បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាពលរដ្ឋអាមេរិកកាំងរាប់លាននាក់ត្រូវបានគេជឿជាក់ថា នឹងប្រឈមមុខទៅនឹងការបាត់បង់អត្ថប្រយោជន៍ក្រោមគោលការណ៍ អ្នកអត់ការងារធ្វើបន្ទាប់ពីបញ្ហានៃការជាប់គាំងគ្នារបស់អ្នកនយោបាយពាក់ព័ន្ធ ទៅនឹងកញ្ចប់ជំនួយថ្មី៩០០ពាន់លានដុល្លារ។ រំលឹកដែរថាមកដល់ពេលនេះប្រធានាធិបតី អាមេរិកលោក Donald Trump បានប្រកាសបដិសេធមិនព្រមចុះហត្ថលេខា ទៅលើច្បាប់ថ្មីដែលអាចអនុញ្ញាតិឲ្យកញ្ចប់ប្រាក់នេះអាចដំណើរការ បាននៅឡើយទោះ បីជាទាំងបក្សប្រជាធិបតេយ្យនិងសាធារណៈមិនព្រមទទួលយកសំណើរតាម ប្រធានាធិបតីរូបនេះក្តី។ កញ្ចប់ប្រាក់ដើម្បីស្តាសេដ្ឋកិច្ចអាមេរិក ដែលមានចំនួនសរុប១,៤ទ្រីលានដុល្លារត្រូវបានចុះហត្ថលេខាដោយបក្សទាំងពីររួចទៅហើយ ប៉ុន្តែលោកប្រធានាធិបតីបានព្យាយាមស្នើសុំឲ្យមានកញ្ចប់ប្រាក់ ក្នុងទំហំច្រើនជាងនេះនិងព្រមទាំងការកាត់បន្ថយទៅលើកញ្ចប់ប្រាក់សម្រាប់ជំនួយ ដល់បរទេសផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
ទីបំផុតព័ត៌មានគួរឲ្យទុកចិត្តមួយទៀត ដែលត្រូវបានចេញផ្សាយដោយ the Goal នៅថ្ងៃនេះបានបញ្ជាក់ហើយថាកីឡាករខ្សែប្រយុទ្ធ Mesut Ozil ដែលលេងឈ្មោះលេងនៅជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ទៅហើយនោះនឹងអាចស្វែងរកទ្រនំថ្មីបានហើយ។ ប្រភពដដែលបានបញ្ជាក់ទៀតថា Ozil នឹងអាចធ្វើដំណើរដោយ មិនមានតម្លៃខ្លួនទៅដល់ចូលរួមជាមួយនឹងក្លឹបតួកគី Fenerbahce យ៉ាងឆាប់បំផុតក្នុងខែមករា ខាងមុខនេះ ខណៈដែលក្លឹប យក្សតួកគីមួយនេះក៏បានអះអាងដែរថា ការដោះដូរនេះគឺកាន់តែខិតជិតដល់ការព្រមព្រៀងគ្នាចុងក្រោយមួយទៅហើយ។ គួរឲ្យដឹងដែរកីឡាករអាល្លឺម៉ង់រូបនេះមិនដែលបាន លេងឲ្យ...
វ៉ាស៊ីនតោន៖ សមាជិកសភាអាមេរិក នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានរារាំងការប៉ុនប៉ង ផ្លាស់ប្តូរកញ្ចប់ជំនួយ និងការចំណាយរបស់រដ្ឋាភិបាល ដែលមានទឹកប្រាក់ចំនួន ២,៣ ពាន់ពាន់លានដុល្លារ ដោយបដិសេធនូវការទាមទារ របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ចំពោះការផ្លាស់ប្តូរយ៉ាងទូលំទូលាយ និងបន្សល់ទុកផលប្រយោជន៍ សម្រាប់ជនជាតិអាមេរិករាប់លាននាក់ ដែលកំពុងប្រឈមនឹងហានិភ័យ។ ក្រុមអ្នកប្រជាធិបតេយ្យ នៅក្នុងសភាតំណាងរាស្ត្រ បានព្យាយាម បង្កើនការបង់ប្រាក់ដោយផ្ទាល់ ដល់ជនជាតិអាមេរិក...
