កាលីហ្វ័រញ៉ា៖ អ្នកវិទ្យាសាស្ត្ររកឃើញរុក្ខជាតិ និងសត្វថ្មីចំនួន៧១ប្រភេទ ដែលចិញ្ចឹមជីវិតដូចដើមឈើនៅឆ្នាំ ២០១៩ រួមទាំងត្រីមួយឈ្មោះ WAKANDA សត្វប្រភេទស្រមោច និងសត្វល្មូនសមុទ្រចំនួន៦ប្រភេទ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ពួកគេត្រូវបានរកឃើញ ដោយអ្នកវិទ្យាសាស្ត្រនៅតំបន់ ដាច់ស្រយាលមួយចំនួននៃភពផែនដីដែលលាតសន្ធឹង លើទ្វីបចំនួន៥ និងមហាសមុទ្រចំនួន ៣ ។ បញ្ជីរាយនាមប្រភេទសត្វទើបតែត្រូវបាន គេរាប់បញ្ចូលរួមមាន៖ ត្រី ១៧ ក្បាល...
ទីក្រុងប៉េកាំង៖ ប្រទេសចិនបានចាប់ផ្តើម ស្រាវជ្រាវបឋមលើកម្មវិធីមួយ ដែលគ្រោងនឹងចាប់ផ្តើមដំណើរការ ជាផ្លូវការនៅឆ្នាំ ២០៣០ ដើម្បីស្វែងរកភពដែលអាច រស់នៅបាននៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ របស់យើងយោងតាមការ ចេញផ្សាយពីគេហទំព័រ ឆៃណាឌៀលី លោកYuan Jie ជាអ្នកចាត់ការទូទៅ នៅក្រុមហ៊ុន China Aerospace Science and Technology Corp បាននិយាយក្នុងពេលថ្លែង...
The Sunsportsចេញផ្សាយនៅថ្ងៃពុធទី១៨ខែធ្នូនេះបានឲ្យដឹងថាកំពូលកីឡាករខ្សែប្រយុទ្ធជើងចាស់Cristiano Ronaldoទីបំផុតបានធ្លាក់ចេញពីបញ្ជីកីឡាករល្អបំផុតនៅអ៊ឺរ៉ុបទាំង៣០ហើយក្រោយមានវត្តមាននៅទីនេះអស់រយៈពេលជាង១ទសវត្សមកហើយនោះ។ ការធ្វើស្ទាបស្ទង់និងវាស់វែងដោយក្រុមការងារស្រាវជ្រាវបាល់ទាត់ដែលមានឈ្មោះថាCIESទៅលើកីឡាករទាំងអស់ដែលមានប្រភពមកពីលីកកំពូលរបស់ប្រទេសទាំង៣៥ដែលស្ថិតនៅក្នុងទ្វីបនេះប៉ុន្តែសំណាងមិនល្អឡើយCR7ឆ្នាំនេះបានត្រឹមឈរនៅលេខរៀងទី៣១ប៉ុណ្ណោះ។ ជាលទ្ធផលកីឡាករដែលស្ថិតនៅក្នុងលើតារាងកំពូលនោះមានដូចជាMessi, Ziyech, Neymar, Mbappe, Maria, Werner, Mane, De Bryuneនិងលេខរៀងទី៩នោះគឺកីឡាករRiyad Mahrez៕ ប្រែសម្រួល:ស៊ុនលី
បរទេស៖លោកប្រធានាធិបតីតួកគី Tayyip Erdogan បាននិយាយនៅថ្ងៃអាទិត្យថា ប្រទេសតួកគីបានត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ការគាំទ្រយោធាណាមួយ ដល់ទីក្រុងទ្រីប៉ូលី ដែលវាត្រូវការ ក្រោយពីទីក្រុងអង់ការ៉ា និងរដ្ឋាភិបាលអន្តរជាតិទទួលស្គាល់របស់ប្រទេសលីប៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខមួយ។ លោក Tayyip Erdogan បាននិយាយលើកញ្ចក់ទូរទស្សន៍ A Haber TV ដូច្នេះថា “យើងនឹងធ្វើកិច្ចការពារសិទ្ធិរបស់ប្រទេសលីប៊ីនិងប្រទេសតួកគី នៅក្នុងដែនសមុទ្រមេឌីទែរ៉ានេភាគខាងកើត ហើយយើងបានត្រៀមខ្លួនបន្ថែមទៀត...
