ព័ត៌មានអន្តរជាតិ
ការហ្វឹកហ្វឺន បើកយន្តហោះចម្បាំង F-16 របស់ទាហានអ៊ុយក្រែន ត្រូវបានរារាំង ដោយរបាំងភាសា, ពិឡុតអ៊ុយក្រែន ភាគច្រើនខ្សោយភាសាអង់គ្លេស
បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ប្រភពពីកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ដើម្បីបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែន ឱ្យហោះហើរយន្តហោះចម្បាំង F-16 កំពុងត្រូវបានរារាំងដោយជំនាញភាសាអង់គ្លេសមិនល្អរបស់សមាជិកសេវាកម្មអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមមន្ត្រីអាមេរិក និងអ្នកដែលដឹងពីបញ្ហាដែលបានសម្ភាសដោយ Politico, ក្រុមដំបូង នៃអាកាសយា និកអ៊ុយក្រែន ចំនួន៥នាក់...