ជប៉ុន៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាម បានទទួលប្រាក់រង្វាន់ពីសហព័ន្ធ កីឡាបាល់ទាត់ជាតិ បន្ទាប់ពីពួកគេទទួលបានកៅអីទៅកាន់វគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) នៅប្រទេសជប៉ុន តាមរយៈលទ្ធផលស្មើគ្នាជាមួយគូប្រជែងក្នុងតំបន់គឺប្រទេសថៃ។ ក្រុមនេះបានឡើងទៅកាន់វគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃកីឡាអាស៊ីជាលើកទី ៣ប្រវត្តិសាស្ត្រ បន្ទាប់ពីប្រកួតស្មើគ្នាដោយលទ្ធផលស្មើ ០ ទល់នឹង០ ជាមួយក្រុមបាល់ទាត់នារីជម្រើសជាតិថៃក្នុងពូល...
ជប៉ុន ៖ ក្រុមអ្នកត្រួតពិនិត្យបានឲ្យដឹងថា កីឡាការិនីវាយសីជនជាតិថៃ នាង Pitchamon Opatniputh បានក្លាយជាករណីដំបូងគេដែលត្រូវបានរកឃើញថា នាងបានប្រើប្រាស់សារធាតុហាមឃាត់ក្នុងកីឡា (Doping) ក្នុងព្រឹតិ្តការណ៍ការប្រកួតកីឡាអាស៊ី អៃឈី-ណាហ្គោយ៉ា លើកទី២០ ឆ្នាំ២០២៦ “The 20th Asian Games Aichi-Nagoya 2026” នៅទីក្រុងណាហ្គោយ៉ា ប្រទេសជប៉ុន...
ទីក្រុងឡុងដ៍ ៖យោងតាមការ ចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ថ្មីៗនេះ តារាចម្រៀងនាង Lisa របស់ក្រុមតារាចម្រៀងនារី កូរ៉េខាងត្បូង BLACKPINK ត្រូវបានអ្នកគាំទ្រប្រទះឃើញនៅសាធារណៈ ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមមួយចំនួនយល់ថា នេះជាការណាត់ជួបគ្នារវាងនាង និងមិត្តប្រុសរបស់នាង។ នាង Lisa បានជាប់ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហាជាមួយតារាសម្តែងជនជាតិថៃឈ្មោះ “Blue” Pongtiwat Tangwancharoen បន្ទាប់ពីត្រូវបានគេឃើញនៅជាមួយគ្នាមួយចំនួនលើក។...
អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ឈុតអាវក្នុងបែបសិចស៊ីរបស់ តារាចម្រៀង និងជាតារាសម្តែងជនជាតិជប៉ុន Sakura សមាជិកក្រុម LE SSERAFIM ដែលនាងបានស្លៀក ក្នុងពិធីបុណ្យតន្ត្រីមួយនៅ អាមេរិកនាពេលថ្មីៗនេះ កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុក នៅលើបណ្តាញសង្គម ចំពេលមានការរិះគន់មួយចំនួននាពេលកន្លងមក។ ឈុតសម្តែងដ៏សិចស៊ីរបស់តារាចម្រៀងជនជាតិជប៉ុន Sakura Miyawaki បានក្លាយជាប្រធានបទនៃការជជែកវែកញែកនៅលើអ៊ីនធើណេត។ ក្នុងអំឡុងពេលនៃការធ្វើដំណើរប្រគំតន្ត្រីរបស់ពួកគេ ក្រុមតារាចម្រៀងកូរ៉េខាងត្បូង...
កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ការបង្ហាញខ្លួនរបស់តារាចម្រៀង លោក Jungkook សមាជិកក្រុម BTS) នៅព្រលានយន្តហោះថ្មីៗនេះ ត្រូវបានអ្នកលេងបណ្តាញសង្គមភ្ជាប់ទៅនឹងពាក្យចចាម អារ៉ាមដែលកំពុងផ្ទុះឡើងអំពីទំនាក់ទំនង ស្នេហារបស់លោកជាមួយតារាចម្រៀង នាង Winter សមាជិកក្រុម Aespa ។ ថ្មីៗនេះ ក្រុមតារាចម្រៀងបរុស BTS...
