ព័ត៌មានអន្តរជាតិ
Update៖ អ៊ុយក្រែន ទទួលបានជាង៣ពាន់លានដុល្លារ ដើម្បីយកមកស្តារប្រទេសឡើងវិញ
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៣ថា ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសអ៊ុយក្រែន បានទទួលប្រាក់ចំនួន៣,៨៧ពាន់លានដុល្លារអាមេរិក ពីដៃគូរបស់ខ្លួនសម្រាប់ការងើបឡើងវិញយ៉ាងឆាប់រហ័សរបស់ប្រទេសនេះ។លោក Serhiy Marchenko រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស្តីទី បានលើកឡើងដូច្នេះ ។ លោក Marchenko បានលើកឡើងថា ទឹកប្រាក់សរុបរួមមាន២,៦ពាន់លានដុល្លារសម្រាប់ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ហើយទឹកប្រាក់ចំនួន៨៣៧លានដុល្លារសម្រាប់វិស័យថាមពល...