លោក Pele អតីតកំពូលកីឡាករ បាល់ទាត់ពិភពលោក ទទួលបានការចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ ក្នុងថ្ងៃនេះ នៅឯប្រទេសប្រេស៊ីល នេះបើយោងតាមការ ចុះផ្សាយរបស់ France 24 ។ ក្រោយទទួលបានការចាក់វ៉ាក់សាំង លោកមានសេចក្ដីសប្បាយរីករាយខ្លាំង ដែលមិនអាចបំភ្លេចបាន តែលោកក៏នៅតែបន្តក្រើនរំលឹក ដល់មនុស្សគ្រប់គ្នា ឲ្យបន្តអនុវត្តវិធានការ ទប់ស្កាត់ជំងឺខាងលើឲ្យបានតឹងរ៉ឹងដដែល ទៅតាមប្រទេសរៀងៗខ្លួន ។...
តារាឆ្នើមកីឡាករខ្សែប្រយុទ្ធប៉ទុយហ្គាល់ CR7 ទោះបីជាមានអាយុ៣៦ឆ្នាំ ទៅហើយនោះប៉ុន្តែមកដល់ពេលនេះនៅតែមានឈ្មោះជាកីឡាករ ខ្សែប្រយុទ្ធល្អបំផុតនៅក្នុងតំបន់អ៊ឺរ៉ុបនិង លីគធំបំផុតទាំង៥ផងដែរ។ កីឡាកររូបនេះនៅតែអាចស៊ុតបាន១គ្រាប់ បន្ថែមទៀតនៅក្នុងការប្រកួតយប់មិញ យកជ័យជំនះលើក្រុម Spezia ក្នុងលទ្ធផល៣ទល់នឹង០ ដោយក្នុងនោះក៏មានការស៊ុតបញ្ចូលទីដោយកីឡាករ Morataកីឡាករ Chiesa និងនៅនាទីទី៨៣ដោយកីឡាករ CR7ផងដែរ។ មួយគ្រាប់នេះបានធ្វើឲ្យ CR7 បានធ្វើឲ្យកីឡាកររូបនេះបំបែកកំណត់ត្រាថ្មីមួយទៀតគឺ ជាគ្រាប់បាល់ទី២០សម្រាប់រដូវកាលនេះហើយក៏ជារដូវកាលទី១២ ជាប់គ្នាហើយដែលកីឡាករអាចរកគ្រាប់ បាល់បានច្រើនជាង២០គ្រាប់ដែលមិនមានកីឡាកររូបណាធ្វើបាននៅឡើយ៕...
រ៉ូម៖ ចេតិយមួយត្រូវបានសាងសង់ កាលពី ២ សហវត្សមុនសម្រាប់ព្រះចៅ អធិរាជរ៉ូម៉ាំងទីមួយគឺព្រះអង្គ Augustus នៅទីបំផុតបានបើកជាសាធារណៈឡើងវិញ បន្ទាប់ពីបិទចោល១៤ ឆ្នាំ និងគម្រោងជួសជុលក្នុងទឹកប្រាក់១២,២៥ លានដុល្លារនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ វិមានបុណ្យសពបានចំណាយពេល ៥ ឆ្នាំដើម្បីស្តារឡើងវិញ និងធ្វើឲ្យមានសុវត្ថិភាពមុនពេលត្រូវបានបើកឲ្យប្រើប្រាស់ជាសាធារណៈរួមទាំងការយកសំរាម និងឈូសឆាយដើមឈើជុំវិញ។ នៅខាងលើមជ្ឈមណ្ឌលប្រវត្តិសាស្ត្រនៃទីក្រុងរ៉ូម ផ្នូរបុរាណនេះធ្លាប់ត្រូវបានគេប្រើជាចំណុចសំឡេងងមើលយោធា និងធ្វើជាពិធីជប់លៀងដ៏ខ្ជះខ្ជាយនៃរាជវង្សរ៉ូម៉ាំង។ កន្លែងនោះបានបាក់បែក ដើមឈើដុះចេញពីជញ្ជាំង...
អង់គ្លេស៖អ្នកវិទ្យាសាស្រ្តបានប្រើប្រាស់ប្រព័ន្ធឌីជីថលជាមួយម៉ាស៊ីនស្កេនកាំរស្មីអ៊ិច ដើម្បីលាតត្រដាងលិខិតសម័យបុរាណមួយ ដោយសាឆរតែធ្វើការបិទត្រាជាលើកដំបូងកាលពី ៣០០ ឆ្នាំមុន ហើយនៅតែមិនអាចបើកចាប់តាំងពីលិខិតត្រូវបានអានជាលើកដំបូងនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ដោយប្រើម៉ាស៊ីនស្កេនកាំរស្មីអ៊ិចដែលមានថាមពលខ្លាំង ក្រុមការងារមកពីសាកលវិទ្យាល័យ Queen Mary នៃទីក្រុងឡុងបានពិនិត្យអក្សរត្រូវបានបិទដោយប្រើដំណើរការអក្សរបិទទ្វារ ហើយនេះពាក់ព័ន្ធនឹងការបត់ និងធានាសន្លឹកក្រដាសរាបស្មើដើម្បីក្លាយជាស្រោមសំបុត្រផ្ទាល់ខ្លួន។ការពិសោធន៍ដំបូងបង្អស់របស់វាអនុញ្ញាតឲ្យមើលសារណាពីការប្រមូលសារមន្ទីរប្រៃសណីយ៍ហូឡង់អានដោយមិនធ្វើឲ្យខូចក្រដាស ឬបំបែកត្រា។ លិខិតនោះចុះថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ១៦៩៧ គឺជាសំណូមពររបស់លោកJacques Sennacquesដល់បងប្អូនជីដូនមួយរបស់លោកជាអ្នកជំនួញជនជាតិបារាំងនៅទីក្រុងឡាអេដើម្បីសុំសេចក្តីជូនដំណឹងមួយច្បាប់សម្រាប់ការស្លាប់របស់បុរសម្នាក់ទៀត។អ្នកស្រាវជ្រាវធ្វើការសិក្សានិយាយថា បច្ចេកទេសថ្មីនេះនឹងអនុញ្ញាតឲ្យអ្នកប្រវត្តិសាស្រ្តសិក្សាអត្ថបទនៃឯកសារប្រវត្តិសាស្ត្រដែលបិទជិតដោយមិនធ្វើឲ្យខូចប្រព័ន្ធដែលធានាសុវត្ថិភាព។ ម៉ាស៊ីនស្កេន...