ទីក្រុងប៉ារីស៖កាលពីថ្ងៃចន្ទ លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានស្នើឲ្យមានការពិគ្រោះយោបល់ ជាមួយសហព័ន្ធសមាជិក ដើម្បីធ្វើកំណែទម្រង់ដំណើរការ សម្រេចចិត្តរបស់ស្ថាប័នគ្រប់គ្រងបាល់ទាត់ ពិភពលោកមួយនេះ ចំពោះការស្នើនេះត្រូវបានធ្វើឡើង តាមរយៈលិខិតមួយដែលផ្ញើទៅកាន់សមាគមសមាជិកទាំង ២១១ ហើយត្រូវបានទីភ្នាក់ងារព័ត៌មាន AFP ទទួលបាន។ លោក Infantino បានសរសេរថា ខ្ញុំនឹងស្នើឲ្យក្រុមប្រឹក្សាបង្កើត យន្តការពិគ្រោះយោបល់ដោយផ្ទាល់...
ទីក្រុងNagoya ៖ គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ប្រទេសកម្ពុជាដណ្តើម បានមេដាយសំរិទ្ធ ៤ គ្រឿងឈរ ចំណាត់ថ្នាក់លេខ ១៩ ខណៈប្រទេសចិន ដណ្តើមបានមេដាយមាសចំនួន ២៣ គ្រឿងឈរចំណាត់ថ្នាក់កំពូល តារាងមេដាយក្នុងព្រឹតិ្តការណ៍ការប្រកួតកីឡាអាស៊ី អៃឈី-ណាហ្គោយ៉ា លើកទី២០ ឆ្នាំ២០២៦ “The 20th Asian...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាគ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta បានបង្ហាញការប្តេជ្ញាចិត្តថា នឹងមិនបោះបង់ កីឡាករ Noni Madueke ឡើយនាខែមករាខាងមុខប៉ុន្តែ យ៉ាងណាក្តី នឹងធ្វើការសម្រេចចិត្តចុងក្រោយមួយ។ ខ្សែប្រយុទ្ធស្លាបអង់គ្លេសរូបនេះបច្ចុប្បន្នកំពុងទាក់ចិត្តក្លឹបធំៗជាច្រើននៅអឺរុបបូករួមទាំង Juventus និង AT Madrid ផងដែរដូច្នេះមិនមានអ្វី...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបមាន់ខ្នាយមាស Spurs បានត្រៀមកញ្ចប់ទឹកប្រាក់ ដ៏ច្រើនសំបើមមួយ ដើម្បីអាចនាំយកកីឡាករ ឆ្នើមម្នាក់មកចូលរួមក្លឹប នៅខែមករាខាងមុខ។ កីឡាករ Morgan Gibbs White ដែលបច្ចុប្បន្នមានតម្លៃប្រហែលជា១២៥លានផោន គឺគោលដៅធំរបស់ក្លឹប ក្រោមការដឹកនាំរបស់លោក Roberto De Zerbi ប៉ុន្តែជឿជាក់ថានឹងអាចធ្វើឡើង តាមរយៈការដោះដូរកីឡាករផងដែរ។...
ភ្នំពេញ៖សហព័ន្ធកីឡាហាប់គីដូកម្ពុជានាថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំប្រឡងដំឡើងខ្សែក្រវាត់ និងលិខតបញ្ជាក់ខ្សែក្រវាត់ខ្មៅដល់កីឡាករ-កីឡាការិនីកីឡាហាប់គីដូ ៤៧ នាក់ ក្លឹបហាប់គីដូអូឡាំពិក ក្លឹបហាប់គីដូឥន្រ្ទីយ៍ សមាគមកីឡាហាប់គីដូក្រសួងមហាផ្ទៃ ក្លឹបម៉ាស្ទ័រសេង ងក្លឹបធីណាហាប់គីដូនៅសាលហ្វឹកហាត់ ក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិកកម្ពុជា ។ លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូ និង...