អំឡុងពេលនេះ Lisa (BLACKPINK) កំពុងស្ថិតនៅក្នុងទីក្រុង Los Angeles រដ្ឋ California ហើយដំណើរទៅលើកនេះ នាងក៏ឆ្លៀតឱកាសបានជួបនឹងមិត្តល្អរបស់នាងជាច្រើននាក់ដែរ។ តាមការបង្ហាញកន្លងមក Lisa បានជួបជាមួយនឹង NIKI តារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀង និងផលិតករតន្ត្រីជនជាតិឥណ្ឌូនេស៊ី នៅក្នុងកម្មវិធី 2021 Head In The Clouds (HITC) របស់ 88rising។ ឃើញពីមិត្តភាពរបស់ពួកគេ អ្នកគាំទ្រពិតជារំពឹងថា ថ្ងៃណាមួយសង្ឃឹមតារាទាំង ២ សហការចេញបទថ្មីរួមគ្នាម្ដង។ADVERTISING ក្រៅពី NIKI តារា K-Pop ជនជាតិថៃរូបនេះក៏បានបន្តជួបជាមួយនឹង Sorn (CLC) ដែលជាមិត្តរួមជាតិដូចគ្នា។ ដោយឡែក បង្ហើបក្នុងបទសម្ភាស Lisa ថែមទាំងបង្ហាញពីការយល់ឃើញរបស់ខ្លួនទៀតថា នាងចង់សហការការងារជាថ្មីជាមួយនឹង Selena...
ជាក់ស្តែងកាលពីថ្ងៃសុក្រ កន្លងមកនេះក្រុមហ៊ុន foodpanda បានចាប់ដៃសហការដោយចុះអនុស្សារណៈនៃការយោគយល់ (MoU) ជាមួយក្រុមហ៊ុន Oyika ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ម៉ូតូអេឡិចត្រូនិកធំមួយនៅកម្ពុជា ដែលធ្វើឡើងនៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន foodpanda ដោយមានកាចូលរួមពីតំណាងនៃក្រុមហ៊ុនទាំងពី ព្រមទាំងតំណាង ដៃគូដឹកជញ្ជូនរបស់ foodpanda ផងដែរ។ ជាក់ស្តែងកាលពីថ្ងៃសុក្រ កន្លងមកនេះក្រុមហ៊ុន foodpanda បានចាប់ដៃសហការដោយចុះអនុស្សារណៈនៃការយោគយល់ (MoU) ជាមួយក្រុមហ៊ុន Oyika...
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជាបានអះអាងថា អ្នកវិនិយោគអន្តរជាតិ ពិសេសអ្នកវិនិយោគចិន បានចាប់ផ្តើមត្រលប់មកកម្ពុជា ឡើងវិញបណ្តើរៗហើយ។ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី១៥ វិច្ឆិកាកន្លងមកថា រហូតមកទល់ពេលនេះ អ្នកវិនិយោគបរទេស ពិសេសអ្នកវិនិយោគចិនបានចាប់ផ្តើម វិលត្រលប់មកកម្ពុជាឡើងវិញហើយ។ លោកបន្តថា “អ្នកវិនិយោគចាស់ៗ ដែលមានគំរោងនៅកម្ពុជា និងអ្នកវិនិយោគដែលមានគំរោង ចង់វិនិយោគនៅកម្ពុជា បានវិលត្រលប់មកវិញ...
ទោះបីជាចូលចិត្ត និងឧស្សាហ៍ទទួលទាន ញឹកញាប់ប៉ុណ្ណាក៏ដោយ ក៏ភាគច្រើននៃពួកយើង ប្រហែលជាមិនធ្លាប់ដឹងទេថា ផ្លែស្ពឺអាចផ្ដល់អត្ថប្រយោជន៍ ពិសេសៗអ្វីខ្លះចំពោះសុខភាព។ កុំបារម្ភ! ខាងក្រោមជាពីមូលហេតុ ដែលអ្នកគួររៀនញ៉ាំផ្លែស្ពឺ ៖ ១. បន្សាបជាតិពុលពីក្នុងរាងកាយ ផ្លែស្ពឺមានផ្ទុកលក្ខណៈសម្បត្តិ បញ្ចុះទឹកនោមដែលអាចជួយ បញ្ចេញជាតិទឹកដែលលើស និងកម្ចាត់ជាតិពុលពីក្នុងរាងកាយ។ ផ្លែឈើនេះក៏ជួយក្នុងការសម្អាតថ្លើម និងតម្រងនោមផងដែរ។ ទោះជាយ៉ាងណា ការសិក្សាស្រាវជ្រាវ មួយចំនួនបានបង្ហាញថា...
