ព័ត៌មានអន្តរជាតិ
ស៊ុយអែត សម្រេចបង្កើនថវិកា សម្រាប់វិស័យការពារជាតិទៅដល់២ភាគរយ នៃ GDP
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសស៊ុយអែត នឹងធ្វើការបង្កើនប្រាក់ចំណាយយោធារបស់ខ្លួន ប្រមាណជា២០ភាគរយ សម្រាប់ឆ្នាំក្រោយ ឬត្រូវជា២ភាគរយនៃ GDP តាមការចង់បានរបស់អង្គការណាតូ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយក្រសួងការពារជាតិ របស់ប្រទេសស៊ុយអែត Pal Johnson ។លោកបានបង្ហាញតួលេខសម្រាប់ឆ្នាំ២០២៤ថវិកា ការពារជាតិនឹងកើនឡើង ក្នុងទំហំ២០ពាន់លាន kronor លុយស៊ុយអែតឬត្រូវជា១,៨៦ពាន់លានដុល្លារ ទៅដល់១១៧ពាន់លាន kronor ហើយនឹងបង្កើនបន្ថែម១២ពាន់លាន...