បើយោងតាមរបាយការណ៍ថ្មីៗរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalysបាននិយាយថា នៅត្រីមាសទី ៣ ឆ្នាំ ២០២០ ការចេញលក់ស្មាតហ្វូនទូទាំងពិភពលោកឈានដល់៣៤៨ លានគ្រឿងពោលគឺធ្លាក់ចុះ ១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ ទោះបីយ៉ាងនេះក្តីការនាំចេញសរុបបានកើនឡើង ២២ ភាគរយធៀបនឹងត្រីមាសមុន ចំណែកក្រុមហ៊ុន Samsung បាននាំមុខគេកើនឡើង ២ ភាគរយដល់ ៨០,២ លានគ្រឿង រីឯក្រុមហ៊ុន...
អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Apple បន្ថែមមុខរបរមួយទៀត អំពីអេក្រង់ប្រេះ អាចពន្យល់ពីមូលហេតុ ដល់ក្រុមហ៊ុនយក្សកុំព្យូរទ័រនេះ ដោយបានដាក់ពាក្យសុំប៉ាតង់ ការពារកញ្ចក់រថយន្ត ជូនដំណឹងដល់ម្ចាស់ ពេលវាខូចទៀតផង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ប៉ាតង់មួយត្រូវបានរកឃើញនៅសប្តាហ៍នេះពិពណ៌នាអំពីប្រព័ន្ធមួយដែលនឹងប្រើដូចក្នុងខ្សែភាពយន្ដរវាងកញ្ចក់២ស្រទាប់ដើម្បីត្រួតពិនិត្យ ប្រសិនបើមានការខូចខាត។ ខណ អ្នកបើកបរភាគច្រើននឹងកត់សម្គាល់ប្រសិនបើបណ្តុំនៃកញ្ចក់របស់ពួកគេត្រូវបានដំណើរការប្រព័ន្ធដែលបានស្នើសុំអាចកំណត់អត្តសញ្ញាណការប្រេះ និងស្នាមមុនពេលពួកគេមានសភាពធ្ងន់ធ្ងរ។ យោងទៅតាមពាក្យសុំនេះវាប្រហែលជាថ្ងៃណាមួយអាចជូនដំណឹងទៅកុំព្យូទ័ររបស់រថយន្តអ្នកដើម្បីធ្វើការណាត់ជួបនៅយានដ្ឋានដោយស្វ័យប្រវត្តិ។ ប៉ាតង់ត្រូវបានប្តឹងដោយក្រុមហ៊ុន Apple...
ក្រុមបិសាចក្រហម Manchester United បានវាយបកយកឈ្នះលើក្រុម Southampton វិញ ក្នុងលទ្ធផល ៣-២ សម្រាប់ការប្រកួតពានរង្វាន់ English Premier League នៅយប់មិញនេះ។ ក្រុមបិសាចក្រហម ត្រូវម្ចាស់ផ្ទះ Southampton នាំមុខដល់ទៅ២គ្រាប់មុនឯណោះក្នុងការប្រកួតនៅតង់ទី១។ តែឈានដល់តង់ទី២វិញ ក្រោយពីមានការផ្លាស់ប្ដូរកីឡាករមួយចំនួនឃើញថាក្រុម Man Utd ចាប់ផ្ដើមលេងល្អឡើងវិញ...
អាមេរិក៖ការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំនៅលើសេវាកម្ម Amazon របស់ក្រុមហ៊ុនលក់យក្សសហរដ្ឋអាមេរិក Amazon នៅសប្តាហ៍នេះបានធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងនៅលើគេហទំព័រ និងសេវាកម្មសូហ្វវែរនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការដាច់ចរន្តអគ្គិសនីរបស់ក្រុមហ៊ុន Amazon Web Services (AWS)នេះធ្វើឲ្យបិទ Flickr, Adobe និង គេហទំព័ររបស់ Washington Post ក៏បណ្តាលឲ្យ Roombas, Rokus, Ring doors...
ភ្នំពេញ៖ស្ថានីយ៍ទូរទស្សន៍ MYTV នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០បានធ្វើសន្និសីទសារព័ត៌មានស្តីពីព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ Futsal ដណ្តើមពានរង្វាន់ GANZBERG CUP រដូវកាលទី៥ ក្រោមសហការជាមួយ សហព័ន្ធបាល់ទាត់កម្ពុជា ដែលប្រព្រឹត្តចាប់ពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១តទៅ។ ក្នុងឳកាសប្រកាសបើកការប្រកួតជាផ្លូវការនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក តែ រតនៈ ប្រធានទីផ្សារនិងជាតំណាង អគ្គនាយកស្ថានីយ៍ទូរទស្សន៍ MYTV...
