បរទេស៖យោងតាមការអះអាងដោយអជ្ញាធរជាតិនៃប្រទេសរុស្សីគិតត្រឹមថ្ងៃពុធម្សិលមិញនេះគ្រែពេទ្យដែលប្រើប្រាស់សម្រាប់កិច្ចការងារប្រឆាំងកូវីដ ត្រូវបានប្រើប្រាស់ដោយអ្នកជំងឺសរុប៨៣ភាគរយរួចទៅហើយ។ ឧបនាយករដ្ឋមន្ត្រីលោក Tatyana Golikova បានថ្លែងប្រាប់ទៅកាន់កិច្ចប្រជុំក្នុងជួយរដ្ឋាភិបាលកាលពីថ្ងៃពុធនោះដែរថាមកទល់ថ្ងៃនេះគ្រែពេទ្យ សម្រាប់អ្នកជំងឺកូវីដមានចំនួនរហូតទៅដល់៨២,៨ភាគរយនៃចំនួនគ្រែសរុប៣០១ ៥០០គ្រែខណៈដែលតួលេខនៃអ្នកឆ្លងប្រចាំថ្ងៃនៅតែមានកម្រិតខ្ពស់បំផុតនៅឡើយ។ ឧបនាយករដ្ឋមន្ត្រីដដែលបានបញ្ជាក់ទៀតថារុស្សីមិនទាន់អាចមានទំនុកចិត្តបានទេថាស្ថានភាពកូវីដនឹងរក្សាលំនឹងជាធម្មតាហើយោថាចំនួនឆ្លងនឹងថយចុះនោះទេខណៈដែលតួលេខអ្នកស្លាប់ដោយសារកូវីដត្រឹមថ្ងៃពុធមាន១២៣៩នាក់លើសពីថ្ងៃអង្គារមានត្រឹមតែ១២១១ជាតួលេខកំណត់ត្រាថ្មីមួយទៀតមិនធ្លាប់មាន៕ ប្រែសម្រួល៖ស៊ុនលី
កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ The Korea Herald កូរ៉េខាងត្បូងបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce បង្ហាញម៉ូដែលចុងក្រោយបង្អស់នៅក្នុងត្រកូលរថយន្តដោយការផលិតតាមតម្រូវការរបស់ខ្លួនគឺ Black Badge Ghost ត្រូវបានដាក់បង្ហាញនៅ Seongsu-dong ភាគខាងកើតទីក្រុងសេអ៊ូល។ ម៉ូដែលថ្មីនេះគឺជាការរចនាឡើងវិញនៃ New Ghost ដែលចេញកាលពីឆ្នាំមុន ហើយវាត្រូវបានបំពាក់ដោយម៉ាស៊ីន ៦,៧៥ លីត្រ twin...
កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ The Korea Herald កូរ៉េខាងត្បូងបានប្រាប់ឲ្យដឹងថា តុលាការកំពូលនៅថ្ងៃព្រហស្បតិ៍បានបញ្ចប់ការកាត់ទោសដាក់ពន្ធនាគាររយៈពេល៣៤ ឆ្នាំ និង ១៥ ឆ្នាំរៀងៗខ្លួនសម្រាប់មនុស្ស២នាក់ត្រូវបានកាត់ទោសនៅក្នុងសំណុំរឿងរំលោភបំពានផ្លូវភេទតាមអ៊ីនធើណេតដ៏ល្បីល្បាញ។ តុលាការបានបញ្ជាក់ពីការកាត់ទោសរយៈពេល ៣៤ ឆ្នាំសម្រាប់លោក Moon Hyung-wook អាយុ ២៤ ឆ្នាំដោយការបង្ខិតបង្ខំស្ត្រី និងក្មេងស្រីចំនួន២១ នាក់ឲ្យចែករម្លែកវីដេអូអាសអាភាសជិត ៣,៨០០ របស់ពួកគេសម្រាប់ការចែកចាយនៅលើបន្ទប់ជជែកកេងប្រវ័ញ្ចផ្លូវភេទមានឈ្មោះថា...
កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Allkpop បានប្រាប់ឲ្យដឹងថា រឿង ‘Squid Game’ បានវាយលុកពិភពលោក ដោយរឿងនេះបានបង្កើតអារម្មណ៍ជុំវិញពិភពលោក ភ្លាមៗបន្ទាប់ពីវាចាក់បញ្ចាំងជាលើកដំបូងនៅលើ Netflix បានជាប់ចំណាត់ថ្នាក់លេខ១នៅលើកំពូល១០របស់ Netflix ទូទាំងពិភពលោក។ រឿង ‘Squid Game’ ដោយមានអតិថិជនទស្សនាចំនួន១១១លាននាក់យ៉ាងឆាប់រហ័សលើសពី ‘Bridgerton’ ត្រូវបានមើលឃើញដោយ ៨២ លានគ្រួសារ ហើយបានក្លាយជាស៊េរី...
កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Allkpop បានប្រាប់ឲ្យដឹងថា អ្នកគាំទ្របានការអត្ថាធិប្បាយ (comment) លើគណនីរបស់នាង Sooyoung សមាជិកក្រុម Girls’ Generation ធ្វើឲ្យនាងស្រក់ទឹកភ្នែក បន្ទាប់ពីបានធ្វើការផ្សាយផ្ទាល់នាពេលថ្មីៗនេះ។ នាពេលថ្មីៗនេះនាង Sooyoung បានធ្វើការផ្សាយផ្ទាល់ ហើយ SONE បានធ្វើឲ្យនាងរំជួលចិត្តយ៉ាងខ្លាំង។ អ្នកគាំទ្ររូបនេះបានបង្ហាញពីបទចម្រៀងដំបូងរបស់ Girls’ Generation ថា...
ដើម្បីចូលរួមផ្សព្វផ្សាយ ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ ដ៏ធំប្រចាំឆ្នាំ ២០២១ ឈ្មោះថា «WURKZ MOUNTAIN BIKE SERIES» ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដែលជាម្ចាស់ឧបត្ថម្ភផ្តាច់មុខ បានរៀបចំស្តង់ផ្តល់ព័ត៌មានចំនួន២ ទីតាំង គឺនៅកំពង់ចម្លង កោះពេជ្រ និងក្លោងទារ ហ្រ្គេនភ្នំពេញចាប់ពីថ្ងៃទី ១៣ដល់ថ្ងៃទី១៤ ខែវិច្ឆិកា។ ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំឆ្នាំនេះ...
ក្រុមជម្រើសជាតិអាល្លឺម៉ង់ បានយកឈ្នះលើក្រុមលីចតេនស្ទីន ក្នុងលទ្ធផលដល់ទៅ ៩-០ សម្រាប់ការប្រកួតជម្រុះ World Cup នៅតំបន់អឺរ៉ុប។ អាល្លឺម៉ង់លេងនៅទឹកដីខ្លួនឯង ពិតជាធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្ត ក្នុងការទស្សនាមែនទែន ដោយពួកគេរកគ្រាប់បាល់បានជាបន្ដបន្ទាប់រហូតដល់ ៩គ្រាប់ឯណោះ។ ស្របពេលនេះក៏ជាកំណត់ត្រាល្អមួយ សម្រាប់លោក Hansi Flick ចូលមកដឹកនាំអាល្លឺម៉ង់ផងដែរ។ ដោយលោកទើបដឹក បាន៦ប្រកួត និងឈ្នះទាំង៦ប្រកួតតែម្ដង។ ដោយឡែកការចាញ់ច្រើនគ្រាប់...
កូរ៉េ៖ ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai បានបង្ហាញផែនការអភិវឌ្ឍតាក់ស៊ីអគ្គិសនី ហោះដោយខ្លួនឯងស្វយ័ត ជាមួយនឹងកន្លែងអង្គុយ សម្រាប់អ្នកដំណើររហូតដល់ ៥នាក់នឹងចាប់ផ្តើមដំណើរការ ហោះឡើងលើមេឃជាផ្លូវការ នៅឆ្នាំ២០២៨ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ការចែកចាយផែនការអភិវឌ្ឍនេះ ក្រុមហ៊ុនផលិតដែលមានមូលដ្ឋាន នៅទីក្រុងសេអ៊ូល បានប្រកាសកាលពីម្សិលមិញថា ខ្លួនបានផ្លាស់ប្តូរផ្នែក Urban Air Mobility Division របស់ខ្លួនទៅជាក្រុមហ៊ុនថ្មីមួយ...