ចូលដល់វ័យ៣០ឆ្នាំ ស្រីៗយើងគួរចាប់ផ្ដើម ថែទាំស្បែករបស់ខ្លួន ចាប់ពីឥឡូវនេះទៅ។ ពិតណាស់ ភាពយឺត និងជាតិខូឡាជែននៅក្នុងកោសិកាស្បែក នឹងចាប់ផ្ដើមថយចុះ នៅពេលដែលយើង មានវ័យកាន់តែច្រើន។ ការផលិតជាតិប្រេង ក្នុងស្បែកនឹងធ្លាក់ចុះ ដែលអាចធ្វើឲ្យស្បែកទៅជាស្ងួត និងលេចចេញស្នាមជ្រីវជ្រួញ។ រង្វង់ភ្នែកខ្មៅ ការកើតមុន និងស្បែកស្រអាប់ បានក្លាយជាបញ្ហាទូទៅដោយសារតែអតុល្យភាពអ័រម៉ូន។ ដូច្នេះហើយ យើងគប្បីយកចិត្តទុកដាក់ ចំពោះស្បែកនៅក្នុងវ័យនេះ ឲ្យបានដិតដល់...
ស្ទីលពាក់ខ្សែពត់ធ្មេញក្លែងក្លាយបានក្លាយជាការពេញនិយមរបស់យុវ័យមួយចំនួន។ ការពាក់ខ្សែពត់ធ្មេញក្លែងក្លាយអាចបង្កផលប៉ះពាល់ដល់សុខភាពធ្មេញ។ តើស្ទីលពាក់ខ្សែពត់ធ្មេញក្លែងក្លាយផ្តល់ផលប៉ះពាល់អ្វីខ្លះ? ខ្សែពត់ធ្មេញក្លែងក្លាយធ្វើឡើងពីខ្សែដែលមានដង្កៀបដូចដែកពត់ធ្មេញពិតប្រាកដអ៊ីចឹង។ ខ្សែនេះនឹងត្រូវបានបិទពីលើធ្មេញ បន្ទាប់មកត្រូវរុំព័ទ្ធជុំវិញថ្គាមខាងក្រោយដើម្បីភ្ជាប់វាឱ្យនៅជាប់មួយកន្លែង។ យោងតាមអ្នកជំនាញនៅជុំវិញពិភពលោក ការពាក់ខ្សែពត់ធ្មេញក្លែងក្លាយបណ្តាលឱ្យ៖ ១. ពុល ខ្សែពត់ធ្មេញក្លែងក្លាយត្រូវបានផលិតចេញពីវត្ថុធាតុដើមក្នុងតម្លៃថោកដែលអាចធ្វើឱ្យពុលបាន។ វត្ថុធាតុដើមទាំងនោះមានដូចជា ជ័រកៅស៊ូចម្រុះពណ៌ និងលោហធាតុដែលផ្ទុកសារធាតុសំណ។ ក្នុងករណីខ្លះពួកវាអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតទៀតផង។ ២. ធ្មេញពុក និងប្រែពណ៌ ខ្សែពត់ធ្មេញក្លែងក្លាយត្រូវបានភ្ជាប់នឹងធ្មេញដោយប្រើកាវបិទធ្មេញតម្លៃថោកៗដែលបណ្តាលឱ្យខូចកាចាធ្មេញយ៉ាងធ្ងន់ធ្ងរ។ កាវនេះអាចជ្រាបជ្រៅចូលទៅក្នុងធ្មេញ និងបណ្តាលឱ្យធ្មេញប្រែពណ៌។ ៣....