យោងតាមការបានព្រមាន ជាផ្លូវការមួយថា យន្តអគ្គិសនីកូនកាត់ អាចប្រើប្រាស់ ប្រេងឥន្ធនៈ ច្រើនជាង៤ ដង តាមការកំណត់ របស់ក្រុមហ៊ុនផលិត ដែលធ្វើឲ្យម្ចាស់រថយន្ត ចំណាយទឹកប្រាក់ ជាមធ្យម ៤៦២ ផោនក្នុងមួយឆ្នាំច្រើនជាងការរំពឹងទុក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ អ្នកឃ្លាំមើលអ្នកប្រើប្រាស់ បានសាកល្បងម៉ូដែល កូនកាត់ដ៏មានប្រជាប្រិយភាព ចំនួន២២ម៉ូដែល ដោយអាចបើកបរ...
ព្រុចសែល ៖ កាលពីថ្ងៃអង្គារសហភាពអឺរ៉ុប (EU) បានដាក់ចេញវិធានការ រឹតត្បិតលើបុគ្គលរុស្ស៊ី ចំនួន ៤នាក់ ដែលទទួលខុសត្រូវ ចំពោះការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ នៅប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ អ្នកចុះបញ្ជីទាំង ៤នាក់គឺលោក Alexander Bastrykin ប្រធានគណៈកម្មាធិការ ស៊ើបអង្កេត របស់ប្រទេសរុស្ស៊ី...
ភ្នំពេញ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ – ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ ឈានមុខគេនៅកម្ពុជាជម្រុញពលរដ្ឋកម្ពុជា ឲ្យបន្តរក្សាគម្លាតសុវត្ថិភាព អំឡុងពេលការរាតត្បាតជាសកល នៃជំងឺកូវីដ១៩ ដោយមានផ្ដល់ទិន្នន័យអ៊ីនធឺណិតបន្ថែម សម្រាប់អតិថិជន នៅរាល់ពេលដែលពួកគេប្រើប្រាស់ ជម្រើសបញ្ចូលទឹកប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិក ណាមួយ។ អតិថិជនទាំងអស់ ដែលបញ្ចូលទឹកប្រាក់ក្នុងគណនីចំបងរបស់ពួកគេយ៉ាងតិចណាស់ ១ដុល្លា...
ព្រះអង្គម្ចាស់ Tunku Ismail ibni Sultan Ibrahim នៅរដ្ឋ Johor ប្រទេសម៉ាឡេស៊ី បានចាប់អារម្មណ៍ទិញយកក្លឹបបាល់ទាត់ Valencia ក្នុងប្រទេសអេស្ប៉ាញដែលកំពុងដុនដាបខ្លាំង។ សេដ្ឋីប្រាក់លានខាងលើនេះ គឺជាម្ចាស់ក្លឹប Johor Darul Takzim FC (Johor Tigers) ដែលជាក្លឹបខ្លាំងមួយនៅម៉ាឡេស៊ី ដែលឈ្នះជើងឯកសឹងរាល់ឆ្នាំទៅហើយ...
តូក្យូ៖ ប្រភពពីរដ្ឋាភិបាលជប៉ុន បានឲ្យដឹងនៅថ្ងៃអង្គារ ម្សិលមិញនេះថា ប្រទេសជប៉ុន បានរឹតត្បិតការដាក់ពង្រាយ យន្តហោះចម្បាំង ប្រឆាំង នឹងយន្តហោះយោធារបស់ចិន ចំពោះតែអ្នកដែលគំរាមកំហែង រំលោភដែនអាកាស របស់ប្រទេសនេះ ។ ប្រភពព័ត៌មានបានឲ្យដឹងថា ការផ្លាស់ប្តូរគោលនយោបាយ កើតឡើងនៅពេល ដែលក្រសួងការពារជាតិព្យាយាម ផ្លាស់ប្តូរពីការកៀរគរ យន្ដហោះសកម្មទៅការឃ្លាំមើលយ៉ាងសកម្មដោយបង្កើនធនធាន ដើម្បីប្រមូលផ្តុំការបណ្តុះបណ្តាល កម្រិតខ្ពស់បន្ថែមទៀត ដោយប្រើយន្តហោះបំបាំងកាយ...
សាជីវកម្មសភា Orbital (OAC) មានផែនការយក្សមួយ គ្រោងនឹងចាប់ផ្តើមសណ្ឋាគារ អវកាសដំបូងបង្អស់ នៅលើពិភពលោក ក្នុងគន្លងផែនដីទាបនាឆ្នាំ ២០២៥ខាងមុខនេះ ដោយសណ្ឋាគារលំដាប់ទី១ រួមមានភោជនីយដ្ឋាន រោងកុន ស្ប៉ា និងបន្ទប់សម្រាប់ភ្ញៀវ រហូតដល់៤០០ នាក់ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ផែនការនេះ ត្រូវបានបង្កើតឡើង ដោយសាជីវកម្មសភា...