The Goal នៅថ្ងៃនេះបានចេញផ្សាយថា តារាឆ្នើមរបស់ក្លឹប FC Dallas នៅលីគកំពូលអាមេរិកពេលនេះ កំពុងចាប់ផ្តើមមានទីផ្សារខ្លាំងមែនទែន ជាពិសេសសម្រាប់ក្លឹបនៅអង់គ្លេស។ កីឡាករ Ricardo Pepi ដែលបច្ចុប្បន្នត្រូវបានគេជឿជាក់ថា នឹងអាចមានតម្លៃខ្លួន ប្រមាណជា១០លានផោននោះ កំពុងទាក់ចិត្តខ្លាំងពីសំណាក់ក្លឹប នៅអង់គ្លេសដូចជាហង្សក្រហម Liverpool និងបិសាចក្រហម Man UTD ផងដែរ។...
កូរ៉េខាងត្បូង៖ នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២១ នាង Seolhyun ដែលជាតារាចម្រៀងសមាជិកក្រុម AOA បានបង្ហាញវីដេអូមួយ នៅលើ YouTube ផ្ទាល់ខ្លួនរបស់នាង ដោយនាង Seolhyun បានបង្ហាញ vlog ពីអារម្មណ៍ នៃផលប៉ះពាល់របស់នាង បន្ទាប់ពីចាក់វ៉ាក់សាំង COVID-19 លើកទី២...
តារាឆ្នើមអេហ្ស៊ីបកីឡាករ Mo Salah យប់មិញនេះ បានបំពេញទំរង់យ៉ាងល្អឥតខ្ជោះ ក្នុងការប្រកួតប៉ះនឹងក្រុមម្ចាស់ផ្ទះ បិសាចក្រហម Man UTD ដោយអាចរកបានដល់ទៅ ៥គ្រាប់ មិនឲ្យតដៃរួចឡើយ ដល់ចប់ការប្រកួត។ Salah អាចស៊ុតបានដល់ទៅ៣គ្រាប់ម្នាក់ឯង ហើយព្រមទាំងបានបំបែកកំណត់ត្រាចាស់ របស់កីឡាករ Didier Drogba ផងដែរជាកីឡាករអាហ្វ្រិក ដែលអាចរកគ្រាប់បាល់បានច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រ...
ភ្នំពេញៈ ការបង់ពន្ធអាករ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប ឬស្ថាប័នពាក់ព័ន្ធនានាចំពោះរដ្ឋ ដើម្បីរួមចំណែកការពារនិង អភិវឌ្ឍមាតុភូមិ។ ការប្រមូលពន្ធនេះ គឺជាការយកតាមតម្លៃទំនិញឬសេវា ហើយអ្នកជាប់ពន្ធគឺជា អ្នកប្រើប្រាស់ចុងក្រោយ។ ពន្ធ និង អាករមានលក្ខណៈខុសគ្នាត្រង់ថា “ពន្ធ” សំដៅដល់កាតព្វកិច្ចរបស់ប្រជាពលរដ្ឋ និងគ្រប់សមាសភាពសេដ្ឋកិច្ច ត្រូវបង់ជាសាច់ប្រាក់ ឬវត្ថុជូនរដ្ឋទៅតាមច្បាប់ កំណត់ដោយផ្ទាល់ ឬតាមភ្នាក់ងារពន្ធដារ។ ដោយឡែក “អាករ”...
ការផឹកគ្រឿងស្រវឹង ហួសហេតុមានន័យថា បំផ្លាញសុខភាព ឬជាទំលាប់នៃការផឹកស្រា ប្រកបដោយគ្រោះ ថ្នាក់ ដូចជាផឹករាលថ្ងៃ ឬផឹកម្តងៗច្រើនពេក ។ ការផឹកស្រាច្រើនហួសហេតុ អាចមានបញ្ហាដល់ទំនាក់ ទំនង បាត់បង់ការងារ និងល្មើសច្បាប់ដូចជាស្រវឹង នៅពេលបើកបរជាដើម ។ ប្រសិនបើអ្នកនៅបន្ត ផឹកស្រាកាន់តែច្រើនទៀត វានឹងនាំអោយអ្នកក្លាយជា មនុស្សខ្វះស្រាមិនបាន ឬមនុស្សប្រមឹក ។...
