ស្ត្រីម្នាក់ត្រូវបានគេព្រមានបណ្ដេញចេញ ពីផ្សារទំនើបមួយឈ្មោះ Pick n Pay ក្នុងប្រទេសអាហ្វ្រិកខាងត្បូង នាងចូលទៅទិញឥវ៉ាន់ ដោយគ្មានម៉ាសការពារកូវីដ.១៩។ ក្រោយមិនបានធ្វើតាមការណែនាំ នាងត្រូវបុគ្គលិក និងសន្តិសុខស្ដីឲ្យធ្វើឲ្យប៉ះសម្ដីគ្នាមួយប្រាវ ហើយស្ត្រីនេះក៏ស្រាតខោទ្រនាប់ យកមកពាក់ធ្វើម៉ាស់ជំនួសតែម្តង។ សកម្មភាពរបស់នារីវ័យកណ្ដាលនោះ ត្រូវបានគេថតជាប់ក្នុងវីដេអូឃ្លីប រយៈពេលជាង១នាទី។ ក្រោយយកខោទ្រនាប់ធ្វើម៉ាសរួចនាង បានលើកមេដៃ ដាក់សន្តិសុខ និងបុគ្គលិកក្នុងហាង ហើយបោះពាក្យដាក់ថា៖ “ប៉ុណ្ណឹងសប្បាយចិត្ត...
កាណូតរើស សំរាមស្វ័យប្រវត្តិ ២គ្រឿងនឹងប្រើសម្រាប់សំអាតទន្លេ ចៅផ្រៈយ៉ា ដែលជាការច្នៃប្រឌិតថ្មី ដើម្បី អនាម័យ និងបរិស្ថានទន្លេ ត្រូវបាននាំចូលមកដល់ប្រទេសថៃហើយ។ កាណូតនេះនឹង សំអាតសំរាមតាមដងទន្លេ ហើយដើរដោយថាមពលពន្លឺព្រះអាទិត្យ។ កាណូតនេះនឹងប្រតិបត្តិការនៅទន្លេចៅផ្រៈយ៉ា រវាង ខេត្តសាមុតប្រាកាន និងបាងកក។ តាមការរំពឹងទុក ក្នុង១ថ្ងៃ វាអាចប្រមូលបានសំរាម ចន្លោះពី ៣ទៅ៤តោន។ តាមការរំពឹងទុក...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ថា អាជ្ញាធរបានឲ្យដឹងថា អ្នកបើកយន្តហោះម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស បន្ទាប់ពីឧទ្ធម្ភាគចក្រប៉ូលិស បានធ្លាក់កាលពីយប់ថ្ងៃសៅរ៍ នៅភាគខាងលិច នៃរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ។ ឧទ្ធម្ភាគចក្របានធ្លាក់នៅតំបន់ Newport Beach ក្នុងតំបន់ Orange County នៅម៉ោងប្រហែល ៦និង៣០នាទីល្ងាចម៉ោងក្នុងស្រុក...
កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា សមាជិកម្នាក់ទៀត នៃក្រុមចម្រៀងស្រីដែលនឹងមកដល់របស់ JYP Entertainment បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 គឺជាសមាជិកក្រុម NMIXX ទី២ ។ កាលថ្ងៃទី ២0 ខែកុម្ភៈ ទីភ្នាក់ងារនេះបានប្រកាសថា សមាជិក NMIXX Kyujin...
រប្រកួតរវាងក្លឹប Nueva Concepcion នឹងក្លឹប Municipal ក្របខ័ណ្ឌលីគកំពូលហ្គាតេម៉ាឡា កំពុងតែប្រកួតសុខៗនៅនាទីទី៨២ ក្នុងលទ្ធផល ១-០ ក៏ស្រាប់តែរកឃើញមានសត្វពស់រស់ ១ក្បាលប្រវែងប្រហែល ១.៥ម៉ែត្រ នៅទីលានកំពុងប្រកួត។ ការប្រកួតនេះត្រូវបាន អាជ្ញាកណ្ដាលផ្អាកជាបណ្ដោះអាសន្ន នៅនាទីទី៨២នេះ ដំបូងឡើយអ្នកអត្ថាធិប្បាយ នៅក្នុងការប្រកួតខាងលើ បានធ្វើការរិះគន់ នឹងអ្នកគាំទ្រម្នាក់ ដែលសុខៗរត់ចូលទីលាន ដែលកំពុងតែប្រកួតនេះ។...
យោងតាមកាសែត Daily Mail បានឱ្យដឹងថា រដ្ឋាភិបាលចក្រភពអង់គ្លេស បើកការស៊ើបអង្កេតផ្ទៃក្នុងមួយ ដើម្បីកំណត់អត្តសញ្ញាណ អ្នកស៊ើបការណ៍ ដែលប្រហែលជាបានលេចធ្លាយ ព័ត៌មានលម្អិតសម្ងាត់ អំពីផែនការរបស់ខ្លួន ក្នុងការគ្រប់គ្រង Facebook ទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ។ អតីតឧបនាយករដ្ឋមន្ត្រី Nick Clegg ដែលទើបតែក្លាយជាប្រធានថ្មី នៃកិច្ចការសកលរបស់ Meta ត្រូវបានគេរាយការណ៍ថា បានទទួលព័ត៌មានរសើបនេះ។...