បរទេស៖ យោងតាមការឲ្យដឹង ពីទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តកិច្ចព្រមព្រៀង មានទំហំទឹកប្រាក់១២៨,១លានដុល្លារ នៅក្នុងសប្ដាហ៍នេះ ដើម្បីលក់យន្តហោះ King Air Scorpion ចំនួន៣គ្រឿង ឲ្យទៅប្រទេសកាហ្សាក់ស្ថាន។ កិច្ចព្រមព្រៀងនោះ នឹងបំពេញសំណើពីរដ្ឋាភិបាល របស់ប្រទេសកាហ្សាក់ស្ថាន សុំទិញយន្តហោះ៣គ្រឿង ឧបករណ៍ស៊ើបការណ៍សម្ងាត់ ផ្នែកទំនាក់ទំនង Raytheon AST...
IU ត្រូវបានគេស្គាល់ច្បាស់ថា ជានារីចិត្តល្អ ចូលចិត្តធ្វើបុណ្យ ពិសេសតែងមានមុខផ្ដល់ជំនួយទៅកាន់កន្លែង ដែលត្រូវការជំនួយជានិច្ច។ ជាក់ស្ដែងដូចខែនេះ នាងបានឧបត្ថម្ភទឹកប្រាក់ផ្ទាល់ខ្លួនទៅកាន់ Child Fund Korea នូវទំហំទឹកប្រាក់ដ៏ច្រើន។ ដូច្នេះបើសរុបមកគិតត្រឹមតែឆ្នាំ ២០២០នេះ IU បរិច្ចាគលុយអស់ជិត ១ពាន់លានវ៉ុន (ប្រមាណ ៩០៣ ០០០ដុល្លារ) តែឯងទៅហើយសម្រាប់ជួយជាតិ។ តារាចម្រៀងទោលលំដាប់កំពូលរូបនេះ...
ឡុងដ៌៖ ចក្រភពអង់គ្លេស និងសហភាពអ៊ឺរ៉ុប បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏សំខាន់មួយ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានការចរចាយ៉ាងខ្លាំងអស់រយៈពេល ៩ ខែក្នុងចលនាមួយ ដែលទំនងជាផ្តល់នូវការធូរស្បើយដល់ក្រុមហ៊ុនផលិតរថយន្តជប៉ុន។ ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន បានគំរាមថានឹងចាកចេញពីប្រទេស ក្នុងករណីដែលគ្មានកិច្ចព្រមព្រៀង និងការដាក់ពន្ធគយ ១០ ភាគរយលើការនាំចេញទៅសហគមន៍អឺរ៉ុប។ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានកោតសរសើរ ចំពោះកិច្ចព្រមព្រៀងនេះដោយថាវាបានផ្តល់នូវភាពប្រាកដប្រជា សម្រាប់អាជីវកម្មរួមទាំងឧស្សាហកម្មរថយន្ត ខណៈពេលដែលអនុញ្ញាតឱ្យប្រទេសនេះ“...
បរទេស៖នាវាពិឃាត USS John McCain តាមសេចក្តីរាយការណ៍ បានធ្វើនូវអ្វីដែលកងទ័ពជើងទឹកសហរដ្ឋអាមេរិក ហៅថា ជាប្រតិបត្តិការសេរីភាពនាវាចរណ៍ នៅជិតក្រុមកោះ Con Dao ស្ថិតនៅដែនសមុទ្រចិនខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ សេចក្តីថ្លែងការណ៍មួយពីកងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយប្រាប់ដូច្នេះថា “នាវាបានធ្វើប្រតិបត្តិការតាមធម្មតា នៅក្នុងដែនសមុទ្រដែលវៀតណាមអះអាងកម្មសិទ្ធិ ដើម្បីប្រជែងនឹងការអះអាងកម្មសិទ្ធិដែនសមុទ្រនានា និងរក្សាការធ្វើដំណើរ ចូលនិងសេរីភាពនាវាចរណ៍ ស្របទៅតាមច្បាប់អន្តរជាតិ”។ កងទ័ពជើងទឹកនិយាយថា...
