យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Barcelona បានធ្វើការបញ្ជូនភ្នាក់ងារតាមដាន សមត្ថភាពកីឡាករទៅដល់ប្រេស៊ីលដើម្បីអង្កេតកីឡាករ ខ្សែការពារឆ្នើមម្នាក់ដែលកំពុងលេងឲ្យក្លឹប Athletico Paranaese។ កីឡាករArthur Dias បច្ចុប្បន្នមានវ័យ១៩ឆ្នាំលេងក្នុងតំណែងការពារកណ្តាល និងកំពុងបង្ហាញខ្លួនជាញឹកញាប់ឲ្យឈុតធំរបស់ក្លឹប។កន្លងមក Paranaeseធ្លាប់បានបដិសេធសំណើរដល់ទៅ១៧៥លានផោនម្តងហើយពីក្លឹបនៅអង់គ្លេស Spursដើម្បីរក្សាវត្តមានគាត់បន្តជាមួយនឹងក្លឹប។ គួរឲ្យដឹងដែរថាបច្ចុប្បន្ន Dias បានជាប់លេង ជាជម្រើសជាតិប្រេស៊ីលផងដែរ ដោយនឹងត្រូវចូលរួមប្រកួតមិត្តភាព...
បរទេស៖ ព្រឹត្តិការណ៍កីឡា អាស៊ីលើកទី២០ (20th Asian Games Aichi-Nagoya 2026) ដែលកំពុងប្រារព្ធឡើង នៅទីក្រុងណាហ្គោយ៉ា និងខេត្តអាយឈិ ប្រទេសជប៉ុន កំពុងដំណើរការប្រកួតយ៉ាងស្វិតស្វាញ ដោយមានអត្តពលិកមកពី ៤៥ ប្រទេស និងតំបន់ ចូលរួមប្រកួតប្រជែងលើ ៤៣ ប្រភេទកីឡា។ យោងតាមទិន្នន័យបណ្ដោះអាសន្នគិតត្រឹមថ្ងៃទី២៣ ខែកញ្ញា...
បរទេស៖ YouTuber និងជាសប្បុរសជន លោក MrBeast បានចេញមុខតបតទៅនឹងការរិះគន់ បន្ទាប់ពីលោកបានចំណាយ ប្រាក់ជិត ១០លានដុល្លារ ដើម្បីសាងសង់ភូមិមួយនៅក្នុងប្រទេសហ្គាណា (Ghana) ក្នុងគោលបំណងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារខុសច្បាប់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Yahoo ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។ យោងតាមវីដេអូថ្មីបំផុតរបស់លោក គម្រោងភូមិដែលអាចទ្រទ្រង់ខ្លួនឯងបាន (Self-sustaining village) នេះ...
ញូវយ៉ក៖ មិនដល់មួយខែផងបន្ទាប់ពីភាគចុងក្រោយនៃកម្មវិធីជជែកកម្សាន្តពេលថ្ងៃរបស់ខ្លួនត្រូវបានចាក់ផ្សាយ តារាចម្រៀងម្ចាស់ពានរង្វាន់ Grammy អ្នកនាង Kelly Clarkson បានបង្ហាញវត្តមានជាសាធារណៈ ជាមួយនឹងម៉ូដសក់ខ្លីបំផុត ក្នុងរយៈពេលជាច្រើនឆ្នាំ អំឡុងពេលចូលរួមក្នុងកម្មវិធី “Today” កាលពីថ្ងៃទី២១ ខែកញ្ញា។ម្ចាស់បទចម្រៀងដ៏ល្បី “Breakaway” រូបនេះ បានបង្ហាញសញ្ញានៃការបើកទំព័រជីវិតថ្មី តាមរយៈម៉ូដសក់កាត់ខ្លីត្រឹមចង្កា (Bob Haircut)។ ទោះបីជា Clarkson...
បរទេស៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់ អន្តរជាតិ (FIFA) លោក Gianni Infantino បានរៀបរាប់លម្អិតពីផែនការ កែទម្រង់ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកមួយនេះ នៅក្នុងលិខិតមួយដែលផ្ញើជូនសមាគមសមាជិកទាំង ២១១ និងសមាជិកក្រុមប្រឹក្សា FIFA នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Press Association។ លោក Infantino កំពុងរងសម្ពាធយ៉ាងខ្លាំង ឱ្យចុះចេញពីតំណែង បន្ទាប់ពីលោកត្រូវបានបង្ខំឱ្យបោះបង់ ចោលផែនការលក់ភាគហ៊ុន...
ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការកូរ៉េខាងជេីង (KCNA) បានរាយការណ៍ថា កូរ៉េខាងជេីង បានធ្វើការសាកល្បងនូវអ្វីដែលខ្លួនហៅថា «ប្រព័ន្ធអាវុធប្រយុទ្ធថ្មី» នៅក្នុងការបាញ់សាកល្បងមីស៊ីល លើកចុងក្រោយកាលពីថ្ងៃអាទិត្យ ដោយមានវត្តមានរបស់មេដឹកនាំកំពូលរបស់ខ្លួន ចូលរួមសង្កេតដោយផ្ទាល់។ របាយការណ៍នោះបានបញ្ជាក់ថា លោក គីម ជុងអ៊ុន អគ្គលេខាធិការ នៃគណបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋកូរ៉េខាងជេីង បានហៅការសាកល្បងនេះថា ជា «ការបង្ហាញដ៏គួរឱ្យចាប់អារម្មណ៍ នៃបច្ចេកវិទ្យាការពារជាតិដ៏ទំនើបបំផុត...
ភ្នំពេញ ៖នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូWT បានអនុញ្ញាតដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីតេក្វាន់ដូ WT ជម្រើសជាតិកម្ពុជា និងជាអត្តពលិកក្រសួងមហាផ្ទៃ ចូលជួបសម្តែងការគួរសម មុនចេញទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាទ្វីបអាស៊ី លើកទី២០ ឆ្នាំ២០២៦ (The 20th...
កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ការបង្ហោះសារនៅលើបណ្តាញសង្គម Twitter ការបរាជ័យនៃបទចម្រៀងទោលថ្មីៗរបស់សមាជិកក្រុមតារាចម្រៀងនារី កូរ៉េខាងត្បូងBLACKPINK បានបង្កឲ្យមានការជជែកវែកញែកយ៉ាងផុសផុលនៅលើបណ្តាញសង្គម អំពីអ្វីដែលគេហៅថា ការធ្លាក់ចុះ នៃប្រជាប្រិយភាពរបស់ក្រុមនេះ។ ថ្មីៗនេះ សមាជិកក្រុមតារាចម្រៀងនារី កូរ៉េខាងត្បូង BLACKPINK បានចេញផ្សាយបទចម្រៀងទោលជាបន្តបន្ទាប់។ទោះជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលនៃការចេញផ្សាយបទចម្រៀងទាំងនោះ តួលេខនៃការស្ដាប់បានក្លាយជាប្រធានបទដ៏ក្តៅគគុកក្នុងចំណោមអ្នកគាំទ្រ ដែលនាំឲ្យមានការចំអកដល់សមាជិកក្រុម។ គណនីធំៗនៅលើបណ្តាញសង្គម X បានចែករម្លែកតួលេខនៃការស្ដាប់សម្រាប់បទចម្រៀងថ្មីៗរបស់សមាជិកក្រុម...
បរទេស៖ ព្រះអង្គម្ចាស់ William និងព្រះនាង Kate Middleton បានលេចធ្លោឡើងជាគូស្វាមីភរិយាដ៏មានឥទ្ធិពលបំផុតប្រចាំរាជវង្សអង់គ្លេស ខណៈដែលប្រជាប្រិយភាព និងការគាំទ្រពីសាធារណជនចំពោះព្រះនាង Kate ត្រូវបានគេប្រៀបធៀបទៅនឹងអតីតព្រះនាង Diana ។ នេះបើយោងតាមការលើកឡើងរបស់អ្នកជំនាញកិច្ចការរាជវង្ស ។អ្នកស្រី Helena Chard អ្នកសារព័ត៌មាន និងជាអ្នកថតរូបជនជាតិអង់គ្លេស បានប្រាប់សារព័ត៌មាន Fox News...
ចិន ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលអាជ្ញាធរផ្នែកបុរាណវិទ្យា ក្នុងតំបន់បានផ្ញើទៅកាន់កាសែត Global Times កាលពីថ្ងៃអាទិត្យថា អ្នកបុរាណវិទូជនជាតិចិនបានរកឃើញផ្នូររាជវង្សកម្រិតខ្ពស់មួយដែលមានតាំងពីចុងសម័យកាលរដ្ឋចម្បាំង (៤៧៥ ដល់ ២២១ មុនគ.ស.) នៅខេត្ត Shaanxi ភាគពាយព្យប្រទេសចិន អាចជាកន្លែងបញ្ចុះសពរបស់ព្រះមហេសី Huayang ជាជីដូនចិញ្ចឹមរបស់អធិរាជ ឈិន ស៊ី ហួង...