តារាសម្ដែងស្រី និងជាពីធីការនី ល្បីឈ្មោះ២ដួងគឺ អ្នកម៉ាក់ស៊ីវីល័យ គង់ ច័ន្ទស្រីមុំ និងកញ្ញារាងមួយក្ដាប់ ដាដាវ កំពុងតែធ្វើឱ្យមហាជន ញាប់ញ័រជាមួយ Style ស្លៀកពាក់ខោអាវថ្មី ប្រុសៗឃើញហើយអាចឈាមច្រមុះ មិនដឹងខ្លួន។ ម៉ូដអាវចំហទ្រូងដ៏ពេញនិយម ចុងឆ្នាំ២០២១នេះ កំពុងតែក្លាយជាប្រធានបទល្បី ក្នុងពិភពអ្នកចូលចិត្ត Style Fashion បែបសិចស៊ី។ ក្នុងនោះតារាខ្មែរល្បីឈ្មោះ២ដួង...
ប្រកួតនៅក្នុងគ្រុប អង់គ្លេសយប់មិញនេះ បានកក់កៅអីស្វ័យប្រវត្តិ ទៅលេងក្នុងការប្រកួតពានរង្វាន់ពិភពលោក នៅប្រទេសកាតាជាផ្លូវការហើយ ក្រោយយកឈ្នះ លើក្រុមជម្រើសជាតិ San Marino ក្នុងលទ្ធផល រហូតទៅដល់១០ ទល់នឹង០។ អង់គ្លេសមាន២៦ពិន្ទុ យកឈ្នះដាច់ ទៅលើក្រុមប៉ូឡូញ ដែលស្ថិតនៅចំណាត់ថ្នាក់លេខ២ ក្នុងគ្រុបមាន២០ពិន្ទុ ហើយទំរង់លេងរបស់អង់គ្លេស ក្នុងវគ្គជម្រុះនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះអ្នកគាំទ្រ ដោយសារតែក្រុមអាចធ្វើបានល្អ...
ការិយាល័យ នៃក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ (NESDC) របស់ប្រទេសថៃ បានប្រកាសថា សេដ្ឋកិច្ចរបស់ប្រទេសថៃ បានធ្លាក់ចុះ ០,៣ភាគរយនៅក្នុងត្រីមាសទី៣ នៃឆ្នាំនេះ ហើយប្រទេសថៃ មានក្តីសង្ឃឹមចំពោះការស្តារឡើងវិញ តាមរយៈវិស័យទេសចរណ៍។ វិធានការគ្រប់គ្រងការឆ្លងរាលដាល ជំងឺរាតត្បាតកូវីដ-១៩ បានប៉ះពាល់ ដល់សកម្មភាពសេដ្ឋកិច្ច។ វិស័យសេវាកម្មម្ហូបអាហារ និងកន្លែងស្នាក់នៅបានធ្លាក់ចុះ ១៨,៦ភាគរយ នៅក្នុងខែកក្កដាដល់ខែកញ្ញា។ ការរឹតបន្តឹងចំពោះការធ្វើដំណើរ...
ក្រុមតោកំណាចអង់គ្លេស ពិតជាធ្វើបានល្អណាស់ ក្នុងការប្រកួតទល់ក្រុមកំពូលខ្សោយសាន់ម៉ារីណូ នៅយប់មិញនេះ ដោយយកឈ្នះក្នុងលទ្ធផល ១០-០ ឯណោះ យកកៅអីឡើងលេង World Cup 2022 នៅប្រទេសកាតា។ ក្នុងការប្រកួតនេះដែរ អ្នកគាំទ្រដឹងច្បាស់ថា ក្រុមអង់គ្លេសនឹងឈ្នះទៅហើយ ព្រោះដៃគូរបស់ពួកគេ ជាក្រុមខ្សោយខ្លាំងលេងមិនដែលឈ្នះក្រុមណានោះទេ។ តែអ្វីដែលធ្វើឱ្យភ្ញាក់ផ្អើលនោះ គឺអង់គ្លេស ស៊ុតមិនដកជើងនោះទេ ដោយរកគ្រាប់បាល់បានដល់ទៅ១០គ្រាប់ឯណោះ។ ដោយ១០គ្រាប់នោះ...