បំពង់កគឺជាផ្នែកដ៏សំខាន់មួយ របស់សារពាង្គកាយរបស់មនុស្ស។ មិនតែប៉ុណ្ណោះវាត្រូវការ ការថែទាំយ៉ាងខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយការឆ្លងមេរោគ អាការៈឈឺបំពង់ក និងបញ្ហាចំបងដទៃទៀត។ ជាមួយគ្នានេះដែរ បំពង់កគឺជាក្លោងទ្វាដ៏ល្អ ដែលវាជួយការពារសារពាង្គកាយ ពីមេរោគគ្រោះថ្នាក់ផ្សេងៗ និង ងាយស្រួលក្នុងការធ្វើឲ្យរលាយ នៅពេលដែលបំពង់កត្រូវបាន ឆ្លងមេរោគក្នុងអំឡុងពេល ដែលអ្នកមានអាការៈផ្តាសាយ។ ទោះបីជាយ៉ាងណាក្តី ការថែទាំនៅផ្ទះដោយវិធីសាមញ្ញៗ អាចជួយឲ្យបំពង់ករបស់អ្នកមានសុខភាពល្អ និងជៀសផុតពីបញ្ហាផ្សេងៗ បានយ៉ាងមានប្រសឹទ្ធភាព។ 1.អ្នកគួរជៀសវាង...
កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្តែង Son Ye Jin និងលោក Hyun Bin នឹងរៀបចំពិធីមង្គលការក្រៅផ្ទះដ៏ស្រស់ស្អាតនៅសណ្ឋាគារ Walkerhill នារដូវផ្ការីកនេះ។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃទី ២១ ខែកុម្ភៈបានឲ្យដឹងថា នាង Son Ye Jin និងលោក Hyun...
តូក្យូ៖ស្ថាប័នឧស្សាហកម្មមួយបាននិយាយថា ការលក់គ្រឿងអេឡិចត្រូនិកសកលប្រចាំឆ្នាំបានកើនឡើងដល់ ៥00 ពាន់លានដុល្លារជាលើកដំបូងក្នុងឆ្នាំ ២0២១ ខណៈក្រុមហ៊ុនផលិតបន្ទះឈីបបានបង្កើនផលិតកម្មដើម្បីទប់ទល់នឹងវិបត្តិផ្គត់ផ្គង់ពិភពលោកដែលកាន់តែធ្ងន់ធ្ងរឡើងដោយការស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចពីជំងឺរាតត្បាតយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ សមាគមឧស្សាហកម្មសារធាតុដើមបាននិយាយលើរបាយការណ៍ថ្មីមួយថា ការលក់សរុបមានចំនួនកំណត់ត្រា ៥៥៥.៩ពាន់លានដុល្លារកាលពីឆ្នាំមុន កើនឡើង ២៦.២ ភាគរយពី ៤៤0.៤ ពាន់លានដុល្លារក្នុងឆ្នាំ ២0២0 ខណៈឧស្សាហកម្មនេះបាននាំចេញកម្រិតខ្ពស់គ្រប់ពេលគឺ ១.១៥ លានលានគ្រឿង។ តម្រូវការបន្ទះឈីបត្រូវបានរំពឹងថានឹងបន្តកើនឡើងសម្រាប់ការប្រើប្រាស់នៅក្នុងរថយន្ត ហ្គេមកុំព្យូទ័រ និងបណ្តាញ និងឧបករណ៍ចល័តក្នុងចំណោមផលិតផលប្រើប្រាស់...
ភ្នំពេញ៖ ប្រិយមិត្តសុទ្ធតែបានជ្រាបពីជីវិតគ្រួសាររបស់ តារាចម្រៀង កែវ វាសនា ដែលក្រោយពីបានរៀបការជាមួយនឹងភរិយាជាអ្នកខេត្តបន្ទាយមានជ័យ ទាំងស្អាត ឆ្លាត ពូកែ និង ទទួលបានកូនប្រុសស្រីទាំង ២ នាក់មក លោក ហាក់មិនសូវជាបង្ហាញខ្លួននៅក្នុងវិស័យសិល្បៈជាញឹកញាប់នោះទេ ដោយលោក និង ភរិយា ចាប់ដៃគ្នាងាកទៅផ្ដោតកាន់តែខ្លាំងលើមុខជំនួញផ្ទាល់ខ្លួនរបស់អ្នកទាំងពីរ។ បច្ចុប្បន្ននេះមានមហាជនជាច្រើនបានស្ញើចសរសើរទៅលើជីវិតប្ដីប្រពន្ធរបស់ម្ចាស់បទ “ផ្ញើសង្សារផង” ខាងលើ...