កូរ៉េខាងត្បូង ៖វគ្គចុងក្រោយរបស់កម្មវិធី Girls Planet 999 ដែលបានចាក់ផ្សាយនៅថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០ ក្នុងនោះសមាជិក ៩ នាក់នៃ ‘Ke1per’ ត្រូវបានប្រកាសជាផ្លូវការ ហើយអ្នកលេង តាមប្រព័ន្ធអ៊ីនធើណេតនមានការខកចិត្តដែល Yurina មិនមានឈ្មោះក្នុងបញ្ជី បេក្ខនារីចុងក្រោយ។ នាង Kim Chaehyun...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃសុក្រសប្ដាហ៍នេះ បានពិភាក្សាគ្នា ពីសហប្រតិបត្តិការក្នុងតំបន់ Sahel និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងបានព្រមព្រៀងជួបគ្នាក្នុងទីក្រុងរ៉ូម នៅចុងខែនេះ។ លោក បៃដិន និងលោក Macron ក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ បានពិភាក្សាគ្នាពីកិច្ចប្រឹងប្រែងគាំទ្រ...
ឡុងដ៌៖ ប្រមុខទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ (IAEA) បានសម្តែងការព្រួយបារម្ភចំពោះ AUKUS ដែលត្រូវបានប្រើប្រាស់ដោយប្រទេស មិនមែននុយក្លេអ៊ែរផ្សេងទៀត ជាគំរូ ដើម្បីបន្តផែនការ នាវាមុជទឹកនុយក្លេអ៊ែរ។ ដោយសំដៅទៅលើ កិច្ចព្រមព្រៀងសន្តិសុខត្រីភាគីថ្មី ក្នុងចំណោមប្រទេសអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក លោករ៉ាហ្វាអែល ហ្គ្រូស៊ី អគ្គនាយក IAEA បានឲ្យដឹងអំឡុងដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា...
ទោះបីជាបានបង្ហាញ ទំរង់លេងល្អជាមួយនឹងក្លឹបអ៊ីតាលី Inter Milan ក្តីព្រមទាំងបានជួយឲ្យក្លឹបនេះ លើកពានរង្វាន់ Serie A កាលពីរដូវកាលមុនផងនោះ ប៉ុន្តែជឿជាក់ថាកីឡាករ Alexis Sanchez ប្រហែលជានឹងអាច ត្រូវស្វែងរកទ្រនំថ្មីជាមិនខាន នាពេលខាងមុខនេះ។ ក្នុងនោះ The Goal បានអះអាងថាក្លឹបអង់គ្លេស Everton កំពុងតែបង្ហាញពីចំណាប់អារម្មណ៍ ចំពោះអតីតកីឡាករខ្សែប្រយុទ្ធ...
បរទេស៖ ក្រោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និយាយថា អាមេរិក នឹងចូលជួយការពារតៃវ៉ាន់ ប្រសិនបើចាំបាច់នោះ ការិយាល័យប្រធានាធិបតីតៃវ៉ាន់ បាននិយាយនៅថ្ងៃសុក្រនេះថា គោលជំហររបស់តៃវ៉ាន់ គឺនៅតែដដែល គឺនឹងមិនចុះញ៉មនឹងសម្ពាធ ឬក៏រុលទៅមុខ នៅពេលទទួលបានការគាំទ្រនោះទេ។ មន្ត្រីនាំពាក្យប្រធានាធិបតី តៃវ៉ាន់ លោក Xavier Chang បាននិយាយ...