បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថា សម្តេចសង្ឃ Pope Francis បានធ្វើដំណើរមកដល់ប្រទេសអ៊ីរ៉ាក់ ហើយនៅក្នុងដំណើរ ទេស្សនកិច្ចជាប្រវត្តិសាស្ត្រ និង ក៏ជាដំណើរទស្សនកិច្ចលើកដំបូង ចាប់តាំងតែពីពេលមានការរាតត្បាត នៃកូវីដផងដែរ។ ទោះបីក្នុងស្ថានភាព ប្រថុយប្រថាន ដោយសារតែបញ្ហារាតត្បាត នៃកូវីដនិងការរឹតបន្តឹងសន្តិសុខក្តី ប៉ុន្តែវាមិនបានធ្វើឲ្យសម្តេចសង្ឃ ដែលមានព្រជន្ម៨៤ឆ្នាំរូបនេះ មានក្តីព្រួយបារម្ភខ្លាំង...
បរទេស ៖ ប្រទេសចិននៅថ្ងៃនេះ បានប្រកាសអំពីផែនការ ក្នុងការចំណាយទៅលើវិស័យ ការពារជាតិ សម្រាប់ឆ្នាំក្រោយដល់ទៅ៦,៨ភាគរយ ទោះបីជារដ្ឋាភិបាល កំពុងជាប់បំណុលយ៉ាងច្រើន នៅក្នុងសម័យកូវីដ នេះក៏ដោយ។ នៅក្នុងរបាយការណ៍ ដែលត្រូវបានចេញផ្សាយ ដោយអជ្ញាធរគ្រប់គ្រង់ កិច្ចការងារថវិកាថ្នាក់ជាតិ នៅថ្ងៃសុក្រទី៥ ខែមិនានេះបានប្រកាសថាចិន នឹងចំណាយលុយ សរុបប្រមាណជា១,៣៥៥ទ្រីលានយ័ន ឬប្រមាណជា២១០ពាន់លានដុល្លារ សម្រាប់វិស័យការពារជាតិនៅឆ្នាំក្រោយ២០២២ ។...
ហ្វារពន្លឺសិល្បៈ ជាសមាគមមិនរកប្រាក់ចំណេញ មានទីតាំងនៅខេត្តបាត់ដំបង ដែលជាស្ថាប័ន ដែលបានបង្កើតសិល្បៈសៀកដ៏ល្បីល្បាញ លំដាប់ថ្នាក់ពិភពលោក។ យើងនឹងប្តេជ្ញា សម្រេចនូវបេសកម្មដ៏អស្ចារ្យមួយ ក្នុងឆ្នាំនេះ នាថ្ងៃអាទិត្យ ទី០៧ មីនា ម៉ោង៨:០០នាទីព្រឹកតនេះ។ សិល្បៈករ សៀកយើង នឹងធ្វើការសម្តែង នៅលើឆាករយៈពេល ២៤ម៉ោង និង១នាទី ដើម្បីបំបែកកំណត់ត្រា ឯតទគ្គកម្មពិភពលោក ទី១០...
តារាសម្ដែង Stephen Chow ឬទិនហ្វី គឺជាតារាសម្ដែង និងអ្នកផលិតរឿង ដែលបានសាងស្នាដៃច្រើន រាប់ភ្លេច ក្នុងវិស័យភាពយន្តហុងកុង ។ កេរ្តិ៍ឈ្មោះរបស់លោក ត្រូវបានល្បីខ្ចរខ្ចាយពេញ ទ្វីបអាស៊ីតាំងតែពីឆ្នាំ ១៩៨០ មកដល់ពេលបច្ចុប្បន្ន តាមរយៈភាពយន្តជាច្រើន ដែលលោកបានសម្ដែង និងផលិតកន្លងមក ។ គ្មានអ្វីត្រូវបដិសេធទេ ថាទិនហ្វីជាតារាកំប្លែង ដែលតែងផ្ដល់នូវសំណើចដល់មនុស្ស...
វីរបុរសកីឡាករ Carlito បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល បន្ទាប់ពីបានបង្ហាញមុខជាថ្មី លើសង្វៀន WWE ក្នុងកម្មវិធី Royal Rumbel កាលពីខែមុន។ ក្រុមអ្នកគាំទ្របាននាំគ្នាបើកភ្នែកធំៗ ពេលឃើញCarlito ប្រែងរូបរាងសាច់ដុំធំ ជាងមុខ ខណៈមានវ័យ៤១ឆ្នាំទៅហើយ ។ អ្នកកីឡាករដែលសក់សំពោងនិងចូលចិត្តហូបផ្លែប៉ោម បានចូលរួមជាមួយ WWE កាលពីឆ្នាំ២០០៣។ Carlito ត្រូវបានគេជាគូសត្រូវរបស់...
