តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ថា លោកយាយ Kane Tanaka បានបំបែកឯកត្តកម្មពិភពលោក ដែលជាស្ត្រីមានវ័យចំណាស់ជាងគេបំផុតរបស់ពិភពលោក ដែលបានអាយុរហូតដល់១១៧ឆ្នាំ ត្រូវបានគេប្រារព្វខួបកំណើតជូន នៅផ្ទះគិលានុបដ្ឋាន នៅក្រុង Fukuoka ភាគខាងត្បូងប្រទេសជប៉ុន ។ លោកយាយ Tanaka...
បរទេស៖ កាលពីព្រឹកថ្ងៃអាទិត្យ សមាជិកប្រហែល ៥០ នាក់នៃសេវាកម្មអាកាសពិសេសអង់គ្លេស (SAS) ត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ីរ៉ាក់ ដើម្បីជួយដល់ការជម្លៀស ប្រជាជនអង់គ្លេស ដែលអាចធ្វើឡើង បន្ទាប់ពីការវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើករបស់អាមេរិក កាលពីថ្ងៃសុក្រ បានសម្លាប់ឧត្តមសេនីយ៍ ផ្កាយបីលោក Qasem Soleimani ប្រធានកងកម្លាំងពិសេស Quds របស់ក្រុមឆ្មាំបដិវត្តអ៊ីរ៉ង់ (IRGC) ។...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ថា នៅថ្ងៃអាទិត្យនេះ បុរសអ្នកជំនួញ sushi ជនជាតិជប៉ុនម្នាក់ ដែលមានឈ្មោះល្បីល្បាញ គេឲ្យរហស្សនាមថា “Tuna King” បានចំណាយប្រាក់១,៨លានដុល្លារដើម្បីទិញយកត្រីធុនណា យក្ស១ក្បាល នៅក្នុងពិធីដេញថ្លៃប្រចាំឆ្នាំ នៅក្នុងក្រុងតូក្យូ ដែលជាទីផ្សារត្រីដ៏សំខាន់ ។...
បរទេស: យោងតាមការរបាយសម្រាប់ឆ្នាំ២០១៩ ដែលត្រូវបានរកឃើញដោយវិទ្យាស្ថាន នៃប្រទេសស្វីស Stockholm International Peace Research Institute បានបញ្ជាក់ថាបច្ចុប្បន្ន មានប្រទេសចំនួន៩ នៅលើពិភពលោកដែលមានអាវុធនុយក្លេអ៊ែរ ដែលក្នុងនោះភាគច្រើន នៃមនុស្សគ្រប់គ្នាបានដឹងនោះ មានរួមដូចជាចក្រភពអង់គ្លេស ចិនបារាំងសហរដ្ឋអាមេរិក និងរុស្ស៊ី។ ប្រទេសទាំង៥នេះ ត្រូវបានទទួលស្គាល់ ជាផ្លូវការថាមានអាវុធនុយក្លេអ៊ែរ ដោយសន្ធិសញ្ញាមិនមែនអាវុធនុយក្លេអ៊ែរ ហៅកាត់ថា...
អូតាវ៉ា: ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យទី៥ខែមករានេះ បានសរសេរ បេសកកម្មណាតូ ដែលដឹកនាំនិងបញ្ជាដោយប្រទេសកាណាដា នៅអ៊ីរ៉ាក់បានសម្រេចចិត្តផ្អាកការងារ ហ្វឹកហ្វឺនរបស់ខ្លួនហើយ បន្ទាប់ពីការវាយប្រហារតាមអាកាស របស់សហរដ្ឋអាមេរិក បានសម្លាប់មេបញ្ជាការកំពូល របស់អ៊ីរ៉ង់មកនោះ ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកាណាដាម្នាក់ ត្រូវបានគេដកស្រង់សម្តី ដោយពណ៌នាពីការផ្លាស់ប្តូរនេះថា ជាការផ្អាកការងារយុទ្ធសាស្ត្ររបស់ខ្លួន ។ បេសកកម្មរបស់ណាតូគ្រប់គ្រង ដោយឧត្តមសេនីយ៍ កាណាដាលោក Jennie...
