កីឡា

សមាជិកក្រុមជិះស្គី ល្បឿនលឿនជប៉ុន ១០នាក់ ធ្វើតេស្តិ៍វិជ្ជមាន មេរោគCOVID-19 នៅអាល្លឺម៉ង់

តូក្យូ៖ សហព័ន្ធកីឡាជិះស្គីជប៉ុន បានប្រាប់ឲ្យដឹងថា អត្តពលិក៤នាក់ និងបុគ្គលិក៦នាក់ នៃក្រុមកីឡាជិះស្គីល្បឿនលឿនជាតិ របស់ប្រទេសជប៉ុន បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 ខណៈចូលរួមក្នុងជំរុំហ្វឹកហាត់ ក្នុងទីក្រុង Inzell ប្រទេសអាល្លឺម៉ង់ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ស្ថាប័នគ្រប់គ្រងជាតិ សម្រាប់ការជិះស្គីបាននិយាយថា អ្នកដែលឆ្លងមេរោគនេះ មិនត្រូវបានគេកំណត់អត្តសញ្ញាណ និងដាក់ឲ្យនៅដាច់ពីគេរយៈពេល៧ថ្ងៃ តាមការណែនាំសុខភាពសាធារណៈ របស់អាល្លឺម៉ង់។ អ្នកជិះស្គីសរុប ២២ នាក់ និងបុគ្គលិក១៣ នាក់ រួមទាំងម្ចាស់មេដាយអូឡាំពិក រដូវរងាឆ្នាំ ២០១៨ Nao Kodaira និង Miho Takagi គឺជាផ្នែកនៃដំណើរទេសចរណ៍ ហ្វឹកហាត់អន្តរជាតិ។

ក្រុមនេះបានចាកចេញ ពីប្រទេសជប៉ុន កាលពីចុងខែមុនដើម្បីហ្វឹកហាត់ នៅប្រទេសអាល្លឺម៉ង់ មុនការប្រកួតដំបូង នៃការប្រកួត World Cup នៅរដូវកាលនេះដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា នៅទីក្រុង Tomaszow Mazowiecki ប្រទេសប៉ូឡូញ។ ការធ្វើតេស្តិ៍រក COVID-19 ត្រូវការសម្រាប់ការចូលប្រទេសប៉ូឡូញ ត្រូវបានធ្វើឡើងលើសមាជិក ក្រុមជម្រើសជាតិ នៅថ្ងៃព្រហស្បតិ៍ សុក្រ និងថ្ងៃអាទិត្យ។

បុគ្គលដែលទទួលបានលទ្ធផល តេស្តិ៍អវិជ្ជមាននឹងចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ World Cup រយៈពេលវែងនៅ Arena Lodowa តាមការគ្រោងទុក។ កន្លែងកូតាសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងពីថ្ងៃទី៤ ដល់ថ្ងៃទី ២០ ខែកុម្ភៈនឹងត្រូវបានកំណត់ដោយលទ្ធផលពីព្រឹត្តិការណ៍ World Cup ចំនួន៤នឹងត្រូវប្រកួតរហូតដល់ពាក់កណ្តាលខែធ្នូនៅអឺរ៉ុប និងអាមេរិកខាងជើង៕ ដោយ៖លី ភីលីព

Most Popular

To Top