ក្នុងការប្រកួតនាពេលខាងមុខនេះ ក្រុមមេឃខៀវ Man City ក្រោមការដឹកនាំរបស់លោក Pep Guardiolaនឹងត្រូវខកខានកីឡាករ ខ្សែប្រយុទ្ធប្រេស៊ីល Gabriel Jesus ព្រមទាំងខ្សែការពារ Walker ផងដែរដោយសារតែពួកគេទាំងពីរនាក់ ទើបតែត្រូវបានធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩។ កាលពីយប់ថ្ងៃគ្រិស្តម៉ាកម្សិលមិញនេះ Man City បានធ្វើការសេចក្តីថ្លែងការណ៍គួរឲ្យភ្ញាក់ផ្អើលថាកីឡាករខ្សែប្រយុទ្ធJesus កីឡាករខ្សែការពារអង់គ្លេស Walker ព្រមទាំងសមាជិកបុគ្គលិករបស់ក្លឹបចំនួន២នាក់ទៀតបានធ្វើតេស្តវិជ្ជមានកូវីដ។ នេះមានន័យថាប្រកួតដែលពួកគេនឹងត្រូវខកខាននោះគឺការប្រកួតនៅចំថ្ងៃ...
ភ្នំពេញៈ អ្នកជាប់ពន្ធដែលមានអចលនទ្រព្យ មានតម្លៃលើសពី ១០០លានរៀលឡើងទៅ ត្រូវមានកាតព្វកិច្ចចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ក្នុងភូមិសាស្ត្រដែលអចលនទ្រព្យនោះស្ថិតនៅ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ខែកញ្ញានៃឆ្នាំជាប់ពន្ធ។ យោងតាមការសចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ការចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ អ្នកជាប់ពន្ធត្រូវបំពេញ ទម្រង់ចុះបញ្ជីអចលនទ្រព្យ ដែលបានផ្តល់ជូនដោយឥតគិតថ្លៃ និងភ្ជាប់មកជាមួយនូវឯកសារ ថតចម្លងដូចខាងក្រោម ដូចជា ទី១ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស។ ទី ២សៀវភៅគ្រួសារ ឬសៀភៅស្នាក់នៅ...
ប្រាកដណាស់ អ្នកនឹងដឹងនៅពេលដែល ចំណង់ផ្លូវភេទមានការថយចុះ ប៉ុន្តែ យើងក៏ដឹងដែរថា មនុស្សប្រុសងាយនឹងខ្សោយខាងផ្លូវភេទណាស់។ ដូច្នេះ បើសិនជាមនុស្សប្រុសកំពុងតែមានបញ្ហាដូចខាងក្រោមនេះ វានឹងមានរឿងច្រើនថែមទៀត ដែលត្រូវដោះស្រាយ។ ខាងក្រោមនេះ គឺជាកត្តាដែលកើតមានជាញឹកញាប់ ដែលធ្វើអោយមាន បញ្ហាដល់លិង្គ ជាពិសេស ភាពទន់ខ្សោយរបស់លិង្គតែម្តង។ ការបែកអារម្មណ៍មនុស្សប្រុសអាចនឹងបាត់បង់ការឡើងរឹងរបស់លិង្គគេបាន បើសិនជាគេខ្វះខាតខាងភាពផ្ទាល់ខ្លួន។ ស្រោមអនាម័យអ្នកវិទ្យាសាស្ត្របានបញ្ជាក់ហើយថា មនុស្សប្រុសមួយចំនួន ពិតជាមានបញ្ហាទាក់ទងនឹងការឡើងរឹងរបស់លិង្គ និងការប្រើស្រោមអនាម័យមែន។...