STOCKHOLM៖ សកម្មជនបរិស្ថានយុវជន ស៊ុយអែត យុវតី Greta Thunberg បានសន្យាថានឹងបន្តការតស៊ូរបស់នាង នៅឆ្នាំនេះដើម្បីមានវិធានការទប់ស្កាត់ ការប្រែប្រួលអាកាសធាតុ និងបានបង្ហាញក្តីសង្ឃឹមថា នាងអាចនឹងធ្វើទស្សនកិច្ច នៅប្រទេសជប៉ុន ដោយផ្តល់ឱកាសនេះ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ នៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មានក្យូដូ យុវតី ១៧ ឆ្នាំរូបនេះបាននិយាយថា នាងនៅតែប្តេជ្ញាថានឹងមានឥទ្ធិពល និងផ្លាស់ប្តូរវិធី...
The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយ នៅថ្ងៃអាទិត្យទី៥ ខែមករានេះ បានសរសេរថាកីឡាករខ្សែប្រយុទ្ធវេល Bale ត្រូវបានគេមើលឃើញថា បានបង្ហាញខ្លួន ឲ្យក្លឹបក្រោមការដឹកនាំរបស់លោក Zidane ដូចអំពិលអំពែក រដូវកាលនេះហើយ ដែលធ្វើឲ្យលោក Capello ជឿជាក់ថាកីឡាករវ័យ៣០ឆ្នាំរូបនេះ កំពុងបាត់បង់អស់ ភាពតាំងចិត្ត ក្នុងការលេង បាល់ទាត់តទៅទៀតហើយ។ អតីតគ្រូបង្វឹករបស់ ជម្រើសជាតិ...
ប៉ារីស៖អ្នកស្រាវជ្រាវបាន និយាយថា ពួកគេសង្ឃឹមថានឹងអាចជា របកគំឃើញមួយក្នុងការប្រយុទ្ធប្រឆាំងនឹងឃាតករ ពិភពលោក ដោយប្រើកម្មវិធីកំព្យូទ័រ អាចកំណត់ជំងឺ មហារីកសុដន់ពីការស្កេនទម្លាប់ ដែលមានភាព សុក្រិតជាងអ្នកជំនាញរបស់ មនុស្សយោងតាម ការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ជំងឺមហារីកសុដន់ គឺជាជំងឺមហារីក មួយក្នុងចំណោមជំងឺមហារីកទូទៅ បំផុត ចំពោះស្ត្រីហើយការតាមដានជាប្រចាំមាន សារសំខាន់ណាស់ក្នុងការរកឃើញ រោគសញ្ញាដំបូងនៃជំងឺនេះ ចំពោះអ្នកជំងឺដែលមិនមានរោគ សញ្ញាច្បាស់លាស់។ នៅចក្រភពអង់គ្លេសស្ត្រីអាយុលើសពី៥០ឆ្នាំត្រូវបានគេណែនាំឲ្យទទួល...
ប៉េកាំង៖ទីផ្សារអចលនទ្រព្យរបស់ ទីក្រុងតូក្យូបាននឹងកំពុងរីកដុះដាល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមុនព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវក្តៅ និងប៉ារ៉ាឡាំពិករ ដូវក្តៅឆ្នាំ ២០២០ ប៉ុន្តែទីក្រុងប៉េកាំងដែលនឹង ធ្វើជាម្ចាស់ផ្ ទះព្រឹត្តិការណ៍ កីឡារដូវរងារឆ្នាំ ២០២២ អាចនឹងមានទិសដៅផ្ទុយយោងតាម ការ ចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ស្របពេលប្រទេសជប៉ុនបាន បង្កើនការចំណាយសារពើពន្ធ និងអនុវត្តការ បន្ធូរបន្ថយរូបិយវត្ថុយ៉ាងគឃ្លើនក្នុងគោលបំណង ធ្វើឲ្យមានតម្រូវការក្នុងស្រុក ឡើងវិញ...
បរទេស៖នៅក្នុងសេចក្តីថ្លែងការណ៍ មួយ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បាននិយាយថា ប្រទេសអារ៉ាប៊ីសាអូឌីត បានថ្កោលទោសការបង្កើនកម្លាំងថ្មីៗ នេះរបស់តួកគី នៅក្នុងប្រទេសលីប៊ី និងការអនុម័តរបស់ រដ្ឋសភាតួកគី ឲ្យបញ្ជូនកងទ័ពទៅកាន់ ប្រទេសលីប៊ី ហើយបានចាត់ទុកវាថា ជាការបំពានសេចក្តី សម្រេចចិត្តរបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ។ សេចក្តីថ្លែងការណ៍របស់ក្រសួង ការបរទេសអារ៉ាប៊ីសាអូឌីតនោះ បាននិយាយបន្តទៀតថា ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត អះអាងបញ្ជាក់ថា ការបង្កើនកម្លាំងតួកគីនោះ...