កីឡាករខ្សែប្រយុទ្ធប្រេស៊ីល Oscar ត្រូវបានគេដឹងថា កន្លងបានបំពេញតំណែង និងសមត្ថភាព បានយ៉ាងល្អឥតខ្ជោះ ពេលរស់នៅជាមួយនឹង Stamford Bridge មុនពេលដែលរូបគាត់ បានសម្រេចចិត្តចាកចេញ ទៅលេងនៅប្រទេសចិន។ អតីតកីឡាករខ្សែប្រយុទ្ធ របស់ក្លឹប Chelsea រូបនេះនៅសប្តាហ៍នេះ បានបង្ហាញអំពីបំណងចង់វិលត្រឡប់ មកកាន់ក្លឹបចាស់របស់ខ្លួន វិញក្រោយរយៈពេល៤ឆ្នាំ មកហើយដែរ ដែលរូបគាត់បានសម្រេចចិត្ត ចាកចេញពីទីនេះទៅលេង...
ស៊ីដនី ៖ អជ្ញាធរជាតិ ទទួលបន្ទូកកិច្ចការងារ ផ្សព្វផ្សាយ របស់អូស្ត្រាលីឬ SBS នៅថ្ងៃសុក្រនេះ បាននិយាយថា ខ្លួនបានសម្រេចចិត្តផ្អា កជាបណ្តោះអាសន្ននូវសេវា ទូរទស្សន៍ផ្សព្វផ្សាយ របស់ចិន CGTN និង CCTV ផងដែរ បន្ទាប់ពីបានទទួលនូវការទិះតៀន ពាក់ព័ន្ធទៅ នឹងបញ្ហាសិទ្ធមនុស្ស។ អ្នកនាំពាក្យ របស់...
ស៊ីដនី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ថា រលកយក្សស៊ូណាមិ បានព្រមានសម្រាប់ដែនដីកោះ Norfolk របស់ប្រទេសអូស្ត្រាលី នៅល្ងាចថ្ងៃសុក្រនេះ បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏ខ្លាំង បានកើតឡើងនៅភាគឦសាន នៃប្រទេសណូវែលសេឡង់ ។ ដែនកោះ Norfolk គឺមានចម្ងាយប្រមាណ១.៤៥០គីឡូម៉ែត្រ ស្ថិតនៅភាគខាងកើត នៃដែនដីគោក របស់ប្រទេសអូស្ត្រាលី និងមានចម្ងាយ១.១០០គីឡូម៉ែត្រ ស្ថិតនៅភាគនីរតី...
បរទេស ៖សហរដ្ឋអាមេរិកនិង ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ នឹងចាប់ផ្តើមសហសមយុទ្ធយោធា នៅថ្ងៃចន្ទ ប៉ុន្តែការហ្វឹកហាត់នោះ អាចនឹងបន្ថយទំហំដោយសារតែការរាតត្បាត នៃមេរោគកូរ៉ូណា។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង News 1 និងយុនហាប់ បានរាយការណ៍នៅពេលថ្មីៗនេះថា ប្រភពយោធារបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយប្រាប់ថា សមយុទ្ធយោធា ដែលនឹងបញ្ចប់នៅថ្ងៃទី១៨ ខែមីនានោះ នឹងត្រូវបានធ្វើឡើងក្នុងកម្រិតមួយស្រដៀងនឹងសមយុទ្ធ ដែលបានធ្វើឡើងនៅក្នុងខែសីហាឆ្នាំមុនដែរ។ ប្រភពយោធាកូរ៉េបាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកថា...
ទីក្រុងឡុង៖ ការសិក្សាមួយបង្ហាញថា វត្ថុធាតុដើមចាំបាច់សម្រាប់ជីវិត នៅលើផែនដីរួមទាំងរូបធាតុសរីរាង្គ និងទឹកត្រូវបានគេរកឃើញ នៅលើផ្ទៃអាចម៍ផ្កាយជាលើកដំបូងនេះ ជាចំណុចមួយដែលអាចឲ្យសរសេរឡើងវិញ ពីប្រវត្តិនៃជីវិតនៅលើភពផែនដីរបស់យើង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកវិទ្យាសាស្ត្រផ្នែកភព មកពីសាកលវិទ្យាល័យ Royal Holloway នៃទីក្រុងឡុង បានពិនិត្យធូលីមួយគ្រាប់ បានវិលត្រឡប់មកផែនដីវិញ ពីអាចម៍ផ្កាយ ឬផ្កាយព្រះគ្រោះ Itokawa ដោយទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA)ជាផ្នែកមួយនៃបេសកកម្ម...