ឥណ្ឌា៖ អ្នកជំនាញបានប្រាប់ឲ្យដឹងថា វីដេអូដែលបានរៀបចំនៃការគាំទ្រផ្នែកនយោបាយ គឺស្មុគ្រស្មាញណាស់ក្នុងការមើលឃើញ ឬតាមដាន ក្នុងនោះចេតនាអាចជាចិត្តវិទ្យាបញ្ច្រាស ដើម្បីធ្វើឲ្យខូចដល់គណបក្ស ដោយវីដេអូគាំទ្រ នៅពេលដែលអ្នកបោះឆ្នោតរកឃើញថា វារបស់ក្លែងក្លាយដែលបានរំខាន់ដល់ការបោះឆ្នោតនាពេលបច្ចុប្បន្ននេះ។ ការបោះឆ្នោតសភាឥណ្ឌាដែលកំពុងបន្ត ដូចជាការបោះឆ្នោតនៅអាមេរិក ប៉ាគីស្ថាន និងឥណ្ឌូនេស៊ី កំពុងតែឃើញពីការប្រើប្រាស់ប្រកបដោយភាពច្នៃប្រឌិតនៃប្រព័ន្ធបញ្ញាសិប្បនិម្មិត “AI”។ ខ្លឹមសារ បង្កើតដោយ AI មួយចំនួន ដូចជាការហៅទូរស័ព្ទទៅកាន់អ្នកបោះឆ្នោត ជាក់ស្តែងពីបេក្ខជន...
ចិន៖ ទីក្រុងប៉េកាំងបានព្រមានថា ច្បាប់ប្រឆាំងប្រទេសចិនដែលបានចុះហត្ថលេខាកាលពីសប្តាហ៍មុនដោយប្រធានាធិបតីអាមេរិក លោក Joe Biden នឹងនាំទៅរកការសងសឹក ប្រសិនបើទីក្រុងវ៉ាស៊ីនតោនមិនផ្លាស់ប្តូរទិសដៅរបស់ខ្លួនលើគំនិតផ្តួចផ្តើមអរិភាព។ បញ្ហានេះគឺជាផែនការរបស់អាមេរិក ដើម្បីទប់ទល់ឥទ្ធិពលរបស់ចិនដោយចំណាយប្រាក់ ៨ ពាន់លានដុល្លារលើគំនិតផ្តួចផ្តើមសន្តិសុខឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងជំនួយយោធាដល់តៃវ៉ាន់ ក៏ដូចជាច្បាប់ថ្មីនឹងហាមឃាត់ TikTok ប្រសិនបើវេទិកាចែករម្លែកវីដេអូមិនត្រូវបានលក់ដោយក្រុមហ៊ុនមេរបស់ចិនក្នុងរយៈពេល ១២ ខែ។លោក Biden បានអំពាវនាវឲ្យបញ្ចប់ការពឹងផ្អែករបស់អាមេរិកលើការនាំចូលវត្ថុធាតុដើមពីប្រទេសចិន ហើយបានចាត់ទុកមេដឹកនាំចិនថា ជាមនុស្សអាក្រក់ដែលនឹងធ្វើរឿងអាក្រក់នៅពេលពួកគេមានបញ្ហា។...
ហ្គាហ្សា៖ ចលនាតស៊ូអ៊ីស្លាមហាម៉ាស់ បាននិយាយកាលពីថ្ងៃចន្ទថាការសម្រេចបានបទឈប់បាញ់ជាអចិន្ត្រៃយ៍នៅតំបន់ហ្គាហ្សាស្ទ្រីប គឺមានសារៈសំខាន់ណាស់ សម្រាប់ការឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែល។ លោក Abdul Latif al-Qanou អ្នកនាំពាក្យរបស់ក្រុមហាម៉ាស់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការធានាបទឈប់បាញ់ជាអចិន្ត្រៃយ៍ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ឆ្ពោះទៅរកព័ត៌មានលម្អិតនៃការចរចា និងភាពជោគជ័យនៃកិច្ចព្រមព្រៀងជាមួយនឹងការកាន់កាប់របស់អ៊ីស្រាអែល” ។ លោកបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការបំពេញការទាមទាររបស់ប្រជាជនប៉ាឡេស្ទីន រួមមាន “បទឈប់បាញ់អចិន្ត្រៃយ៍ ការដកកងកម្លាំងចេញពីតំបន់ហ្គាហ្សាស្ទ្រីប និងការវិលត្រឡប់របស់ជនភៀសខ្លួន”។ អ្នកនាំពាក្យបានឲ្យដឹងថា ការទាមទារទាំងនេះ...
