសខ្លួនចេញ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៦,១រ៉ិចទ័រ បានរំញ័រនៅខេត្តភាគខាងលិច ស៊ូម៉ាត្រា ស្ថិតនៅភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសុក្រ ។ ប្រធានអង្គភាពប្រតិបត្តិការនៃការិយាល័យស្វែងរក និងជួយសង្គ្រោះនៃខេត្ត West Sumatra លោក Octavianto បានលើកឡើងថា...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នំា២០២២ថា ដោយសារការបិទដែនអាកាសរបស់សហភាពអឺរ៉ុប ទៅកាន់ប្រទេសរុស្ស៊ី ក្រសួងការបរទេសបារាំង កាលពីថ្ងៃអាទិត្យថា បានស្នើជនជាតិរបស់ខ្លួនឱ្យចាកចេញពីប្រទេសរុស្ស៊ីជាបន្ទាន់ ។ ក្រសួងការបរទេសបារាំង បានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹងអំពីការធ្វើដំណើរចុងក្រោយថា “ដោយសារតែការរឹតត្បិតកាន់តែខ្លាំងឡើងលើចរាចរណ៍ផ្លូវអាកាសរវាងរុស្ស៊ី និងអឺរ៉ុប ក្រសួងបានណែនាំយ៉ាងមុតមាំថា ជនជាតិបារាំងដែលមិនមែនជានិវាសនជននៅក្នុងប្រទេសរុស្ស៊ី រៀបចំការចាកចេញពីប្រទេសដោយមិនមានការពន្យារពេលដោយបណ្តាញភ្ជាប់ផ្លូវអាកាសដែលមានស្រាប់” ។ យោងតាមក្រសួង ក្រុមហ៊ុននៅអ៊ឺរ៉ុបភាគច្រើន រួមទាំងក្រុមហ៊ុន...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នំា២០២២ថា កងកម្លាំងរុស្ស៊ី បានកម្ទេចយន្តហោះចម្បាំងរបស់អ៊ុយក្រែន An-225 Mriya ដែលជាយន្តហោះដឹកទំនិញដ៏ធំបំផុតរបស់ពិភពលោក នេះបើតាមក្រុមហ៊ុនការពារជាតិរបស់អ៊ុយក្រែន Ukroboronprom បានឲ្យដឹងកាលពីថ្ងៃអាទិត្យនៅលើបណ្តាញទំនាក់ទំនង Telegram ។ ក្រុមហ៊ុនអាកាសចរណ៍ Ukroboronprom បានឲ្យដឹងថា យន្តហោះនេះត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារដោយទាហានរុស្ស៊ី នៅអាកាសយានដ្ឋាន Hostomel នៅខាងក្រៅទីក្រុង...