បរទេស៖យន្តហោះរុស្ស៊ី តាមសេចក្តីរាយការណ៍ បានទម្លាក់គ្រាប់បែកទៅលើតំបន់នានាស្ថិតនៅជិតទីក្រុង Idlib ប្រទេសស៊ីរីភាគពាយព្យ ដែលនេះគឺជាវាយប្រហារថ្មីមួយទៅលើទីតាំងពេលពួកប្រឆាំងស៊ីរីកាន់កាប់ នេះបើយោងតាមសម្តីរបស់សាក្សីនិងប្រភពពីពួកឧទ្ទាម។ យន្តហោះចម្បាំង ហោះហើរក្នុងរយៈកម្ពស់ដ៏ខ្ពស់ ដែលមជ្ឈមណ្ឌលតាមដានដែនអាកាសនិយាយថា ជាយន្តហោះ Sukhoi របស់រុស្ស៊ីនោះ បានទម្លាក់គ្រាប់បែកលើទីក្រុងនានា និងស្ថានីយបូបទឹកប្រើការសម្រាប់ទីក្រុង Idlib ដែលមានប្រជាជនច្រើនជាង១លាននាក់។ តាមសេចក្តីរាយការណ៍ សាក្សីដែលបានឃើញហេតុការណ៍នោះ បាននិយាយប្រាប់ថា ការវាយប្រហារក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នៅតំបន់ដែលពួកឧទ្ទាមកាន់កាប់នោះ...
នៅដើមឆ្នាំ២០២២ ថ្ងៃទី៣ ខែមករា Apple បានក្លាយជាក្រុមហ៊ុនដំបូងគេលើលោក មានតម្លៃមូលធនទីផ្សារ (តម្លៃក្រុមហ៊ុន) ខ្ពស់ជាងក្រុមហ៊ុនណាៗទាំងអស់ ដែលមានតម្លៃដល់ទៅ ៣ទ្រីលានដុល្លារ (១ទ្រីលានដុល្លារ គឺស្មើនឹង ១,០០០,០០០,០០០,០០០ដុល្លារ)។ ចំនួនទឹកប្រាក់ដ៏ធំសម្បើមនេះ បានកើនឡើងខ្ពស់បំផុត បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ Apple បានកើនឡើងជាង ៤០% កាលពី ឆ្នាំ២០២០ កន្លងទៅ។...
ប៉ូលិសប្រឆាំងកុបកម្ម បានព្យាយាម បំបែកបាតុករហូឡង់ រាប់ពាន់នាក់ ខណៈហ្វូងមនុស្សបានប្រមូលផ្តុំគ្នា នៅទីក្រុងអាំស្ទើដាំដើម្បីប្រឆាំងនឹងការបិទខ្ទប់ ទប់ស្កាត់កូវីដ និងវិធានការចាក់វ៉ាក់សាំង នៅក្នុងប្រទេសហូឡង់។ ក្រុមបាតុករ ដែលភាគច្រើនមិនពាក់ម៉ាស់ និងមិនអើពើនឹងគោលការណ៍ណែនាំ ពីការរក្សាគម្លាតសង្គម បានផ្គើននឹងការហាមប្រាមរបស់រដ្ឋាភិបាល ចំពោះការតវ៉ានេះ ដោយសារតែការបារម្ភថា បាតុករមួយចំនួនប្រហែលជា មានគម្រោងចូលរួម រៀបចំអំពើហិង្សា។ យ៉ាងហោចណាស់មនុស្ស ៣០នាក់ត្រូវបានឃុំខ្លួន បន្ទាប់ពីមានការប៉ះទង្គិចគ្នា...
យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ AT Madrid កំពុងតែសម្លឹងមើលឃើញកីឡាករខ្សែការពារ Cesar Azpilicueta ដើម្បី អាចមកជំនួសតំណែងរបស់កីឡាករអង់គ្លេស Trippier ប្រសិនបើកីឡាកររូបនេះនឹងចាកចេញពីអេស្បាញនៅក្នុងខែមករានេះ។ គួរឲ្យដឹងដែរថាកាលពីពេលថ្មីៗនេះកីឡាករ Trippier ផ្ទាល់ធ្លាប់បានបញ្ជាក់ហើយថាគាត់ចង់ចាកចេញពី AT Madrid ឲ្យបាននៅក្នុងខែមករានេះដែលក្នុងនោះមានក្លឹបនៅអង់គ្លេស Newcastle គឺជាអ្នកតាមប្រមាញ់គាត់បំផុត។ AS...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ថា ប្រទេសរុស្ស៊ីបានចុះបញ្ជីករណីឆ្លងវីរុសថ្មីចំនួន១៦.៣៤៣ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដោយធ្វើឱ្យចំនួនសរុបទូទាំងប្រទេសកើនឡើងដល់ ១០.៥៥៤.៣០៩នាក់ មជ្ឈមណ្ឌលតាមដាន និងឆ្លើយតបផ្លូវការបានឲ្យដឹងនៅថ្ងៃចន្ទនេះ ។ ចំនួនអ្នកស្លាប់នៅទូទាំងប្រទេសបានកើនឡើងពី៨៣៥ទៅ៣១១.៣៥៣នាក់ ខណៈដែលចំនួនអ្នកជាសះស្បើយកើនឡើងពី២៤.០៣៧នាក់ដល់៩.៥៤៨.០៧៦នាក់ ។ ទន្ទឹមនឹងនេះដែរ ទីក្រុងម៉ូស្គូបានរាយការណ៍ករណីថ្មីចំនួន១.៣៣៥នាក់ដែលនាំឱ្យចំនួនសរុបកើនឡើងដល់២.០៣៦.៣៧៥នាក់ ខណៈទីក្រុងធំទី២របស់ប្រទេសរុស្ស៊ី គឺ Saint Petersburg បានរាយការណ៍អំពីករណីថ្មីចំនួន១.៣៤១នាក់ដែលនាំឱ្យចំនួនសរុបកើនឡើងដល់៨៥៦.២៥១នាក់...
