កីឡា

អាល្លឺម៉ង់ ​លត់​ក្រុម​លីចតេនស្ទីន ​ដល់​ទៅ ​៩-០ ​

​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ ​បាន​យក​ឈ្នះ​លើ​ក្រុម​លីចតេនស្ទីន ​ក្នុង​លទ្ធផល​ដល់​ទៅ ៩-០ ​សម្រាប់​ការ​ប្រកួត​ជម្រុះ World Cup ​នៅ​តំបន់​អឺរ៉ុប។

​អាល្លឺម៉ង់​លេង​នៅ​ទឹក​ដី​ខ្លួន​ឯង ​ពិត​ជា​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ ក្នុង​ការ​ទស្សនា​មែនទែន ​ដោយ​ពួកគេ​រក​គ្រាប់​បាល់​បាន​ជា​បន្ដ​បន្ទាប់​រហូត​ដល់ ​៩​គ្រាប់​ឯ​ណោះ។ ​ស្រប​ពេល​នេះ​ក៏​ជា​កំណត់ត្រា​ល្អ​មួយ​ សម្រាប់​លោក Hansi Flick ​ចូល​មក​ដឹក​នាំ​អាល្លឺម៉ង់​ផង​ដែរ។ ដោយ​លោក​ទើប​ដឹក​ បាន​៦​ប្រកួត ​និង​ឈ្នះ​ទាំង​៦​ប្រកួត​តែ​ម្ដង។

ដោយ​ឡែក​ការ​ចាញ់​ច្រើន​គ្រាប់ ​របស់​ក្រុម​លីចតេនស្ទីន ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ដោយសារ​ក្រុម​នេះ​សល់​គ្នា​ត្រឹម​ ១០​នាក់​ប៉ុណ្ណោះ​ តាំង​ពី​នាទី​៩​មក​ម្ល៉េះ។ ដូច្នេះ​ហើយ​ទើប​បាន​ជា​ធ្វើ​ឱ្យ​អាល្លឺម៉ង់​ មាន​ឱកាស​គ្រប​ពេញ​៩០​នាទី ​និង​រក​បាន​ដល់​៩​គ្រាប់៕ Source: Sabay

Most Popular

To Top