យេរ៉ូសាឡឹម៖ ប្រភពរដ្ឋាភិបាលអ៊ីស្រាអែល បានឲ្យដឹងថា ប្រទេសអ៊ីស្រាអែល គ្រោងនឹងបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់ទីក្រុងគែរ ដើម្បីពិភាក្សាជាមួយក្រុមហាម៉ាស់ លើសំណើបទឈប់បាញ់ថ្មីមួយ សំដៅធានាការដោះលែងចំណាប់ខ្មាំង ដែលកាន់កាប់នៅតំបន់ហ្គាហ្សា។ ប្រភពក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបាននិយាយថាគណៈប្រតិភូ ដែលមានសមាសភាពពីមន្ត្រីសន្តិសុខនឹងចាកចេញនៅថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងជាមួយឈ្មួញកណ្តាលអេហ្ស៊ីប។ សារព័ត៌មាន Kan TV ដែលគ្រប់គ្រងដោយរដ្ឋរបស់អ៊ីស្រាអែលបានរាយការណ៍ថា គណៈប្រតិភូក្រុមហាម៉ាស់បានមកដល់ទីក្រុងគែរ ដើម្បីពិភាក្សាលើកិច្ចព្រមព្រៀង។ របាយការណ៍បានឲ្យដឹងថា នៅក្នុងសំណើកែប្រែ អ៊ីស្រាអែល បានយល់ព្រមកាត់បន្ថយចំនួនចំណាប់ខ្មាំង...
សេនហ្វ្រេនស៊ីស្កូ ៖ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវ eMarketer បានប្រាប់ឲ្យដឹងថា ប្រសិនបើ TikTok ត្រូវរលាយបាត់វេទិកាទាំងនោះ រួមជាមួយនឹងគូប្រជែង ទើបនឹងលេចចេញថ្មីៗ និងតូចជាងមុននឹងកំពុងរង្គោះរង្គើ សម្រាប់នាទីដ៏មានតម្លៃ នៃការយកចិត្តទុកដាក់របស់មនុស្ស ដោយសារអ្នកប្រើប្រាស់ TikTok អាមេរិកពេញវ័យចំណាយពេលជាមធ្យម ៥៤ នាទីនៅលើកម្មវិធីនៅថ្ងៃណាមួយ ច្រើនជាង Instagram Snapchat ឬ...
តូក្យូ ៖ អង្គភាពជប៉ុននៃក្រុមហ៊ុន BMW AG របស់អាល្លឺម៉ង់ និងក្រុមហ៊ុន Mitsubishi Fuso Truck និង Bus Corp បានចាប់ផ្តើមកម្មវិធីរួមគ្នាមួយ ដែលមានគោលបំណងបណ្តុះបណ្តាល ផ្នែកមេកានិចរថយន្តនៅប្រទេសជប៉ុន ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយកង្វះកម្លាំងពលកម្ម ក្នុងឧស្សាហកម្មនេះ ។ កម្មវិធីនេះដឹកនាំដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្ម...
បរទេស ៖ ការសម្រេចចិត្តចុងក្រោយរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្គត់ផ្គង់អាវុធដល់កោះតៃវ៉ាន់ គឺបានបង្កើនហានិភ័យ ដែលកោះគ្រប់គ្រងដោយខ្លួន ឯងមួយនេះ ជំនួសឱ្យការពង្រឹងសន្តិសុខរបស់ខ្លួន, នេះបើយោងតាមក្រសួង ការបរទេសចិន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុងតៃប៉ិគ្រោងនឹងទទួលបានជំនួយផ្នែកសន្តិសុខចំនួន ៨ ពាន់លានដុល្លារក្រោមច្បាប់ ដែលអនុម័ត ដោយសភា អាមេរិកកាលពីពេលថ្មីៗនេះ។...
បរទេស ៖ សារព័ត៌មាន CBS News បានរាយការណ៍ កាលពីថ្ងៃសុក្រដោយដកស្រង់សម្តី មន្ត្រីមន្ទីរប៉ង់តាហ្គោនថា សហរដ្ឋអាមេរិក បានបាត់បង់នូវយន្តហោះ គ្មានមនុស្សបើក MQ-9 Reaper តម្លៃ៣០លានដុល្លារផ្សេងទៀត នៅឯឆ្នេរសមុទ្រ នៃប្រទេសយេម៉ែន ។ ខណៈដែលការស៊ើបអង្កេត លើការធ្លាក់យន្តហោះ នៅតែត្រូវបានធ្វើឡើង ស្រាប់តែក្រុមឧទ្ទាម ហួធី...
បរទេស ៖ កងទ័ពអាកាសអាមេរិក បានប្រកាសថា សហរដ្ឋអាមេរិកនឹងផលិត “យន្តហោះថ្មីមួយ សម្រាប់ថ្ងៃវិនាស” ដែលមានបំណង អនុញ្ញាតឱ្យប្រធានាធិបតី បន្តដឹកនាំប្រទេស ក្នុងករណីមានសង្គ្រាមនុយក្លេអ៊ែរ ឬគ្រោះមហន្តរាយធំផ្សេងទៀត ដែលបំផ្លាញមជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រងនៅលើដី ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា កិច្ចសន្យាតម្លៃ...