Event

WURKZ រៀបចំកម្មវិធីពិសេស នៅកំពង់ចម្លង កោះពេជ្រ និងក្លោងទារ ហ្រ្គេនភ្នំពេញ ផ្សព្វផ្សាយព្រឹត្តិការណ៍ ប្រណាំងកង់ភ្នំ

ដើម្បីចូលរួមផ្សព្វផ្សាយ ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ ដ៏ធំប្រចាំឆ្នាំ ២០២១ ឈ្មោះថា «WURKZ MOUNTAIN BIKE SERIES» ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដែលជាម្ចាស់ឧបត្ថម្ភផ្តាច់មុខ បានរៀបចំស្តង់ផ្តល់ព័ត៌មានចំនួន២ ទីតាំង គឺនៅកំពង់ចម្លង កោះពេជ្រ និងក្លោងទារ ហ្រ្គេនភ្នំពេញចាប់ពីថ្ងៃទី ១៣ដល់ថ្ងៃទី១៤ ខែវិច្ឆិកា។

ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំឆ្នាំនេះ នឹងធ្វើឡើងចំនួន ៣ ជុំផ្សេងគ្នា ដែលជុំទី១ នឹងធ្វើនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងទឹកដីនៃខេត្តកំពង់ស្ពឺ ហើយបានចាប់ផ្តើមទទួលពាក្យ កាលពីពេលថ្មីៗនេះ។

សម្រាប់ថ្ងៃទី១៣ ខែវិច្ឆិកា ស្តង់ផ្តល់ព័ត៌មាន អំពីព្រឹត្តិការណ៍ប្រណាំងកង់ភ្នំជុំទី១ នឹងធ្វើឡើងនៅកំពង់ចម្លង កោះពេជ្រ ចាប់ពីម៉ោង ៥ ព្រឹក ដល់ម៉ោង ១០ ព្រឹក។ សម្រាប់ថ្ងៃទី១៤ ខែវិច្ឆិកា វិញនឹងធ្វើឡើងនៅឯក្លោងទារ ហ្រ្គេនភ្នំពេញ ចាប់ពីម៉ោង ៣ ល្ងាច ដល់ម៉ោង ៨ យប់។

អ្នកចូលចិត្តជិះកង់ទាំងឡាយ អាចទៅកាន់ទីតាំងខាងលើ ដើម្បីស្វែងយល់បន្ថែម អំពីព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ និងចូលរួមលេងល្បែងកម្សាន្ត ដើម្បីមានឱកាសទទួលបាន សម្ភារៈជិះកង់ស្អាតៗពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ។
ចុចទីនេះ https://goo.gl/maps/5RsqDLFCvZ3mbnH59 សម្រាប់ផែនទីទីតាំងកំពង់ចម្លង កោះពេជ្រ ។
ចុចទីនេះ https://goo.gl/maps/yV3i3KuHXnPTC7C7A សម្រាប់ផែនទីទីតាំងក្លោងទារ ហ្រ្គេនភ្នំពេញ ។

Most Popular

To Top