បរទេស:ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារទី១៧ខែធ្នូនេះបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំបានបង្ហាញក្តីសង្ឃឹមថាជម្លោះដ៏ខ្លាំងក្លាមួយរវាងភាគីនៃប្រទេសកាតានិងដៃគូសម្ព័ន្ធមិត្ត នៅតំបន់ឈូងសមុទ្រGulfនឹងអាចត្រូវបានដោះស្រាយឲ្យបានល្អប្រសើរមកវិញ។ យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ ដោយអនុលេខាធិការសារព័ត៌មានលោក Judd Deere បានឱ្យដឹងថាលោក Trump កាលពីថ្ងៃចន្ទបាននិយាយតាមទូរស័ព្ទជាមួយមេដឹកននាំប្រទេសកាតាលោក Sheikh Tamim bin Hamad Al Thani ស្តីពីទំនាក់ទំនងទ្វេភាគីនិងក៏ដូចជាបញ្ហាក្នុងតំបន់ផងដែរ។ លោកDeereបានមានប្រសាសន៍ទៀតថា ប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្តែងក្តីសង្ឃឹមថាកិច្ចពិភាក្សារបស់ប្រទេសកាតា...
ការអះអាងមួយចេញពីប្រទេសអ៊ីតាលីTuttosport បានធ្វើការចុះផ្សាយថាខ្សែប្រយុទ្ធក្រូអាតវ័យ៣៣ឆ្នាំMandzukicបានសម្រេចចិត្តច្បាស់ហើយចេញពីការស្ទាក់ស្ទើររបស់ខ្លួនចំពោះការផ្ទេរចេញពីJuventusទៅកាន់ទឹកដី Old Trafford ។ កីឡាកររូបនេះបានបន្តវត្តមានយ៉ាងល្អជាមួយនឹងក្លឹបJuventusអស់រយៈពេល៤ឆ្នាំមកហើយប៉ុន្តែបានចាប់ផ្តើមមានចំណាប់អារម្មណ៍ក្នុងការផ្លាស់ទៅលេងជាមួយនឹងក្លឹបបិសាចក្រហមMan Unitedក្រោយពេលដែលខ្លួនបានបាត់បង់វត្តមានជាមួយនឹងឈុតធំនៅJuventusជាលើកដំបូង។ ទោះបីជាយ៉ាងណាក្តីMandzukicក៏ធ្លាប់បាននិយាយផងដែរអំពីបំណងចង់ផ្លាស់ទៅលេងនៅអាល្លឺម៉ង់វិញដែលជាទីកន្លែងគាត់ធ្លាប់រស់នៅទីនោះបានរយៈពេល២ឆ្នាំដែរ៕ ប្រែសម្រួល:ស៊ុនលី
បរទេស:ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃអង្គារទី១៧ខែធ្នូនេះបានឲ្យដឹងថាប្រទេសឥណ្ឌាបានធ្វើការបាញ់សាកល្បងមីស៊ីលផ្លោងថ្មីដែលមានឈ្មោះថា BrahMosដោយជោគជ័យកាលពីព្រឹកថ្ងៃអង្គារនេះចេញពីទីតាំងបាញ់សាកល្បងដែលស្ថិតនៅភាគខាងកើតនៃរដ្ឋ Odisha។ BrahMosជាប្រភេទមីស៊ីលល្បឿនលឿនជាសម្លេងផងនិងអាចបាញ់សម្រាប់ប្រឆាំងទៅនឹងនាវាចម្បាំងត្រូវបានគេបាញ់សាកល្បងឡើងចេញពីស្ថានីយសមាហរណកម្មតេស្តចម្រុះហៅកាត់ថាITRនៅChandipurនៅស្រុកBalasore ចម្ងាយប្រហែល ២០៨ គីឡូម៉ែត្រភាគឥសាននៃទីក្រុង Bhubaneswarនៃរដ្ឋOdisha ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថាមីស៊ីលអាចរត់បានរយៈចម្ងាយរហូតដល់ ២៩០ គីឡូម៉ែត្រនិងថែមទាំងអាចផ្ទុកក្បាលគ្រាប់ធម្មតាទំងន់ប្រមាណជា ៣០០ គីឡូក្រាមទៀតផង៕ ប្រែសម្រួល:ស៊ុនលី
