បរទេស៖ក្រុមការងារទទួលបន្ទុកកិច្ចការមេរោគកូរ៉ូណានៅទីក្រុងមូស្គូ បាននិយាយប្រាប់ថា ទីក្រុងមូស្គូ បានចាប់ផ្តើមផ្តល់ការចាក់ថ្នាំវ៉ាក់សាំង Sputnik V បង្កាជម្ងឺកូវីដ១៩ នៅតាមគ្លីនិកនានា នាថ្ងៃសៅរ៍នេះ ដែលនេះគឺជាការចាក់វ៉ាក់សាំងកូវីដ១៩ ទ្រង់ទ្រាយធំដំបូងបំផុតរបស់ប្រទេសរុស្ស៊ី។ តាមសេចក្តីរាយការណ៍ ក្រុមការងារទទួលបន្ទុកកិច្ចការ មេរោគកូរ៉ូណានៅទីក្រុងមូស្គូ បាននិយាយថា ថ្នាំវ៉ាក់សាំងដែលផលិតដោយរុស្ស៊ី ជាបឋមនឹងផ្តល់ឲ្យដល់វេជ្ជបណ្ឌិត បុគ្គលិកពេទ្យ គ្រូបង្រៀន និងអ្នកធ្វើការសង្គមនានា ព្រោះតែពួកគេមានហានិភ័យខ្ពស់បំផុត ក្នុងការឆ្លងជម្ងឺ។...
តូក្យូ៖ លោក Heizo Takenaka ជំនួយការលោកនាយករដ្ឋមន្រ្តី Yoshihide Suga បាននិយាយថា ប្រទេសជប៉ុនគួរតែពិចារណាបង្កើតបណ្តាញសុវត្ថិភាព សម្រាប់ក្រុមហ៊ុនដែលត្រូវការជំនួយដើម្បីរួចផុតពីគ្រោះ មហន្តរាយពីការឆ្លងរាលដាលនៃមេរោគCOVID019ដូចជាក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនដឹកជញ្ជូន យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ លោក Takenaka បានបន្តថា ធនាគារជប៉ុន (BOJ) ក៏ប្រហែលជាត្រូវការគាំទ្រស្ថាប័នហិរញ្ញវត្ថុ ប្រសិន បើពួកគេទទួលរងនូវការខាតបង់យ៉ាងច្រើនពី ថវិកាសង្គ្រោះធំ។...
កីឡាករខ្សែប្រយុទ្ធបារាំងឆ្នើម Mbappe ក្នុងវ័យ២១ឆ្នាំនិងទើបបានផ្ទេរមកលេងជាមួយនឹង PSG កាលពីឆ្នាំ២០១៧ពីក្លឹប Monaco នោះទីបំផុតអាចរកគ្រាប់បាល់ទី១០០ របស់ខ្លួនបានហើយជាមួយនឹងក្លឹបសេដ្ឋីមួយនេះ។ Kylian Mbappe ស៊ុតបាន១គ្រាប់កាលពីយប់មិញក្នុងការប្រកួតជ័យជំនះទៅលើក្រុម Montpellier ក្នុងលទ្ធផល៣ទល់នឹង១បានចារឈ្មោះរបស់ខ្លួន ទៅក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ក្លឹបរួចទៅហើយ។ រំលឹកដែរថាគ្រាប់បាល់ដំបូងរបស់ Mbappe បានកើតឡើងតាំងតែពីខែកញ្ញាឆ្នាំ២០១៧ ក្នុងការប្រកួតលើកទី២របស់ខ្លួនជូន PSG គឺគាត់អាចស៊ុតបញ្ចូលទីក្រុម Metz ៕...
DETROIT៖ ក្រុមហ៊ុន Nissan បាននិយាយថា ខ្លួននឹងលែងគាំទ្ររដ្ឋបាល Trump ក្នុងការប្រយុទ្ធ ប្រឆាំង នឹងច្បាប់របស់ខ្លួនដើម្បីបញ្ចប់ សមត្ថភាពរបស់រដ្ឋកាលីហ្វ័រញ៉ាក្នុងការកំណត់ការបំពុល ដោយស្វ័យប្រវត្តិ និងស្តង់ដារឧស្ម័នយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ការប្រកាសនេះគឺជាសញ្ញាថ្មីមួយទៀតបង្ហាញថា សម្ព័ន្ធភាពរបស់អ្នកផលិតរថយន្ត គាំទ្ររដ្ឋបាលស្ថិត នៅខាងក្រៅអាចនឹងបែកបាក់គ្នា។ ក្រុមហ៊ុន General Motors បានបញ្ចប់ការគាំទ្រ របស់ខ្លួន...
ឡុងដ៌៖ ប្រទេសអង់គ្លេស បានក្លាយជាប្រទេសដំបូងគេ ដែលបានអនុម័តវ៉ាក់សាំងការពារជំងឺកូវីដ- ១៩ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថយក្សរបស់សហរដ្ឋអាមេរិកឈ្មោះ Pfizer Inc និងដៃគូអាឡឺម៉ង់ BioNTech SE ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរដ្ឋាភិបាលអង់គ្លេស បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា“ រដ្ឋាភិបាលបានទទួលយកអនុសាសន៍ ពីទីភ្នាក់ងារឯកទេសថ្នាំ និងថែទាំសុខភាពឯករាជ្យ (MHRA) ក្នុងការអនុម័តលើវ៉ាក់សាំងការពារសុខភាពរបស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ការប្រើប្រាស់ ការពារជំងឺឆ្លងកូវីដ-១៩”។...
