ព្រឹត្តិការណ៍
អង្គរវត្ត ទើបតែក្លាយជាទីអច្ឆរិយៈទី៨ របស់ពិភពលោក ! តែដឹងអត់ ទីអច្ឆរិយៈចំនួន៧ទៀត ស្ថិតនៅប្រទេសណាខ្លះ?
ទីអច្ឆរិយៈក្នុងពិភពលោក លែងមានចំនួន៧ទៀតហើយ ពោលគឺត្រូវបានបង្កើនមួយទៀត ដែលជាប្រាសាទអង្គរវត្តរបស់កម្ពុជា ។ ប្រាសាទដែលជាសំណង់សាសនាដ៏ធំជាងបំផុតមួយនេះ បានយកឈ្នះក្រុង Pompeii របស់ប្រទេសអ៊ីតាលី ដោយបានក្លាយជាទីអច្ឆរិយៈទី៨ របស់ពិភពលោក។ សូមបង្ហាញទីអច្ឆរិយៈពិភពលោកទាំង៨ រួមមានដូចខាងក្រោមនេះ៖ ១. មហាកំពែង នៅប្រទេសចិន: មានប្រវែងសរុបប្រមាណ ២ម៉ឺនគីឡូម៉ែត្រ កសាងឡើងដំបូងបង្អស់ដោយអធិរាជ Qin Shi Huang...