ភ្នំពេញ៖គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិកលើកទី៦នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលជាកម្មវិធីចុងក្រោយ ក្នុងការបញ្រាបការផ្សព្វផ្សាយចលនាអូឡាំពិក ប្រចាំឆ្នាំ២០២០ និងការផ្សព្វផ្សាយពីចំណេះដឹងក្នុងដំណើរឆ្ពោះទៅ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នៅកម្ពុជា។ លោក ប៊ុយ សុភ័ណ្ឌ អនុប្រធានគ្រប់គ្រងគម្រោងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបញ្ជាក់ថា...
បរទេស៖ សេវាកម្មប៉ូលីសក្រុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ថា មនុស្សជាង ១៥០ នាក់ត្រូវបានឃុំខ្លួនក្នុងទីក្រុងឡុងដ៍ ក្នុងការតវ៉ាប្រឆាំងនឹងការរឹតត្បិតដើម្បីការពារជំងឺឆ្លង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ការបិទ ឬហៅថា ចាក់សោរនៅទូទាំងប្រទេស បានចូលជាធរមាននៅចក្រភពអង់គ្លេសនៅថ្ងៃទី ៥ ខែវិច្ឆិកា ខណៈដែលប្រទេសនេះ បានធ្វើតេស្តិ៍...
ភ្នំពេញ៖ក្រុមអត្តពលិកក្រសួងមហាផ្ទៃដណ្តើមគ្រងតំណែងជើងឯកព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ “ITF”ជ្រើសរើសជើងឯកថ្នាក់ជាតិ២០២ជាមួយនឹងឈ្នះមេដាយមាសច្រើនជាងគេ ខណៈក្រុមអត្តពលិកស.ស.យ.កខេត្តកំពង់ស្ពឺ បានត្រឹមជើងឯករងរៀបចំដោយសហព័ន្ធកីឡាតេក្វាន់ដូ “ITF”កម្ពុជាក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភពីក្រសួងអប់រំយុវជន និងកីឡា។ក្នុងឳកាសប្រគល់ជយលាភីដល់កីឡាករ-កីឡាការិនីម្ចាស់មេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធដោយមានការអញ្ជើញពីសំណាក់លោក លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡា តេក្វាន់ដូ “ITF” កម្ពុជា និងអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ “ITF” ពិភពលោក និងលោក អ៊ុក សិទ្ធិជាតិ...
បរទេស៖ ស្ត្រីជនជាតិសឹង្ហបូរីម្នាក់ដែលមានផ្ទៃពោះ ពេលដែលឆ្លងវីរុសកូវីដកាលពីខែមីនា ត្រូវបានគេរាយការណ៍ថា បានផ្តល់កំណើតដល់ទារក ដែលមានអង្គបដិប្រាណប្រឆាំងនឹងជំងឺនេះ ដោយនេះ វាបានផ្តល់នូវតម្រុយថ្មីមួយថាតើការឆ្លង អាចផ្ទេរពីម្តាយទៅកូនបានដែរឬទេ។ យោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយផ្អែកតាមការផ្សាយរបស់កាសែត Straits Times កាលពីថ្ងៃអាទិត្យថា ទារកដែលបានកើតក្នុងខែនេះមិនមានជំងឺកូវីដ១៩ ទេ ប៉ុន្តែមានអង្គបដិប្រាណប្រឆាំងនឹងវីរុស។ លោកស្រី...
ក្រចេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តក្រចេះ ក្រោមការគ្រប់គ្រងដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នឹងធ្វើការការបែងចែកដីសម្បទានសង្គមកិច្ចចំនួន២៨៣០.៨៩ហិកតា ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន៥៥៤គ្រួសារ រស់នៅក្នុងឃុំមួយចំនួន ស្ថិតក្នុងស្រុកចិត្របុរី ខេត្តក្រចេះ។ លោក ភឹម ភីរ៉ា អភិបាលរងខេត្ត និងជាប្រធានគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) ខេត្តក្រចេះ នៅថ្ងៃចុងសប្ដាហ៍កន្លងទៅបានមានប្រសាសន៍ ណែនាំដល់ប្រជាពលរដ្ឋ ដែលទទួលបានដីសម្បទានពីរាជរដ្ឋាភិបាល...