ញូវយ៉ក៖ការសិក្សាស្រាវជ្រាវបានបង្ហាញថា ការទទួលទានអាហារ កែច្នៃជាច្រើនមុខរួមទាំងនំក្រអូប បង្អែម សូកូឡា និងប៊ឺហ្គឺអាចបង្កើនហានិភ័យ នៃការស្លាប់ដោយសារជំងឺបេះដូងរហូតដល់៩ភាគរយឯណោះ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យញូវយ៉កបាន ប្រើទិន្នន័យពីការសិក្សាលើមនុស្សវ័យកណ្តាល ៣០០៣ នាក់ដើម្បីពិនិត្យតួនាទីនៃអាហារកែច្នៃលើជំងឺ សរសៃឈាមបេះដូង។ ក្រុមស្រាវជ្រាវបានរកឃើញថា ការប្រើប្រាស់អាហារកែច្នៃជ្រុលខ្ពស់ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនៃជំងឺបេះដូង ហើយវាកាន់តែអាក្រក់អ្នកញ៉ាំកាន់តែច្រើន។ លោក Filippa Juul អ្នកដឹកនាំការស្រាវជ្រាវបាននិយាយថា ការរកឃើញរបស់យើងបន្ថែមនូវភស្តុតាងបង្ហាញពីគុណប្រយោជន៍សម្រាប់សរសៃឈាមបេះដូង...
បរទេស៖យន្តហោះទម្លាក់គ្រាប់អាមេរិក B-2 មួយគ្រឿង និងយន្តហោះចម្បាំង F-35 របស់កងកម្លាំងជើងអាកាសន័រវេស បានធ្វើសមយុទ្ធពេលយប់មួយ នៅជិតតំបន់រង្វង់តំបន់អាក់ទិក នេះបើតាមការប្រកាសឲ្យដឹងពីកងទ័ព ជើងអាកាសអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ។ យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ ដែលមកពីមូលដ្ឋានទ័ពអាកាស Whiteman រដ្ឋមីស៊ូរីនោះ បានហោះហើរពីព្រលានយន្តហោះ Lajes Field រដ្ឋអារីហ្សូណា និងចូលរួមជាមួយយន្តហោះចម្បាំងបំបាំងកាយ F-35 របស់កងទ័ពជើងអាកាសន័រវេស។...
ភ្នំពេញ ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១៖ EZECOM ក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណែតលំដាប់ខ្ពស់នៅកម្ពុជា បានបង្កើតវិធីសាស្ត្រថ្មីផ្តល់ជូនដល់ អតិថិជនក្នុងការចុះឈ្មោះជាវ សេវាតាមរយះវែបសាយ ដោយអតិថិជនអាចប្រើប្រាស់ ប្រតិបត្តិការនេះពីផ្ទះរបស់ខ្លួនមិនចាំបាច់ចេញក្រៅ ក្នុងគោលបំណង កាត់បន្ថយហានិភ័យជំងឺកូវីដ-១៩។ គំនិតផ្តួចផ្តើមចុងក្រោយបំផុតនេះរបស់ក្រុមហ៊ុន EZECOM ដែលចាប់ផ្តើមក្នុងខែមីនា ឆ្នាំ២០២១ ត្រូវបានដាក់ដំណើរការដើម្បីជួយឱ្យអតិថិជន និងអតិថិជននាពេលអនាគតរបស់ក្រុមហ៊ុន មានសុវត្ថិភាពក្នុងគ្រាដែលមានការរាតត្បាត ជំងឺដ៏កាចសាហាវនេះ។...
ក្រុមនាំមុខកំពូល តារាងលីគកំពូល អង់គ្លេស Manchester City បានដាក់ការចាប់អារម្មណ៍ លើកីឡាករសញ្ជាតិ ប្រេស៊ីល វ័យ១៧ឆ្នាំ Kayky និងចង់នាំយកមកអង់គ្លេស ដែលតម្លៃកំណត់ ប្រមាណ២១,៥លានផោន។ Kayky ត្រូវបានបណ្ដុះ ចេញពីយុវជនរបស់ Fluminese ដែលជាក្លឹបធ្លាប់ផលិត បានកីឡាករល្អៗជាច្រើន ដូចជា Marcelo របស់...
ការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា ថ្នាំ Viagra ក៏អាចជួយអោយបុរសមានអាយុវែងបានដែរ ខណៈថ្នាំគ្រាប់ពណ៌ខៀវ ជួយពន្យារអាយុជីវិត និងការពារការគាំងបេះដូង ចំពោះបុរសដែលមានជំងឺសរសៃ ឈាមបេះដូងទៀតផង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ អ្នកស្រាវជ្រាវ បានធ្វើតេស្តិ៍ថ្នាំ ដែលជារឿយៗ ត្រូវបានគេហៅថា ថ្នាំគ្រាប់ពណ៌ខៀវ លើបុរសមាន ជំងឺសរសៃ ឈាម បេះដូង...
រ៉ង់ហ្គូន៖ យោធាមីយ៉ាន់ម៉ា បានចោទប្រកាន់ ក្រុមបាតុករប្រឆាំង នឹងរបបយោធា អំពីការដុតបំផ្លាញ និងអំពើហឹង្សានៅពេល ដែលបណ្តាប្រទេស លោកខាងលិច បានដាក់ទណ្ឌកម្ម បន្ថែមទៀតលើបុគ្គល និងក្រុមដែលជាប់ទាក់ទងនឹងរដ្ឋប្រហារ កាលពីខែមុន និងការបង្ក្រាបដ៏ឃោរឃៅ មួយប្រឆាំងក្រុមអ្នកតវ៉ា ។ អ្នកនាំពាក្យរបបយោធា លោក Zaw Min Tun បានលើកឡើងថា...
បរទេស ៖ កងទ័ពជើងទឹក សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ កំពុងតែស្វះស្វែងរកក្រុមហ៊ុន ផលិតនានា ឲ្យជួយបំពាក់មីស៊ីល វាយប្រហារលឿន ជាងសម្លេងលើនាវាពិឃាត បំបាំងកាយ ប្រភេទ Zumwalt ទាំង៣គ្រឿងរបស់ខ្លួន ។ កម្មវិធីប្រព័ន្ធយុទ្ធសាស្ត្រ របស់កងទ័ពជើងទឹកអាមេរិក បានធ្វើការជូនដំណឹង នៅលើគេហទំព័ររដ្ឋាភិបាល កាលពីសប្ដាហ៍មុន ស្តីពីការប្រកាសស្វែង រកក្រុមហ៊ុននានា...
បរទេស ៖ របាយការណ៍រដ្ឋាភិបាល អាមេរិកមួយ ដែលចេញផ្សាយ នៅថ្ងៃចន្ទសប្ដាហ៍នេះ បាននិយាយាថា ការជំរុញរបស់ក្រសួង ការពារជាតិ ឲ្យសម្រេចបានអាវុធលឿន ជាងសម្លេងនោះ គួរតែធ្វើការកំណត់តួនាទីនិងភារកិច្ច របស់មន្ត្រី ទាំងឡាយ នៅក្នុងជួរថ្នាក់ដឹកនាំ ។ ការិយាល័យគណនេយ្យភាព រដ្ឋាភិបាល បានធ្វើការកត់សម្គាល់ថា ការអភិវឌ្ឍអាវុធលឿន ជាងសម្លេង និងបច្ចេកវិទ្យា...
ប្រភពនៅអេស្ប៉ាញ បានអះអាងថាខ្សែប្រយុទ្ធ Cristiano Ronaldo នឹងចាកចេញពី Juventus ភ្លាមតែម្ដង ប្រសិនបើទទួលការហៅពីក្លឹប Real Madrid ។ បន្ទាប់ពីបរាជ័យនៅ Champions League ហើយក្នុងលីគកាន់តែឆ្ងាយពីក្រុមកំពូលតារាងទៀតនោះ ស្រាប់តែមានដំណឹងថាក្លឹប Juventus ទំនងជាមិនអាចរក្សា Ronaldo ទៀតទេ ព្រោះរូបគេមកប៉ុន្មានរដូវកាលមកនេះ មិនទាន់សម្រេចគោលដៅក្លឹបឡើយ។...
ជាមួយនឹងចំណុចខ្លាំងដូចជា ធន់ ងាយស្រួលប្រើប្រាស់ និងស៊ីសាំងតិច ម៉ូតូ Super Cub តែងតែជាម៉ូតូដ៏អស្ចារ្យ បំផុតមួយ ក្នុងប្រវត្តិសាស្ត្ររបស់ Honda។ វាត្រូវបានដាក់លក់នៅច្រើនជាង ១៦០ប្រទេស ហើយត្រូវបានផលិតច្រើនជាង ១០០លានគ្រឿង ឯណោះ។ ថ្មីៗនេះ ម៉ូតូ Honda Super Cub C90...