ភ្នំពេញ ៖ ទោះបីជាវិស័យអចលនទ្រព្យ នៅកម្ពុជាមានសន្ទុះហក់លោត ឡើងយ៉ាងខ្លាំង នាដើមឆ្នាំនេះក៏ពិតមែន ប៉ុន្តែមួយរយៈចុងក្រោយ ពោលគឺនៅចុងឆ្នាំ២០១៩នេះវិញ ចាប់ផ្តើមស្ងប់ស្ងាត់បន្តិច តែហាងឆេង និងការវិនិយោគដីធ្លី នៅតែរក្សាបានស្ថេរភាព តម្លៃយ៉ាងល្អ ជាពិសេសរាជធានីភ្នំពេញ និងតំបន់ជាយៗ រាជធានីភ្នំពេញតែម្តង ដែលបន្តស្រូបទាញវិនិយោគិន ក្នុងស្រុកឲ្យវិនិយោគលើវិស័យនេះ ប៉ុន្តែនៅតែមានអ្នកបង្កើត ឲ្យមានបញ្ហា ។ ក្នុងនោះ...
ភ្នំពេញ៖នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះនាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិតបើកកិច្ចប្រជុំស្តីពីការបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ ដោយមានការអញ្ជើញពីលោកដួង មាសចំរើន ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និស្សិតនាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និស្សិត និងលោក គង់ កៃដូ លេខាលោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។ យោងតាមប្រធានការិយាល័យទំាង៦បានធ្វើរបាយការណ៍ស្តីពីវឌ្ឍនភាព...
ភ្នំពេញ៖លោក សូម៉ៃ សុខគា អគ្គលេខាធិការសហព័ន្ធកីឡា និងប្រធានប្រតិភូបានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ីលើកទី៣នៅប្រទេសវៀតណាម ក្រុមអត្តពលិកប៉េត់ងកម្ពុជាមានក្តីសង្ឃឹមក្នុងការដំណ្តើមយកមេដាយជូនជាតិ ដោយសារយើងធ្លាប់ឈ្នះមេដាយជាច្រើនដែរ។ លោកបានបន្តថា ការប្រកួតនៅថៃយើងធ្លាប់ដណ្តើមមេដាយមាស៣គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធរីឯប្រទេសម៉ាឡេស៊ីយើងដណ្តើមបានប្រាក់ និងសំរិទ្ធ ហើយសម្រាប់លើនេះយើងសង្ឃឹមថា ដណ្តើមមេដាយមាសផងដែរ។ សហព័ន្ធនឹងបញ្ជូនគណៈប្រតិភូ គូ្របង្វឹក កីឡាករ-កីឡាការិនីចំនួន១៨នាក់ចូលរួមការប្រកួតដែលប្រព្រឹត្តចាប់ថ្ងៃទី១៧ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ក្នុងនោះគណៈប្រតិភូមួយរូប គូ្របង្វឹក៣នាក់ កីឡាករ៥នាក់...