ខ្សែការពារ Luke Shaw បាននិយាយថាក្រុមបិសាចក្រហម Manchester United លេងបាល់គ្មានអារម្មណ៍ក្នុងខ្លួន មិនយល់ចិត្តគ្នាទើបចាញ់ក្រុម Wolves ក្នុងលទ្ធផល ១-០។ លេងនៅក្នុងដីខ្លួនឯងផង ប៉ុន្តែក្រុម Man Utd ធ្វើមិនបានល្អនោះទេ។ ពួកគេប្រើប្រាស់ទម្រង់ ៤-២-២-២ ដដែលដូចលើកមុន ប៉ុន្ដែលទ្ធផលវិញ មិនល្អប្រសើរឡើយ។ ដោយបានចាញ់ក្រុម...
ថ្ងៃទី ០៣ ខែមករា គឺជាថ្ងៃខួបកំណើតរបស់ Jisoo (BLACKPINK) ហើយសម្រាប់ថ្ងៃពិសេសនេះ នាងក៏តែងទទួលបានការអបអរ និងជូនពរជាច្រើនពីអ្នកគាំទ្រ ទូទាំងពិភពលោក ព្រមទាំងសមាជិកក្រុមផ្ទាល់ ក៏ដូចជាតារាៗរួមអាជីព។ ជាមួយគ្នានោះ Jisoo ក៏បានបង្ហោះរូបភាពជាការអរគុណ ដល់ទឹកចិត្ត និងការស្រឡាញ់របស់អ្នកគ្រប់គ្នា។ អ្វីដែលភ្ញាក់ផ្អើលនោះ សូម្បី Queen Bey (Beyoncé)...
តារាឆ្នើមជម្រើសជាតិអាមេរិក កីឡាករ Ricardo Pepi ទីបំផុតក្រោយលេចឭ ព័ត៌មានជាច្រើនរួចមកនៅថ្ងៃនេះ គឺបានសម្រេចចិត្ត ផ្ទេរមកចូលរួមជាមួយ នឹងក្លឹបលីគកំពូលអាល្លឺម៉ង់ហើយ។ ចាកចេញពីក្លឹប FC Dallas មកចូលរួមក្លឹប Augsburg លើកនេះជាមួយនឹងតម្លៃខ្លួន ប្រមាណជា១៥លានផោន ទាំងដែលកន្លងមកកីឡាករ វ័យ១៨ឆ្នាំរូបនេះ ក៏មានក្លឹបធំៗផ្សេងទៀត ចាប់អារម្មណ៍ផងដែរ មានដូចជា Liverpool...
បរទេស៖ កូនដ្រូនពីរគ្រឿង តាមសេចក្តីរាយការណ៍ ត្រូវបានរារាំងដំណើរនៅថ្ងៃចន្ទនេះ ក្នុងខណៈកំពុងធ្វើការ ហោះហើរចូលទៅជិត មូលដ្ឋានទ័ពអ៊ីរ៉ាក់មួយកន្លែង ដែលមានកងកម្លាំងអាមេរិក ប្រចាំការនៅ ក្នុងថ្ងៃគម្រប់ខួបមួយឆ្នាំ នៃការសម្លាប់មេបញ្ជាការកំពូល របស់អ៊ីរ៉ង់មួយរូប ដោយអាមេរិក។ កាសែតរ៉យទ័រ ដែលដកស្រង់សម្តីមន្ត្រីសន្តិសុខអ៊ីរ៉ាក់នានា បានរាយការណ៍ថា មូលដ្ឋានទ័ពនោះ មានទីតាំងនៅជិតអាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងបាដាត ហើយអាកាសយានដ្ឋាននោះ គឺជាកន្លែងមួយ ដែលកាលពីថ្ងៃទី០២...
បរទេស៖ រដ្ឋាភិបាលអាល្លឺម៉ង់ បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនចាត់ទុក ថាមពលនុយក្លេអ៊ែថាជាគ្រោះថ្នាក់ និងប្រឆាំងចំពោះសំណើសហភាពអឺរ៉ុប ដែលអនុញ្ញាតឲ្យបច្ចេកវិទ្យានេះ នៅតែជាផ្នែកនៃផែនការ របស់សហភាពអឺរ៉ុប សម្រាប់អនាគត មិនប៉ះពាល់ដល់អាកាសធាតុ។ នាពេលបច្ចុប្បន្ននេះ ប្រទេសអាល្លឺម៉ង់ កំពុងតែស្ថិតក្នុងដំណើរការបិទចោល រោងចក្រថាមពលនុយក្លេអ៊ែ ចំនួន៣របស់ខ្លួន នៅចុងឆ្នាំនេះ និងបញ្ឈប់ការប្រើប្រាស់ធ្យូងថ្ម នៅត្រឹមឆ្នាំ២០៣០ ខណៈដែលប្រទេសបារាំង ដែលជាប្រទេសជិតខាង មានបំណងធ្វើទំនើបកម្ម...