តូក្យូ៖ អ្នកវិទ្យាសាស្ត្របាននិយាយថា ពន្លឺពាសពេញលើមេឃពេលយប់ជាសំណាក នៃការប្រមូលបានពីអាចម៍ផ្កាយដែលនៅឆ្ងាយបំផុត ឥឡូវបានមកដល់ផែនដីកាលពីថ្ងៃអាទិត្យ បន្ទាប់ពីត្រូវបានដឹកដោយយានអវកាស Hayabusa-2 របស់ប្រទេសជប៉ុនយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ អ្នកវិទ្យាសាស្ត្រសង្ឃឹមថា សំណាកដ៏មានតម្លៃត្រូវបានគេរំពឹងថានឹងមានចំនួនមិនលើសពី ០.១ ក្រាមនៃវត្ថុធាតុដើមអាចជួយបំភ្លឺពីប្រភពដើមនៃជីវិត និងការបង្កើតសាកលលោក។ កន្សោម ដែលដឹកយកគំរូបានចូលក្នុងបរិយាកាសមុនម៉ោង ២ ៈ ៣០ នាទីម៉ោងនៅប្រទេសជប៉ុនបង្កើតកាំជ្រួចដូចផ្កាយបាញ់នៅពេលវាចូលបរិយាកាសផែនដី។ មន្ត្រីម្នាក់មកពីទីភ្នាក់ងារអវកាសជប៉ុន JAXA បានស្រែកអបអរ...
បរទេស៖ មណ្ឌលកែប្រែក្រុង (MCC) នៅញូវយ៉កគឺជាគុកសហព័ន្ធសហរដ្ឋអាមេរិក ។ គុកនេះត្រូវបានគេដឹងថាមានអ្នកជាប់ទោសល្បីឈ្មោះ ខាងរឿងអាក្រក់រាប់ជាច្រើននាក់ រួមមានម្ចាស់គ្រឿងញៀនល្បីឈ្មោះ Joaquin ‘El Chapo’ Guzman និងសហគ្រិនជនជាតិរុស្ស៊ីឈ្មោះ Victor Bout ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា...
ខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Leicester City ម្នាក់ត្រូវបាន the Goal ជឿជាក់ថាទំនង ជានឹងក្លាយទៅជាគោលដៅជំនួសកីឡាករ Sancho ពីព្រោះថាទាំងតម្លៃក៏ធូរថ្លៃជាងឆ្ងាយផងដែរ។ ក្លឹបបិសាចក្រហម Man UTD មកដល់ពេលនេះត្រូវបានប្រភពដដែលអះអាងថាកំពុង ចាប់ផ្តើមធ្វើការពិចារណាហើយទៅលើយកីឡាករ Harvey Barnes ដែលបច្ចុប្បន្នកំពុងឡើងជើងខ្លាំងលេងឲ្យក្លឹបរដូវកាលថ្មីនេះ។ លោក Ole Gunnar Solskjare...
បរទេស៖ The MailOnline នៅថ្ងៃនេះបានសរសេរថាលោកអភិបាលក្រុង Liverpool ត្រូវបានគេចាប់ខ្លួនក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធ ទៅនឹងករណីសូកប៉ាន់មួយ។ លោក Joe Anderson វ័យ៦២ឆ្នាំត្រូវបានចាប់និងនាំខ្លួនដោយក្រុមប៉ូលីស ក្នុងក្រុងព្រមជាមួយនឹងគូកនចំនួន៤នាក់ផ្សេងទៀតដែលវាគឺជា ផ្នែកមួយនៃកិច្ចស៊ើបអង្កេតទៅលើករណីសូកប៉ាន់ក្នុងការសាងសង់ និងអភិវឌ្ឍគម្រោងមួយនៅក្នុងទីក្រុង។ គួរឲ្យដឹងដែរថាកាលពីខែតុលាកន្លងមកលោក Anderson បានធ្វើឲ្យកើតមាននូវភាពលេចធ្លោ យ៉ាងខ្លាំងបន្ទាប់ពីលោកបានរិះគន់យ៉ាងចាស់ដៃ ទៅលើប្រព័ន្ធបិទទ្វារបស់រដ្ឋាភិបាលជាពិសេសការផ្តល់ការគាំទ្រ ផ្នែកហិរញ្ញវត្ថុតិចតួចដល់អាជីវកម្មនៅភាគខាងជើង ដែលប្រឈមមុខនឹងការដួលរលំក្រោមការរឹតត្បិតបំផុត៕ ប្រែសម្រួល៖ស៊ុនលី
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ថា សហរដ្ឋអាមេរិក ត្រូវបានគេកត់ត្រាថ្មីរបស់ពិភពលោកដែលមានអ្នកឆ្លងជំងឺកូវីដ១៩ខ្ពស់ក្នុង១ថ្ងៃ និងមានអ្នកព្យាបាលនៅមន្ទីរពេទ្យច្រើនបំផុត ខណៈដែលមានអ្នកឆ្លងជំងឺលើសពី១៤លាននាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ។ ក្នុងរយៈពេល៦ថ្ងៃគត់សម្រាប់សហរដ្ឋអាមេរិក ដែលបានបន្ថែមអ្នកឆ្លងជំងឺថ្មីចំនួន១លាននាក់ ។ មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការោគសហរដ្ឋអាមេរិក (CDC) បានឲ្យដឹងថា សរុបករណីថ្មីមានចំនួន១៩៦.២២៧នាក់ និងមានអ្នកស្លាប់ចំនួន២.៧៦២នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹងនៅទូទាំងប្រទេស គិតត្រឹមថ្ងៃពុធ...