អ៊ីតាលី៖ យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា ក្រុមបាតុករបរិស្ថាន និងសេដ្ឋកិច្ចបានប៉ះទង្គិចជាមួយប៉ូលីសនៅជិតភូមិអូឡាំពិកនៅទីក្រុង Milan ភាគខាងជើងប្រទេសអ៊ីតាលី បន្ទាប់ពីពិធីបើកព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ ២០២៦ “2026 Winter Olympics” ។ កាលថ្ងៃសៅរ៍ មនុស្សប្រហែល ១០.០០០ នាក់បានដើរក្បួនដើម្បីថ្កោលទោសអ្វីដែលពួកគេហៅថា កីឡាអូឡាំពិក “មិនអាចទ្រទ្រង់បាន”។ នៅចុងបញ្ចប់នៃបាតុកម្ម ក្រុមបាតុកររាប់សិបនាក់បានគប់ដុំថ្ម និងបាញ់កាំជ្រួចទៅលើប៉ូលីស...
Milan ៖ យោងតាមការចេញផ្សាយពីគេហទំព័រ China Daily បានប្រាប់ឲ្យដឹងថា កីឡាករជិះស្គីលើទឹកកកដ៏ល្បីល្បាញរបស់ប្រទេសចិន លោក Su Yiming កំពុងឱបក្រសោបយកមេដាយមាស ២ លើកជាប់ៗគ្នាក្នុងព្រឹត្តិការណ៍ការប្រកួតអូឡាំពិករដូវរងា Milano-Cortina 2026 នៅទីក្រុងMilan ប្រទេសអ៊ីតាលី ជាការចាប់ផ្ដើមអាជីពរបស់លោកឡើងវិញ ដោយសម្លឹងមើលការរកឃើញថ្មីៗបន្ថែមទៀតក្នុងស្ទីលជិះស្គីលើទឹកកក។ ទោះបីជាការធ្លាក់ចុះទាបជាងការរំពឹងទុករបស់លោកនៅវគ្គផ្តាច់ព្រ័ត្រដ៏ធំក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ ២០២៦ នៅថ្ងៃសៅរ៍ក៏ដោយ...
ភ្នំពេញ៖នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា តំណាងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ហួត សេងទ្រី នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា ព្រមទាំងប្រធាន អនុប្រធានការិយាល័យកីឡា ២៥...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD ត្រូវបានគេរាយការណ៍ថា នឹងត្រៀមខ្លួននៅរដូវក្តៅខាងមុខនេះ ក្នុងការចរចាទិញកីឡាករសំខាន់ ម្នាក់នៅរដូវក្តៅខាងមុខ។ កីឡាករ Sandro Tonali ដែលបច្ចុប្បន្នកំពុង លេងឲ្យក្លឹប Newcastle បានក្លាយទៅជាគោលដៅរបស់ក្លឹប Man UTD នៅរដូវក្តៅខាងមុខទាំងដែលបានដឹង ហើយថាតម្លៃខ្លួនកីឡាកររូបនេះ...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករខ្សែបម្រើ Vitinha ដែលបច្ចុប្បន្ន កំពុងលេងឲ្យក្លឹប PSG នោះពេលនេះកំពុងក្លាយទៅជាគោលដៅថ្មី របស់ក្លឹប Real Madridហើយ ។ កីឡាករវ័យ២៥ឆ្នាំសញ្ជាតិ ប៉ទុយហ្គាល់រូបនេះ បានបង្ហាញទំរង់លេងដ៏ល្អ អស្ចារ្យមួយក្លាយជាកីឡាករ លំដាប់ពិភពលោកពេលបានផ្ទេរមកចូលរួមលេង នៅបារាំងហើយបច្ចុប្បន្នកំពុង មានឈ្មោះជាកីឡាករដែលមានតម្លៃខ្លួន ខ្ពស់ម្នាក់ដែរនៅក្នុងទីផ្សារ។ គេសង្កេតឃើញថាកីឡាករ...
ខេត្តស្វាយរៀង៖ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាទូក “ង”ទូកនាគ ទូកផ្កាចារ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់លោក អភិសន្តិបណ្ឌិត ស សុខា”លើកទី២...
ខេត្តកណ្តាល៖ ក្រុមបាល់ទាត់នារីសាលារៀន បញ្ញាវន្តខ្មែរបានក្លាយជាម្ចាស់ជើងឯកក្នុងការប្រកួតកីឡាបាល់ទាត់នារី ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៦ ការប្រកួតនេះប្រព្រឹត្តទៅបានយោងផែនការប្រតិបត្តិប្រចាំឆ្នាំ របស់ការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ដើម្បីចម្រាញ់រកកីឡាការិនីបាល់ទាត់ឆ្នើមចូលរួមព្រឹត្តិការណ៍នានាថ្នាក់ជាតិ និងការប្រកួតបាល់ទាត់លីគនារីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ក្នុងឱកាសពិធីបិទការប្រកួតកីឡាបាល់ទាត់នារី ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៦ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអញ្ជើញប្រគល់ជយលាភី និងប្រគល់ពីដំណាក់ លោក...
នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់ នៃបក្សនិងរដ្ឋ នៃសាធារណរដ្ឋសង្គម និយម វៀតណាម បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។ ក្រោយពិធីបដិសណ្ឋារកិច្ចផ្លូវការ និងយ៉ាងឧឡារិកនៅក្នុងព្រះបរមរាជវាំង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក...
លោក៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានមានប្រសាសន៍ថា លោកបានសម្តែងនូវការកោតសរសើរខ្ពស់ ចំពោះក្រុមការងារក្លឹបហែលទឹក នៃក្រសួងសាធារណការ និងដឹកជញ្ជូនទាំងអស់ ដែលបានខិតខំប្រឹងប្រែង ឲ្យសមិទ្ធផលនេះ លេចចេញជារូបរាងឡើង លោកឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញលើកទឹកចិត្ត ដល់យុវជន ដែលជាសសរទ្រូងនៃប្រទេសជាតិ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យងាកមកចាប់យកការលេងកីឡាជាទម្លាប់ប្រចាំថ្ងៃ។...
ភ្នំពេញ ៖ ការប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯក រាជធានីភ្នំពេញ ប្រចាំឆ្នាំសិក្សា២០២៥-២០២៦ សម្រាប់ប្រភេទកីឡាអត្តពលកម្ម បានរកឃើញក្រុមកីឡាករ -កីឡាការិនី ម្ចាស់ជយលាភី ៤ វិញ្ញាសា នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាល័យ ជា ស៊ីម សាមគ្គី ការប្រកួតនេះ រៀបចំឡើង ដោយមន្ទីរអប់រំ...